រូបថត សិល្បករឆ្នើម ថាច់សុង-អ្នករក្សាពន្លកល្ខោនយីកេខ្មែរ 03/08/2015 ចំពោះទស្សនិកជនខ្មែរនៅតំបន់ណាមបូ សិល្បករឆ្នើមថាច់សុង ដែលស្គាល់ច្បាស់ក្នុងនាមតួសម្តែងគួរឲ្យចាប់អារម្មណ៍ និងកម្មវិធីសម្តែងល្ខោនយីកេជាច្រើន ដោយលោកជាអ្នកដឹកនាំរឿង។ ទំនុកបទចម្រៀង និងសំនៀងដ៏ពិរោះរណ្តំ រួមនឹងទេពកោសល្យសម្តែងដ៏អស់ពីបេះដូងរបស់លោក តែងទទួលបានការស្រឡាញ់ពេញចិត្តអំពីសំណាក់អ្នកស្នេហានូវប្រភេទសិល្បៈល្ខោនយីកេនេះ។ សិល្បករឆ្នើមថាច់សុងឲ្យដឹងថា កាលនៅវ័យកុមារតែងតែរត់ទៅកាន់ផ្ទះលោកតាមែកនៅក្បែរផ្ទះខ្លួន លោកតាចេះច្រៀង ចេះលេងទាំងអស់នូវឧបករណ៍ភ្លេងរបស់ជនជាតិខ្មែរ ដើម្បីរៀនដេញចាប៉ី រៀនទះស្គរនិងហាត់ច្រៀងនូវបទយីកេទាំងនោះ។ ដោយសារមានសម្លេងពិរោះ រួមនឹងការចូលចិត្តខាងចម្រៀង មិនយូរប៉ុន្មាន លោកក៏អាចដេញចាប៉ីដោយខ្លួនឯង ច្រៀងបទប្រជាប្រិយ និងបទល្ខោនបាសាក់ដ៏ពិបាកបាន។ សិល្បករឆ្នើមថាច់សុងខែមេសាឆ្នាំ២០១៥។ រូបថត៖ ង្វៀនឡឹន វគ្គដកស្រង់ក្នុងល្ខោនយីកេប្រពៃណីមួយចំនួនរបស់ជនជាតិខ្មែរ ដោយសិល្បករឆ្នើមថាច់សុងជាអ្នកដឹកនាំរឿង។ រូបថត៖ ង្វៀនឡឹន សិល្បករឆ្នើមថាច់សុង សម្តែងក្នុងវគ្គដកស្រង់ល្ខោនយីកេបម្រើទស្សនិកជនខ្មែរ នៅក្នុងជ្រុងចំការមួយ។ រូបថត៖ ង្វៀនឡឹន សិល្បករឆ្នើមថាច់សុង នៅជាគ្រូបង្រៀនម្នាក់ ដែលចូលរួមបង្ហាត់បង្រៀនក្នុងសាលាមធ្យមសិក្សាសិល្បៈយីកេ នៅខេត្តត្រាវិញ។ រូបថត៖ ង្វៀនឡឹន សិល្បករឆ្នើមថាច់សុង បានគ្រួសារខ្មែរជាច្រើនក្នុងស្រុកស្រឡាញ់រាប់អានយ៉ាងខ្លាំង។ រូបថត៖ ង្វៀនឡឹន សិល្បករឆ្នើម ថាច់សុងកើតឆ្នាំ១៩៦៤ ស្រុកកំណើតយ៉ៀងហាយ ខេត្តត្រាវិញ។ សព្វថ្ងៃលោកជាអនុប្រធាននៃក្រុមសិល្បៈរស្មីប្រទីប-ក្រុមសម្តែងសិល្បៈយីកេ និងសិល្បៈជនជាតិខ្មែរធំបំផុតនៅតំបន់ណាបូ។ ល្ខោនយីកេ គឺជាល្ខោនប្រពៃណីរបស់ជនជាតិខ្មែរ។ លោកថាច់សុងជាអ្នកដឹកនាំរឿង ទទួលបន្ទុបផ្នែកខាងសិល្បៈរបស់ក្រុម ហើយនៅជាសិល្បៈករ នឹងជាអ្នកនិពន្ធនូវរឿងល្ខោនយីកេជាច្រើនដ៏ល្បីឈ្មោះ។ នៅឆ្នាំ១៩៨៣ ក្រុមសិល្បៈរស្មីប្រទីបបានអញ្ជើញលោកចូលរួមសម្តែង។ ដោយចិត្តស្នេហាសិល្បៈល្ខោនយីកេ និងស្មារតីចូលចិត្តសិក្សារៀនសូត្រ រួមនឹងលក្ខណៈងាយស្រួលក្នុងពេលដែលសកម្មភាពក្នុងក្រុម លោកមិនបង្អង់សិក្សាបំពេញជំនាញ រៀនបន្ថែមពីសិល្បករវ័យចំណាស់ ដើម្បីមួយថ្ងៃទៅមួយថ្ងៃកាន់តែលើកកម្ពស់បានសមត្ថភាពសម្តែង និងច្រៀងរបស់ខ្លួន។ នៅឆ្នាំ១៩៨៥ លោកចូលរួមសមាគមសម្តែងសិល្បៈជំនាញទូទាំងប្រទេស ដែលប្រារព្ធ រៀបចំនៅទីក្រុងវីញ៉ើងខេត្តប៊ិញឌិញ ហើយទទួលបានរង្វាន់លេខ១ផ្នែកខាងឯកជន។ ចាប់តាំងពីពិធីសម្តែងនោះមក សិល្បៈល្ខោនយីកេបានក្រសួងវប្បធម៌និងពត៌មាន (ចាស់) ទទួលស្គាល់ជាប្រភេទសិល្បៈសម្តែងលើឆាកជំនាញ។ តាំងពីនោះមក រូបលោករួមនឹងបងប្អូននៅក្នុងក្រុមដើរសម្តែងជាបន្តបន្ទាប់នៅគ្រប់ទិសទីទាំងក្នុងប្រទេសនិងប្រទេសជាមិត្តភក្តិដូចជា ប្រទេសកម្ពុជា ឡាវជាដើម។ ក្រុមបានសម្តែងបម្រើទស្សនិកជននៅខេត្តទាំង១១ ដែលមានជនជាតិខ្មែររស់នៅនៅតំបន់ណាមបូ ដោយមានការសម្តែង១២០លើកក្នុងមួយឆ្នាំ។ ឆ្នាំ២០០៣ ក្រុមចេញទៅក្រុងហាណូយសម្តែងបម្រើទស្សនិកជន ក្នុងភូមិវប្បធម៌-ទេសចរណ៍ បណ្តាជនជាតិវៀតណាម (ដុងម៉ោ ឃុំសើនតី ស្រុកបាវី ក្រុងហាណូយ)។ ជាពិសេស លោកនៅចូលរួមច្នៃប្រឌិត និពន្ធល្ខោនយីកេ និងតែងទំនុកបទចម្រៀងប្រជាប្រិយខ្មែរ។ គិតមកដល់សព្វថ្ងៃនេះ លោកបាននិពន្ធនិងដឹកនាំរឿងយីកេបានច្រើនរឿង ក្នុងនោះមានរឿងដ៏ល្បីដូចជា៖ រាជបុត្រជ័យសូរវង្ស រឿងព្រេងឥន្ទបុត្រកុមារអ្នកតាប្រាំរយ ផ្លែដាវដំបៅចិត្ត សុវណ្ណសាម។ល។ ទទួលបានការវាយតម្លៃខ្ពស់ពីមជ្ឈដ្ឋានអ្នកជំនាញ និងទឹកចិត្តសេ្នហាសិល្បៈរបស់ទស្សនិកជន។ ដោយការរួមចំណែកឥតឈប់ឈរ ក្នុងការរួមវិភាគទានរក្សា និងពង្រីកភាពរស់រវើកនៃសិល្បៈយីកេ ក្នុងជីវភាព វប្បធម៌ ស្មារតី របស់សហគមន៍ខ្មែរ លោកបានរដ្ឋប្រទានកិត្តិនាមសិល្បករឆ្នើមនៅឆ្នាំ២០០៧ ដោយឡែកក្រុមសិល្បៈរស្មីប្រទីបទទួលបានកិត្តិនាម “វរៈពលកម្មក្នុងសម័យផ្លាស់ប្តូរថ្មី” (នៅឆ្នាំ២០០0)។ ក្រុមសិល្បៈរស្មីប្រទីបមានអាយុកាលអភិវឌ្ឍន៍ជាង៥២ឆ្នាំ រីឯសិល្បករថាច់សុងក៏ផ្សារភ្ជាប់និងរួមវិភាគទានជាង៣០ឆ្នាំមកហើយដែរ។ សិល្បករឆ្នើមថាច់សុង (អាវក្រហម) ក្នុងតួមេទ័ពជាវគុណ នៃរឿង “ផ្លែដាវដំបៅចិត្ត” ដោយក្រុមសិល្បៈរស្មីប្រទីបសម្តែង។ រូបថត៖ ង្វៀនឡឹន សិល្បករឆ្នើមថាច់សុងសម្តែងរួមនិងសិល្បករឆ្នើមថាច់ធីហាក្នុងវគ្គដកស្រង់សម្តែងល្ខោនយីកេ។ រូបថត៖ ឯកសារ សិល្បករឆ្នើមថាច់សុង សម្តែងអស់ពីកម្លាំងកាយចិត្ត ក្នុងតួសម្តែងនៅលើឆាកល្ខោនយីកេ។ រូបថត៖ ង្វៀនឡឹន បច្ចុប្បន្ន សិល្បករថាច់សុង នៅបើកថ្នាក់បណ្តុះបណ្តាលប្រភពធានមនុស្ស នៃមុខវិជ្ជាសិល្បៈយីកេ នៅសាលាបឋមសិក្សាវប្បធម៌សិល្បៈខេត្តត្រាវិញ។ នេះគឺជាថ្នាក់រៀនដំបូងបង្អស់និងមានតែមួយគត់ នៅតំបន់ទិសនីរតី ដែលលោកបានផ្តល់អស់ពីកម្លាំងកាយចិត្ត។ សំណេះសំណាលអំពីការងារដែលខ្លួន កំពុងធ្វើ សិល្បករថាច់សុងគ្រាន់តែរំពឹងថា៖ “ខ្ញុំគ្រាន់តែសង្ឃឹមថាយុវវ័យ សម័យជំនាន់ក្រោយនេះ អាចជំនួសខ្ញុំនិងអ្នកជំនាន់មុន បន្តវេន ពង្រីក សិល្បៈល្ខោនយីកេឲ្យសក្តិសមបំផុត"៕ អត្ថបទ៖ សើនងៀ រូបថត៖ ង្វៀនឡឹង thachdicon

ចំពោះទស្សនិកជនខ្មែរនៅតំបន់ណាមបូ សិល្បករឆ្នើមថាច់សុង ដែលស្គាល់ច្បាស់ក្នុងនាមតួសម្តែងគួរឲ្យចាប់អារម្មណ៍ និងកម្មវិធីសម្តែងល្ខោនយីកេជាច្រើន ដោយលោកជាអ្នកដឹកនាំរឿង។ ទំនុកបទចម្រៀង និងសំនៀងដ៏ពិរោះរណ្តំ រួមនឹងទេពកោសល្យសម្តែងដ៏អស់ពីបេះដូងរបស់លោក