• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កងទ័ពកម្ពុជា និងថៃ បង្កើនកិច្ចពិភាក្សាគ្នាអំពីបញ្ហាព្រំដែន

គណៈប្រតិភូនៃបញ្ជាការដ្ឋានព្រំដែន Chanthaburi និង Trat របស់ថៃ និងគណៈប្រតិភូនៃយោធភូមិភាគទី ៣ របស់កម្ពុជា បានបើកកិច្ចប្រជុំគណៈកម្មាធិការព្រំដែនតំបន់ (RBC) ចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៦ ខែសីហា នៅខេត្តត្រាត ប្រទេសថៃ។

ក្នុងកិច្ចប្រជុំថ្នាក់មេបញ្ជាការតំបន់ដែលបានធ្វើឡើងនៅថ្ងៃទី ១៦ សីហា ភាគីទាំងពីរបានពិភាក្សា និងអនុវត្តន៍ចំណុចសំខាន់ៗចំនួន ១៣ ដែលថៃ និងកម្ពុជាសម្រេចបានក្នុងការអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់កាលពីថ្ងៃទី ៧ ខែសីហា នៅប្រទេសម៉ាឡេស៊ី។ លើសពីនេះ ភាគីថៃបានស្នើឲ្យបន្ថែមខ្លឹមសារស្តីពីកិច្ចសហប្រតិបត្តិការបោសសម្អាតគ្រាប់បែកមីន និងបង្ក្រាបបទល្មើសក្លែងបន្លំឆ្លងដែន។ បញ្ហាទាក់ទងនឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច រួមទាំងការបើកច្រកព្រំដែនឡើងវិញសម្រាប់ពាណិជ្ជកម្ម និងទេសចរណ៍ មិនត្រូវបានពិចារណាសម្រាប់ពិភាក្សានៅក្នុងកិច្ចប្រជុំនេះទេ។

នាពេលខាងមុខ កងទ័ពថៃ និងកម្ពុជានឹងបន្តសម្របសម្រួលរៀបចំកិច្ចប្រជុំជាបន្តបន្ទាប់នៃគណៈកម្មាធិការព្រំដែនតំបន់ ដើម្បីពិភាក្សា និងសម្របសម្រួលការអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់។ តាមនោះ ជំនួបរវាងមេបញ្ជាការយោធភូមិភាគទី១ នៃប្រទេសថៃ និងមេបញ្ជាការយោធភូមិភាគទី៥ របស់កម្ពុជា គ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២១ ខែសីហា។ ជំនួបរវាងមេបញ្ជាការយោធភូមិភាគទី២ នៃប្រទេសថៃ និងមេបញ្ជាការយោធភូមិភាគទី៤ កម្ពុជានឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែសីហា៕

តាម​ VOV5 - វិទ្យុសំឡេងវៀតណាម​

លោកនាយឧត្តមសេនីយ៍ Phan Van Giang ដឹកនាំវគ្គហាត់សមពិធីព្យុហយាត្រាអបអរសាទរខួបទិវាបុណ្យជាតិ

លោកនាយឧត្តមសេនីយ៍ Phan Van Giang ដឹកនាំវគ្គហាត់សមពិធីព្យុហយាត្រាអបអរសាទរខួបទិវាបុណ្យជាតិ

នាព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥ នៅឯមជ្ឈមណ្ឌលហ្វឹកហ្វឺនយោធាជាតិលេខ ៤ (ហាណូយ) កងកម្លាំងកងទ័ព នគរបាល រួមជាមួយនឹងប្រព័ន្ធសព្វាវុធ និងយុទ្ធភណ្ឌ ដែលចូលរួមបំពេញភារកិច្ចដើរព្យុហយាត្រា ក្នុងឱកាសពិធីអបអរសាទរខួបលើកទី ៨០ បដិវត្តន៍ខែសីហា និងទិវាបុណ្យជាតិ ថ្ងៃទី ២ ខែកញ្ញា (ហៅកាត់ថាភារកិច្ច A80) បានប្រារព្ធវគ្គហាត់សមលើកទី៤។

Top