ក្រោយ១៥ឆ្នាំសិក្សាស្រាវជ្រាវជំនាញផ្នែកជីវសាស្រ្តម៉ូលេគុល នៅសកលវិទ្យាល័យ Tohoku (ជប៉ុន) ឆ្នាំ២០១០ បណ្ឌិត ង្វៀន ហ្វ័រអាញ (Nguyen Hoa Anh) វិលត្រឡប់មកកាន់ប្រទេសវៀតណាម ធ្វើការនៅការិយាល័យពិសោធន៍សំខាន់ខាងបច្ចេកវិទ្យា Enzyme និង Protein (KLEPT) សកលវិទ្យាល័យធម្មជាតិ សកលវិទ្យាល័យជាតិហាណូយ។
ពាក់កណ្តាលឆ្នាំ២០១០ ឱកាសបានមកដល់ បណ្ឌិត ហ្វ័រអាញ (Hoa Anh) ពេលបានជួបនឹងសាស្រ្តាចារ្យមកពី Royal Holloway សកលវិទ្យាល័យទីក្រុងឡុងដ៍ អ្នកកំពុងស្វែងរកភាពសហការលើផលិតផលច្នៃជីវសាស្រ្ត សម្រាប់ប្រើប្រាស់លើមនុស្ស ក្នុងកម្មវិធីសហការមួយ រវាងសកលវិទ្យាល័យជាតិហាណូយ និង សកលវិទ្យាល័យទីក្រុងឡុងដ៍។
ដំណើរការស្រាវជ្រាវ និង ធ្វើការអំឡុង១៥ឆ្នាំ ខាងវិស័យអតិសុខុមប្រាណ និង ជីវសាស្រ្តម៉ូលេគុលនៅប្រទេសជប៉ុន បានជួយបណ្ឌិត ហ្វ័រអាញ (Hoa Anh) មានចំណេះវិជ្ជាសកល ដើម្បីបង្កើតចេញអង់ស៊ីមអតិសុខុមប្រាណស្ប៉ពីរប្រភេទ លើទ្រង់ទ្រាយឧស្សាហកម្ម ចេញពីរឿងរ៉ាវសហការ បានពិភាក្សានៅការិយាល័យពិសោធន៍មួយនៅទីក្រុងឡុងដ៍។
ផលិតផលបាននាំចេញទីផ្សារបន្ទាប់ពីពីរខែស្រាវជ្រាវ និង បង្កើតឡើង “បាតុភូតមួយ” ពេលបណ្ឌិតហ្វ័រអាញ (Hoa Anh) ឧទ្ទេសនាមក្នុងសិក្ខាសាលាមួយ ស្តីពីអង់ស៊ីមអតិសុខុមប្រាណនៅទីក្រុងឡុងដ៍។
បណ្ឌិត ង្វៀន ហ្វ័រអាញ (Nguyen Hoa Anh) អ្នកបានសិក្សាស្រាវជ្រាវ និង បង្រៀននៅសកលវិទ្យាល័យ Tohoku ជប៉ុនអំឡុង១៥ឆ្នាំ ។ បណ្ឌិត ង្វៀន ហ្វ័រអាញ (Nguyen Hoa Anh) ជាអ្នករកឃើញបច្ចេកវិទ្យាស្ប៉បាក់តេរីប្រយោជន៍បែបទឹក គ្រប់ប្រភេទ កម្រិតខាប់ខ្ពស់ដំបូងបង្អស់លើសកលលោក។ បណ្ឌិត ង្វៀន ហ្វ័រអាញ (Nguyen Hoa Anh) ពិនិត្យផលិតផលនៅរោងចក្ររបស់ Anabio Research & Development... ...ទីកន្លែងមានខ្សែសង្វាក់ទំនើបសម្រេចស្តង់ដា GMP បានប្រទេសនានាលើសកលលោកទទួលស្គាល់ ហើយពិសេសបានស្ថាបនគ្រប់គ្រងស្បៀងអាហារឱសថអាមេរិក (FDA) ទទួលស្គាល់ខ្សែសង្វាក់គ្រប់ស្តង់ដាផលិតទំនិញនាំចូលទៅអាមេរិក។ បណ្ឌិត ង្វៀន ហ្វ័រអាញ (Nguyen Hoa Anh) ពិភាក្សានឹងសហការីក្នុងការិយាល័យនៃសម្ពន្ធក្រុមហ៊ុន LiveSpo Global... ...បងជាអ្នកដំបូង តែមួយគត់លើសកលលោក កំពុងរក្សាបច្ចេកវិទ្យាបង្កើត “ស្ប៉បាក់តេរីប្រយោជន៍ Dr.Anh “ បែបទឹក គ្រប់ប្រភេទ កម្រិតខាប់ខ្ពស់។ |