តែងទទួលបានការស្រឡាញ់ពេញចិត្តអំពីសំណាក់អ្នកស្នេហានូវប្រភេទសិល្បៈល្ខោនយីកេនេះ។ សិល្បករឆ្នើមថាច់សុងឲ្យដឹងថា កាលនៅវ័យកុមារតែងតែរត់ទៅកាន់ផ្ទះលោកតាមែកនៅក្បែរផ្ទះខ្លួន លោកតាចេះច្រៀង ចេះលេងទាំងអស់នូវឧបករណ៍ភ្លេងរបស់ជនជាតិខ្មែរ ដើម្បីរៀនដេញចាប៉ី រៀនទះស្គរនិងហាត់ច្រៀងនូវបទយីកេទាំងនោះ។ ដោយសារមានសម្លេងពិរោះ រួមនឹងការចូលចិត្តខាងចម្រៀង មិនយូរប៉ុន្មាន លោកក៏អាចដេញចាប៉ីដោយខ្លួនឯង ច្រៀងបទប្រជាប្រិយ និងបទល្ខោនបាសាក់ដ៏ពិបាកបាន។ សិល្បករឆ្នើមថាច់សុងខែមេសាឆ្នាំ២០១៥។ រូបថត៖ ង្វៀនឡឹន វគ្គដកស្រង់ក្នុងល្ខោនយីកេប្រពៃណីមួយចំនួនរបស់ជនជាតិខ្មែរ ដោយសិល្បករឆ្នើមថាច់សុងជាអ្នកដឹកនាំរឿង។ រូបថត៖ ង្វៀនឡឹន សិល្បករឆ្នើមថាច់សុង សម្តែងក្នុងវគ្គដកស្រង់ល្ខោនយីកេបម្រើទស្សនិកជនខ្មែរ នៅក្នុងជ្រុងចំការមួយ។ រូបថត៖ ង្វៀនឡឹន សិល្បករឆ្នើមថាច់សុង នៅជាគ្រូបង្រៀនម្នាក់ ដែលចូលរួមបង្ហាត់បង្រៀនក្នុងសាលាមធ្យមសិក្សាសិល្បៈយីកេ នៅខេត្តត្រាវិញ។ រូបថត៖ ង្វៀនឡឹន សិល្បករឆ្នើមថាច់សុង បានគ្រួសារខ្មែរជាច្រើនក្នុងស្រុកស្រឡាញ់រាប់អានយ៉ាងខ្លាំង។ រូបថត៖ ង្វៀនឡឹន សិល្បករឆ្នើម ថាច់សុងកើតឆ្នាំ១៩៦៤ ស្រុកកំណើតយ៉ៀងហាយ ខេត្តត្រាវិញ។ សព្វថ្ងៃលោកជាអនុប្រធាននៃក្រុមសិល្បៈរស្មីប្រទីប-ក្រុមសម្តែងសិល្បៈយីកេ និងសិល្បៈជនជាតិខ្មែរធំបំផុតនៅតំបន់ណាបូ។ ល្ខោនយីកេ គឺជាល្ខោនប្រពៃណីរបស់ជនជាតិខ្មែរ។ លោកថាច់សុងជាអ្នកដឹកនាំរឿង ទទួលបន្ទុបផ្នែកខាងសិល្បៈរបស់ក្រុម ហើយនៅជាសិល្បៈករ នឹងជាអ្នកនិពន្ធនូវរឿងល្ខោនយីកេជាច្រើនដ៏ល្បីឈ្មោះ។ នៅឆ្នាំ១៩៨៣ ក្រុមសិល្បៈរស្មីប្រទីបបានអញ្ជើញលោកចូលរួមសម្តែង។ ដោយចិត្តស្នេហាសិល្បៈល្ខោនយីកេ និងស្មារតីចូលចិត្តសិក្សារៀនសូត្រ រួមនឹងលក្ខណៈងាយស្រួលក្នុងពេលដែលសកម្មភាពក្នុងក្រុម លោកមិនបង្អង់សិក្សាបំពេញជំនាញ រៀនបន្ថែមពីសិល្បករវ័យចំណាស់ ដើម្បីមួយថ្ងៃទៅមួយថ្ងៃកាន់តែលើកកម្ពស់បានសមត្ថភាពសម្តែង និងច្រៀងរបស់ខ្លួន។ នៅឆ្នាំ១៩៨៥ លោកចូលរួមសមាគមសម្តែងសិល្បៈជំនាញទូទាំងប្រទេស ដែលប្រារព្ធ រៀបចំនៅទីក្រុងវីញ៉ើងខេត្តប៊ិញឌិញ ហើយទទួលបានរង្វាន់លេខ១ផ្នែកខាងឯកជន។ ចាប់តាំងពីពិធីសម្តែងនោះមក សិល្បៈល្ខោនយីកេបានក្រសួងវប្បធម៌និងពត៌មាន (ចាស់) ទទួលស្គាល់ជាប្រភេទសិល្បៈសម្តែងលើឆាកជំនាញ។ តាំងពីនោះមក រូបលោករួមនឹងបងប្អូននៅក្នុងក្រុមដើរសម្តែងជាបន្តបន្ទាប់នៅគ្រប់ទិសទីទាំងក្នុងប្រទេសនិងប្រទេសជាមិត្តភក្តិដូចជា ប្រទេសកម្ពុជា ឡាវជាដើម។ ក្រុមបានសម្តែងបម្រើទស្សនិកជននៅខេត្តទាំង១១ ដែលមានជនជាតិខ្មែររស់នៅនៅតំបន់ណាមបូ ដោយមានការសម្តែង១២០លើកក្នុងមួយឆ្នាំ។ ឆ្នាំ២០០៣ ក្រុមចេញទៅក្រុងហាណូយសម្តែងបម្រើទស្សនិកជន ក្នុងភូមិវប្បធម៌-ទេសចរណ៍ បណ្តាជនជាតិវៀតណាម (ដុងម៉ោ ឃុំសើនតី ស្រុកបាវី ក្រុងហាណូយ)។ ជាពិសេស លោកនៅចូលរួមច្នៃប្រឌិត និពន្ធល្ខោនយីកេ និងតែងទំនុកបទចម្រៀងប្រជាប្រិយខ្មែរ។ គិតមកដល់សព្វថ្ងៃនេះ លោកបាននិពន្ធនិងដឹកនាំរឿងយីកេបានច្រើនរឿង ក្នុងនោះមានរឿងដ៏ល្បីដូចជា៖ រាជបុត្រជ័យសូរវង្ស រឿងព្រេងឥន្ទបុត្រកុមារអ្នកតាប្រាំរយ ផ្លែដាវដំបៅចិត្ត សុវណ្ណសាម។ល។ ទទួលបានការវាយតម្លៃខ្ពស់ពីមជ្ឈដ្ឋានអ្នកជំនាញ និងទឹកចិត្តសេ្នហាសិល្បៈរបស់ទស្សនិកជន។ ដោយការរួមចំណែកឥតឈប់ឈរ ក្នុងការរួមវិភាគទានរក្សា និងពង្រីកភាពរស់រវើកនៃសិល្បៈយីកេ ក្នុងជីវភាព វប្បធម៌ ស្មារតី របស់សហគមន៍ខ្មែរ លោកបានរដ្ឋប្រទានកិត្តិនាមសិល្បករឆ្នើមនៅឆ្នាំ២០០៧ ដោយឡែកក្រុមសិល្បៈរស្មីប្រទីបទទួលបានកិត្តិនាម “វរៈពលកម្មក្នុងសម័យផ្លាស់ប្តូរថ្មី” (នៅឆ្នាំ២០០0)។ ក្រុមសិល្បៈរស្មីប្រទីបមានអាយុកាលអភិវឌ្ឍន៍ជាង៥២ឆ្នាំ រីឯសិល្បករថាច់សុងក៏ផ្សារភ្ជាប់និងរួមវិភាគទានជាង៣០ឆ្នាំមកហើយដែរ។ សិល្បករឆ្នើមថាច់សុង (អាវក្រហម) ក្នុងតួមេទ័ពជាវគុណ នៃរឿង “ផ្លែដាវដំបៅចិត្ត” ដោយក្រុមសិល្បៈរស្មីប្រទីបសម្តែង។ រូបថត៖ ង្វៀនឡឹន សិល្បករឆ្នើមថាច់សុងសម្តែងរួមនិងសិល្បករឆ្នើមថាច់ធីហាក្នុងវគ្គដកស្រង់សម្តែងល្ខោនយីកេ។ រូបថត៖ ឯកសារ សិល្បករឆ្នើមថាច់សុង សម្តែងអស់ពីកម្លាំងកាយចិត្ត ក្នុងតួសម្តែងនៅលើឆាកល្ខោនយីកេ។ រូបថត៖ ង្វៀនឡឹន បច្ចុប្បន្ន សិល្បករថាច់សុង នៅបើកថ្នាក់បណ្តុះបណ្តាលប្រភពធានមនុស្ស នៃមុខវិជ្ជាសិល្បៈយីកេ នៅសាលាបឋមសិក្សាវប្បធម៌សិល្បៈខេត្តត្រាវិញ។ នេះគឺជាថ្នាក់រៀនដំបូងបង្អស់និងមានតែមួយគត់ នៅតំបន់ទិសនីរតី ដែលលោកបានផ្តល់អស់ពីកម្លាំងកាយចិត្ត។ សំណេះសំណាលអំពីការងារដែលខ្លួន កំពុងធ្វើ សិល្បករថាច់សុងគ្រាន់តែរំពឹងថា៖ “ខ្ញុំគ្រាន់តែសង្ឃឹមថាយុវវ័យ សម័យជំនាន់ក្រោយនេះ អាចជំនួសខ្ញុំនិងអ្នកជំនាន់មុន បន្តវេន ពង្រីក សិល្បៈល្ខោនយីកេឲ្យសក្តិសមបំផុត"៕ អត្ថបទ៖ សើនងៀ រូបថត៖ ង្វៀនឡឹង
អត្ថបទផ្សេងទៀត សិល្បករប្រជាជន ត្រេវ ទ្រុងកៀន (Trieu Trung Kien) និង ការធ្វើថ្មីសិល្បៈកាយលឿង16/04/2025រូបថតសិល្បករប្រជាជន ត្រេវ ទ្រុងកៀន (Trieu Trung Kien)នាយករោងកុនកាយលឿងវៀតណាម ជាសិល្បករម្នា< រឿងរ៉ាវអំពីគ្រួសារអ្នកថតរូបម្នាក់07/04/2025រូបថតក្វៀនថៀនដាក់ (Quyen Thien Dac) និង ដំណើរអភិវឌ្ឍ Jazz វៀតណាម26/02/2025រូបថតនាយទាហានស្រ្តី ពីរលើកចូលរួមកងកម្លាំងរក្សាសន្តិភាពនៅទ្វីបអាហ្វ្រីក01/02/2025រូបថតUNESCO និង ទីក្រុងបេតិកភណ្ឌហាណូយ16/12/2024រូបថតឯកអគ្គរដ្ឋទូត ង្វៀន ផឿងង៉ា (Nguyen Phuong Nga) និង រឿងរ៉ាវការបរទេសប្រជាជនយុគសម័យថ្មី។05/12/2024រូបថតវូ ថាញអាន (Vu Thanh An) - កីឡាករចាក់សាបលេខ១វៀតណាម12/10/2024រូបថត អត្ថបទផ្សេងទៀត