• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ស្វាគមន៍គណៈប្រតិភូកងទ័ពកម្ពុជា មកវៀតណាមដើម្បីចូលរួមពិធីព្យុហយាត្រាក្នុងឱកាសទិវាបុណ្យជាតិ

នាថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ នៅច្រកទ្វារព្រំដែនអន្តរជាតិ Moc Bai បញ្ជាការដ្ឋានយោធាខេត្ត Tay Ninh បានរៀបចំពិធីទទួលស្វាគមន៍ គណៈប្រតិភូកងយោធពលខេមរភូមិន្ទកម្ពុជា មកចូលរួមបេសកកម្មហ្វឹកហ្វឺន និងដង្ហែរក្បួន ក្នុងពិធីព្យុហយាត្រា អបអរសាទរខួបលើកទី ៨០ បដិវត្តន៍ខែសីហា និងទិវាបុណ្យជាតិ ថ្ងៃទី ២ ខែកញ្ញា (ភារកិច្ច A៨០)។
គណៈប្រតិភូបញ្ជាការដ្ឋានយោធាខេត្ត Tay Ninh ជូនផ្កាអបអរសាទរគណៈប្រតិភូនៃកងយោធពលខេមរភូមិន្ទកម្ពុជា។ រូបថត៖ qdnd.vn

ចូលរួមក្នុងភារកិច្ច A៨០ គណៈប្រតិភូកងយោធពលខេមរភូមិន្ទកម្ពុជា រួមមានមន្ត្រី និងទាហានចំនួន ១២០នាក់។ នេះមិនត្រឹមតែជាសកម្មភាពប្រាស្រ័យយោធាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបង្ហាញយ៉ាងរស់រវើកនៃចំណងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងកងទ័ពប្រជាជនវៀតណាម និងកងយោធពលខេមរភូមិន្ទកម្ពុជាទៀតផង។

បន្ទាប់ពីពិធីស្វាគមន៍ គណៈប្រតិភូនៃកងយោធពលខេមរភូមិន្ទកម្ពុជា បានបន្តធ្វើដំណើរទៅកាន់ទីក្រុងហូជីមិញ ដើម្បីហោះហើរទៅកាន់ទីក្រុងហាណូយ ត្រៀមខ្លួនចូលរួមកម្មវិធីហ្វឹកហ្វឺនសម្រាប់ដង្ហែក្បួនព្យុហយាត្រា ក្នុងឱកាសរំលឹកខួបលើកទី ៨០ បដិវត្តន៍ខែសីហា និងទិវាបុណ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

លោកនាយឧត្តមសេនីយ៍ Phan Van Giang ដឹកនាំវគ្គហាត់សមពិធីព្យុហយាត្រាអបអរសាទរខួបទិវាបុណ្យជាតិ

លោកនាយឧត្តមសេនីយ៍ Phan Van Giang ដឹកនាំវគ្គហាត់សមពិធីព្យុហយាត្រាអបអរសាទរខួបទិវាបុណ្យជាតិ

នាព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥ នៅឯមជ្ឈមណ្ឌលហ្វឹកហ្វឺនយោធាជាតិលេខ ៤ (ហាណូយ) កងកម្លាំងកងទ័ព នគរបាល រួមជាមួយនឹងប្រព័ន្ធសព្វាវុធ និងយុទ្ធភណ្ឌ ដែលចូលរួមបំពេញភារកិច្ចដើរព្យុហយាត្រា ក្នុងឱកាសពិធីអបអរសាទរខួបលើកទី ៨០ បដិវត្តន៍ខែសីហា និងទិវាបុណ្យជាតិ ថ្ងៃទី ២ ខែកញ្ញា (ហៅកាត់ថាភារកិច្ច A80) បានប្រារព្ធវគ្គហាត់សមលើកទី៤។

Top