បច្ចេកវិទ្យាស្ប៉បាក់តេរីប្រយោជន៍ បែបទឹក គ្រប់ប្រភេទ កម្រិតខាប់ខ្ពស់ ជាការរកឃើញមួយក្នុងចំណោមការរកឃើញ វិទ្យាសាស្រ្តអនុវត្តលោតផ្លោះលំដាប់ថ្នាក់អន្តរជាតិ ខាងវិស័យជីវសាស្រ្តសព្វថ្ងៃ។ បច្ចេកវិទ្យាបង្កើត “ស្ប៉បាក់តែរីប្រយោជន៍ Dr.Anh ” បែបទឹក គ្រប់ប្រភេទ កម្រិតខាប់ខ្ពស់ នេះជាចំណុចផ្សេងដោយឡែកទាំងស្រុងនៅលើទីផ្សារ។ សព្វថ្ងៃ នៅលើទីផ្សារមានផលិតផលច្នៃជីវសាស្រ្តជាង៩៥% បានផលិតចេញក្រោមបែបធុញជាតិ ឬ គ្រាប់រាងទ្រវែង។ នេះជារូបភាពបំពេញបន្ថែមអង់ស៊ីមអតិសុខុមប្រាណសកល និង ងាយស្រួលបំផុត។ ប៉ុន្តែបែបស្ងួតទាមទារពេលវេលាវែងមួយ ដើម្បីបាក់តេរីប្រយោជន៍ជ្រាបចូល ក្នុងពេលនោះផលិតផលជីវសាស្រ្តមិនអាចអត្ថិភាពក្នុងបរិស្ថានក្រពះមានជាតិអាស៊ីត មុនពេលខិតជិត រីកចម្រើន និង កែសម្រួលប្រព័ន្ធពោះវៀន។
តាមបណ្ឌិតហ្វ័រអាញ (Hoa Anh) ប្រភេទចំណីរអាហារស្ទើរទាំងអស់សុទ្ធតែបន្ទុកបរិមាណបដិបក្ខប្រាណខ្ពស់ និង ជាតិគីមី។ វាកម្ចាត់បាក់តេរីល្អមានប្រយោជន៍ក្នុងប្រព័ន្ធរំលាយអាហារ ហើយជាភ្នាក់ងារបង្កជំងឺខាងផ្លូវរំលាយអាហារយ៉ាងច្រើន។
“នោះជាមូលហេតុ ហេតុអ្វីស្ប៉សព្វថ្ងៃកំពុងចាត់ទុកជាដំណោះស្រាយប្រសិទ្ធភាពមួយ ពីព្រោះវារុំទៅដោយស្រទាប់ការពារធម្មជាតិ”។ បណ្ឌិតហ្វ័រអាញ (Hoa Anh) ចែករំលែក។
លើកដំបូង បណ្ឌិត ហ្វ័រអាញ (Hoa Anh) ផលិតស្ប៉ក្រោមបែបវត្ថុធាតុដើម ដើម្បីផ្គត់ផ្គង់ជូនក្រុមហ៊ុនឱសថនានា។ ប៉ុន្តែ វាមិនសូវបានស្វាគមន៍ ហេតុនេះហើយ បងសម្រេចចិត្តចាប់ផ្តើមនឹងផលិតផលដោយឡែករបស់ខ្លួន។ បន្ទាប់ពីរឆ្នាំស្រាវជ្រាវនៅ KLEPT បណ្ឌិត ហ្វ័រអាញ (Hoa Anh) បានផលិតជោគជ័យនូវផលិតផលអង់ស៊ីមរាវដំបូងរបស់ខ្លួន។
បច្ចេកវិទ្យាសព្វថ្ងៃ បានអនុវត្តទូលំទូលាយ ដើម្បីអភិវឌ្ឍន៍នូវផលិតផលការពារផ្លូវរំលាយអាហាររបស់មនុស្ស ក្រោមការគ្រប់គ្រងបទដ្ឋាន និង គុណភាពផលិតផលនាំចេញ ដោយផលិតករ Anabio Research & Development សង្កេតពិនិត្យគុណភាពស្រាវជ្រាវវិទ្យាសាស្រ្ត ដោយការិយាល័យពិសោធន៍សំខាន់របស់ជាតិខាង Enzyme និង Protein (KLEPT)។
នៅវៀតណាម Anabio សព្វថ្ងៃជាផលិតករតែមួយគត់ ដែលមានបច្ចេកវិទ្យាផលិតច្នៃជីវបច្ចេកវិទ្យាគ្រប់ប្រភេទ មានកម្រិតរឹងមាំមិនកំណត់ ក្នុងការរក្សាទុកធម្មតា រឹងមាំតាមពេលវេលា រឹងមាំខាងសីតុណ្ហភាព (ចំណុចរឹងមាំសីតុណ្ហភាពឡើងដល់៨០០អង្សាសេ) រឹងមាំក្នុងបរិស្ថានអាស៊ីត។
ផលិតផលផលិតតាមបច្ចេកវិទ្យាស្ប៉បាក់តេរីប្រយោជន៍ Dr.Anh មួយចំនួន សព្វថ្ងៃកំពុងមានវត្តមាននៅលើទីផ្សារ។ |
បន្ទាប់ពីមួយរយៈពេញបង្ហាញនៅលើទីផ្សារ ផលិតផលជាច្រើនរបស់ LiveSpo Global បានសហគមន៍ឱសថ និង អតិថិជនវាយតម្លៃខ្ពស់ដូចជា៖ livespo PREG-MOM ស្ប៉បាក់តេរីប្រយោជន៍បែបទឹកគ្រប់ប្រភេទ សម្រាប់កុមារទល់លាមក រាក ធុញអាហារ និង អ្នកមានផ្ទៃពោះ។
Livespo COLO៖ ស្ប៉បាក់តេរីប្រយោជន៍បែបទឹកគ្រប់ប្រភេទ សម្រាប់អ្នករលាក់ពោះវៀនធំ និង រោគសញ្ញារំញោចបង្កើតស្រទាប់ជីវសាស្រ្ត ធ្វើឱ្យសះស្នាមរលាក់ពោះវៀនធំ។
ទាំងអស់សុទ្ធតែបានផលិតលើខ្សែសង្វាក់ទំនើប សម្រេចស្តង់ដា GMP បានប្រទេសនានាលើសកលលោកទទួលស្គាល់ ហើយពិសេសបានស្ថាបនគ្រប់គ្រងស្បៀងអាហារឱសថអាមេរិក (FDA) បញ្ជាក់ខ្សែសង្វាក់សម្រេចស្តង់ដាផលិតនាំចូលកាន់ប្រទេសអាមរិក។
សព្វថ្ងៃផលិតផលរបស់ Anabio បាននាំចេញទៅកាន់ប្រទេសជាង២០លើសកលលោកដូចជា៖ ប៉ាគីស្ថាន ឥណ្ឌា ស្រីលង្កា តួកគី ក្រិកជាដើម។ LiveSpo Global សព្វថ្ងៃក៏ជាអ្នកចែកចាយផ្តាច់មុខ នូវផលិតផលលើទីផ្សារសកលលោក តាមបច្ចេកវិទ្យាស្ប៉បាក់តេរីប្រយោជន៍ Dr.Anh ។
ជាមួយនឹងការប្រើយន្តការជីវសាស្រ្ត ប៉ះពាល់ជំងឺដែលពាក់ព័ន្ធដល់ការជ្រាបបាក់តេរីរបស់មនុស្ស បណ្ឌិត ហ្វ័រអាញ (Hoa Anh) ឱ្យដឹងថា ទៅអនាគតការស្រាវជ្រាវរបស់ខ្លួន នឹងបានបើកទូលាយលើគ្រប់វិស័យផ្សេងៗ ក្នុងការព្យាបាលជំងឺជូនមនុស្សដូចជា៖ ម្សៅក្រែម ផលិតកសិកម្មជាដើម។ ជាមួយគោលបំណង “ដើម្បីអនាគតមួយមិនប្រើប្រាស់បដិបក្ខប្រាណ” បណ្ឌិត ហ្វ័រអាញ (Hoa Anh) នៅកំពុងតែកែសម្រួលស្រាវជ្រាវរបស់ខ្លួន៕
បណ្ឌិត ង្វៀន ហ្វ័រអាញ (Nguyen Hoa Anh) ជាអ្នករកឃើញបច្ចេកវិទ្យាស្ប៉បាក់តេរីប្រយោជន៍បែបទឹក គ្រប់ប្រភេទ កម្រិតខាប់ខ្ពស់ដំបូងបង្អស់លើសកលលោក។ បងជាមនុស្សម្នាក់ក្នុងចំណោមអ្នកវិទ្យាសាស្រ្តកម្រ ដែលមានសំណង់ស្រាវជ្រាវបានចុះផ្សាយលើទស្សនាវដ្តីវិទ្យាសាស្រ្ត ទស្សនាវដ្តីទំនុកចិត្តលំដាប់ថ្នាក់ពិភពលោក។ |
អត្ថបទ៖ ថាវវី រូបថត៖ វៀតកឿង