នាព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ បានអញ្ជើញជាអធិបតីក្នុងសន្និសីទបូកសរុបការអនុវត្ត គោលដៅអភិវឌ្ឍន៍លំនៅដ្ឋានសង្គមរយៈពេល ៧ ខែដើមឆ្នាំ ២០២៥ និងផែនការ អនុវត្តន៍សម្រាប់រយៈពេល ៥ ខែដែលនៅសល់ក្នុងឆ្នាំនេះ។
លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ថ្លែងមតិនៅសន្និសីទ។ (រូបថត៖ Lai Hoa/VOV)
ថ្លែងមតិនៅសន្និសីទ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានសង្កត់ធ្ងន់ថា នេះគឺជាគោលនយោបាយមនុស្សសាស្ត្ររបស់បក្ស និងរដ្ឋ ធានាសុខុមាលភាព វឌ្ឍនភាព និងសមធម៌សង្គម; ធានាសិទ្ធិមនុស្ស សិទ្ធិពលរដ្ឋ; ជួយឧបត្ថម្ភជនងាយរងគ្រោះ ប្រជាពលរដ្ឋដែលមានស្ថានភាពលំបាក យុវជន និងជាកម្លាំងចលករសម្រាប់ ការអភិវឌ្ឍ។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យបន្តកែលម្អស្ថាប័ន និងដំណើរការការងារ ជាពិសេសមានការប្តេជ្ញាចិត្តខ្ពស់ កិច្ចខិតខំប្រឹងប្រែងដ៏ធំធេង និងសកម្មភាពយ៉ាង ខ្លាំងក្លា ដើម្បីសម្រេចរួចរាល់ការសាងសង់លំនៅដ្ឋានសង្គមចំនួន ១០០.០០០ខ្នង ក្នុងឆ្នាំ ២០២៥ តែម្ដង៖
“ភារកិច្ច និងដំណោះស្រាយ ចាប់ពីពេលនេះរហូតដល់ដំណាច់ឆ្នាំ ២០២៥ គឺត្រូវខិតខំសម្រេចគោលដៅសាងសង់លំនៅដ្ឋានសង្គមចំនួន ១០០.០០០ ខ្នង។ គោលដៅនេះពិតជាធំ និងពិបាក ប៉ុន្តែទោះបីជាវាលំបាកយ៉ាងណាក្នុងលក្ខខណ្ឌ បច្ចុប្បន្នក៏ដោយ យើងត្រូវតែអនុវត្តន៍ដោយមានការប្ដេជ្ញាចិត្តខ្ពស់ និងសកម្មភាពដ៏ ខ្លាំងក្លា។ ទីក្រុងហាណូយ និងទីក្រុងហូជីមិញ ចាំបាច់ត្រូវអភិវឌ្ឍន៍លំនៅដ្ឋាន សង្គមយ៉ាងសកម្ម; មានគោលនយោបាយអភិវឌ្ឍន៍លំនៅដ្ឋានសង្គមសម្រាប់កង កម្លាំងប្រដាប់អាវុធ; ពង្រីកកម្លាំងពលំនៃប្រព័ន្ធនយោបាយទាំងមូលដើម្បីចូលរួម”។
ដោយអនុវត្តន៍គម្រោងលំនៅដ្ឋានសង្គមចំនួន ១ លានខ្នង រហូតមកដល់បច្ចុប្បន្ន នេះ លើទូទាំងប្រទេសមានគម្រោងលំនៅដ្ឋានសង្គមចំនួន ៦៩២ គម្រោងដែល កំពុងត្រូវបានអនុវត្តន៍ជាមួយនឹងបរិមាណផ្ទះជាង ៦៣៣.៥០០ ខ្នង៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម