ឯកអគ្គរដ្ឋទូត ង្វៀន ផឿងង៉ា (Nguyen Phuong Nga) និង រឿងរ៉ាវការបរទេសប្រជាជនយុគសម័យថ្មី។

ឯកអគ្គរដ្ឋទូត ង្វៀន ផឿងង៉ា (Nguyen Phuong Nga) និង រឿងរ៉ាវការបរទេសប្រជាជនយុគសម័យថ្មី។

ឯកអគ្គរដ្ឋទូត​ ង្វៀន ផឿង​ង៉ា (Nguyen Phuong Nga) ជា​អនុរដ្ឋមន្ត្រីការទូត​ស្រីដំបូង​បង្អស់​របស់វៀតណាម​ និងជា​ប្រធាន​សហសម្ពន្ធ​អង្គការ​មិត្តភាព​វៀតណាម​ (VUFO) នីតិកាល​ទី​៥ (២០១៣ - ២០១៨)។ ៣៥ឆ្នាំបំពេញការ​ងារក្នុង​វិស័យ​ការ​ទូត​ និង ​ការ​បរទេស​ប្រជាជន​ ឯកអគ្គរដ្ឋទូត​ ង្វៀន ផឿង​ង៉ា​ (Nguyen Phuong Nga) ​មាន​​ការ​ចូល​រួម​យ៉ាងសកម្មជា​ច្រើនជូន​ការទូត​វៀតណាម​។​

ក្នុងចំណោម​​សសរ​ស្តម្ភការ​ទូតទាំង​៣​របស់វៀតណាម​ (ការ​បរទេស​បក្ស ការបរទេស​រដ្ឋ​ និង ការបរទេស​ប្រជាជន​) ការបរទេស​ប្រជាជន​បាន​ចាត់ទុក​ជា​លក្ខណៈ​ពិសេស​ ​ច្នៃប្រតិដ្ឋ ​ដែលមាន​អត្តសញ្ញាណដោយ​ឡែក​នៃ​ការ​បរទេស​វៀតណាម​។ ក្នុងនោះ VUFO ជា​ស្ថាប័ន​ទទួល​បន្ទុក​ ឈរ​លំដាប់ជួរ​មុខ​​នៃការ​បរទេស​ប្រជាជន​។​

VUFO ក្នុង​ដំណាក់កាល​ ដែលឯកអគ្គរដ្ឋទូត​ង្វៀន ផឿង​ង៉ា (Nguyen Phuong Nga) ក្នុងតួនាទីជាប្រធាន​ បាន​វាយ​តម្លៃដោយ​​មានការ​ផ្លាស់ប្តូរ​យ៉ាងសកម្មជា​​ច្រើន​ អនុវត្ត​ប្រសិទ្ធភាព​តួនាទី​ស្នូល​ក្នុងការ​ងារការ​បរទេស​ប្រជា​ជន​ នោះគឺ​ពង្រីក​ភាពប្រៀប​ខ្លាំង​ពិសេស​ក្នុងការងារការ​បរទេស​ប្រជាជន​ ជំនួយ​ប្រសិទ្ធភាព​សម្រាប់ការបរទេស​បក្ស និង ការបរទេស​រដ្ឋ​ក្នុងការ​ការ​ពារ​ និងជំរុញ​ផលប្រយោជន៍​មាតុភូមិ - ប្រជាជាតិ​ ជា​ពិសេស​គឺ​នៅក្នុង​បញ្ហា​ប្រជាធិបតេយ្យ​ សិទ្ធិមនុស្ស​ អធិបតេយ្យភាព​សមុទ្រកោះ​។

តាមឯកអគ្គរដ្ឋទូត​ ង្វៀន ផឿង​ង៉ា (Nguyen Phuong Nga)  កិច្ច​ការ​បរទេស​ប្រជាជន​​មាន​ច្រើនដំណាក់កាល​។ នៅ​ឆ្នាំ​១៩៤៥ វៀតណាម​ដណ្តើម​បានឯករាជ ប៉ុន្តែ​មិនទាន់​មានទំនាក់ទំនង​ការទូត​ជាមួយ​ប្រទេសនានា​ ដូចនេះ​ដំណាក់កាលនេះ ចម្បង​ពឹងផ្អែ​ក​លើការបរទេស​ប្រជាជន​។ រៀបចំ​​ការ​បរទេស​ប្រជាជន​ក្រោម​ការ​ដឹកនាំ​នៃ​លោក​​ប្រធាន​ហូជីមិញ បាន​បង្កើត ​ក្រោយ​​ពេល​បង្កើត​ប្រទេសវៀតណាម​ប្រជាធិបតេយ្យ​​​សាធារណរដ្ឋ​ (ឥឡូវ​​ជា​ប្រទេស​សាធារណរដ្ឋ​​សង្គមនិយម​វៀតណាម​)​។

ឯកអគ្គរដ្ឋទូត​ ង្វៀន ផឿង​ង៉ា (Nguyen Phuong Nga) ថ្លែង​សុន្ទរកថា​ នៅ​ពិធី​សម្ពោធឆ្លង​រូប​សំណាក​លោក​ប្រធាន​ហូជីមិញ​ នៅទីក្រុង​ Saint Petersburg ប្រទេស​រុស្ស៊ី ត្រូវ​នឹង​ថ្ងៃ​ខួប​អនុស្សាវរីយ៍​លើកទី​១០​០ឆ្នាំ​ ទិវា​លោកប្រធាន​ហូជីមិញ​លើក​ដំបូង​អញ្ជើញ​មកដល់​ Petrograd ឥឡូវ​ជា​ Saint Petersburg (ថ្ងៃទី​៣០ ខែ​មិថុនា ឆ្នាំ១៩២៣ - ថ្ងៃ​ទី​៣០ ខែ​មិថុនា ឆ្នាំ២០២៣)។ រូបថត៖ ​ឯកសារ​

បណ្តាញ​​ការ​បរទេស​ប្រជាជន​ ពេល​នោះ​សកម្មភាព​ខ្លាំងក្លាក្រោម​ការ​ចលនា​គាំទ្រ​នៃប្រជាជនជឿន​លឿន​ពិភពលោក ចំពោះ​សង្រ្គាម​សច្ចធម៌​របស់វៀតណាម​។​

ក្រោយ​ពេល​សង្រ្គាម​បាន​បញ្ចប់ ​ការបរទេស​ប្រជាជន​មានជំហាន​បង្វែខ្លួន​ខ្លាំង​ក្លា​ នោះគឺ​អំពាវនាវ​មិត្តភាព​អន្តរជាតិ​ និង អង្គការ​ក្រៅ​រដ្ឋាភិបាល​ជំនួ​យ​វៀតណាម​ កសាង​​ឡើងវិញ​ក្រោយ​សង្គ្រាម​ តាំងពី​បញ្ហាម៉ាក្រូ​ដូចជា​ចលនា​អាមេរិក​រំសាយ​ចោល​​ការហ៊ុំព័ទ្ធ​ រហូតដល់​បញ្ហា​សុខុមាលភាព​នៅក្នុង​សង្គម​ដូចជា៖ បំបាត់​ភាព​ក្រីក្រ បង្កា​ជំងឺ​ នាំយក​ទឹក​ស្អាត​ចូល​ភូមិជនបទ​ ឬគាំទ្រ​​ជនរងគ្រោះ​ដោយ​សារធាតុ​ ​Dioxin ឧបត្ថម្ភ​ការ​ដោះមីន​។​ល។

ការបរទេស​ប្រជាជន​ដំណាក់កាល​នេះ ដើរទន្ទឹមនឹង​បណ្តាញ​ជាផ្លូវការ​ មានតួនាទី​ជំនួយ​ និង បំពេញ​បន្ថែម​ពេល​ចាំបាច់​ បង្កើតបន្ថែម​បណ្តាញ​ទំនាក់ទំនង​តាមរយៈ​បណ្តាញ​អតីតយុទ្ធជន​ អ្នក​ស្រាវ​ជ្រាវ​ អ្នក​និពន្ធ​មកពី​ប្រទេស​នានា​នៅ​លោក​ខាងលិច​ ដែល​អញ្ជើញ​ចូលមកប្រទេសវៀតណាម​។ល។ ដើម្បី​ឆក់​​យក​មនោសញ្ចេតនា​នៃប្រជាជន​នៅប្រទេសនានា​ ចំពោះ​​បុព្វហេតុ​កសាង​ទឹក​ដី​នៃ​ប្រជាជន​​វៀតណាម​។ ពេល​បណ្តាញ​ការទូត​ដំណើរ​ជា​ផ្លូវការបាន​​រីកចម្រើន​ ​ការបរទេស​​ប្រជាជន​សន្សឹម​ធ្លាក់មក​ក្រោយ​។​

អតីត​ប្រធាន​ VUFO ង្វៀន ផឿង​ង៉ា​ (Nguyen Phuong Nga) (ឈរទី៤រាប់ពីឆ្វេង​ទៅ)​ ថតរូប​អនុស្សាវរីយ៍​រួមនឹង​ក្រុមការងារ​ប្រទេស​ Brazil។ រូបថត៖ ឯកសារ​

ក៏ប៉ុន្តែ​ ដល់​ដំណាក់កាល​បច្ចុប្បន្ន​នេះ ក្នុ​ងបរិបទ​ស្ថានភាព​ពិភពលោក​ស្មុគស្មាញ​ មុខសញ្ញា និង ដៃគូ​ចម្រុះគ្នា​។ តស៊ូផង​ សហប្រតិបត្តិការ​ផង​ តាម​ឯកអគ្គរដ្ឋទូត​ ង្វៀន ផឿង​ង៉ា​ (Nguyen Phuong Nga) ជាង​ពេលណា​ទាំងអស់​ នេះជា​ខណៈ​ពេល​ដែល​កិច្ច​ការបរទេស​​ប្រជាជន​ត្រូវ​ពង្រីក​ឧត្តមភាព​ នាំមុខ​ក្នុងការ​កសាង​ ពង្រឹង​ទំនុកចិត្ត​ ខឿន​សង្គមមិត្តភាព និង សហប្រតិបត្តិការ​ជាមួយ​ប្រទេសនានា​ ឆក់យក​ឱកាស​នៃការ​គាំទ្រ​ និង ប្រភពកម្លាំង​អន្តរជាតិ​ ដើម្បី​បង្កើត​បរិស្ថាន​សន្តិភាព​ ងាយស្រួល ​សម្រាប់ការ​បង្កើន​ទំនាក់ទំនង​រវាង​ប្រទេសនិងប្រទេស​ ឧបត្ថម្ភស្នូល​ មាន​ប្រសិទ្ធភាព ​សម្រាប់ការបរទេស​បក្ស និង ការបរទេស​រដ្ឋ។​

ឯកសារ​មហាសន្និបាត​បក្សលើកទី​១៣ បាន​កំណត់​ការទូតវៀតណាម​ទំនើប​ គ្រប់ជ្រុ​ង​ជ្រោយ​ ជាមួយនឹង​សសរស្តម្ភទាំង​៣៖ ការបរទេសបក្ស ការបរទេស​រដ្ឋ និង ​ការបរទេស​​ប្រជាជន​ ដោយមានការ​ចូល​រួម​មតិយោបល់​គួរសម​​ អត់ធ្មត់​ និង ភាព​ស្វាហាប់​នៃ​ VUFO ព្រមទាំងឯកជន​ឯកអគ្គរដ្ឋទូត​ ង្វៀន ផឿង​ង៉ា​ (Nguyen Phuong Nga) ។​

បណ្តាញ​កិច្ច​ការបរទេស​​ប្រជាជន​បង្កើត​ខឿន​សង្គម​សកម្ម​ និង ងាយ​ស្រួល​ ចូលរួម​បើកទូលាយ​ទំនាក់ទំនង​រវាងប្រទេស​​វៀតណាម​ និង ប្រទេសនានា​ ជំរុញ​ទំនាក់ទំនង​រវាង​វៀតណាម​ និង ប្រទេសនានា​ លើគ្រប់​​វិស័យ​ទាំង​អស់​ និងជា​បញ្ហា​ដែល​បណ្តាញ​ការបរទេស​រដ្ឋ ​មិនអាច​ពង្រីក​តួនាទី​បាន​ ឯកអគ្គរដ្ឋទូត​ ង្វៀន ផឿង​ង៉ា​ (Nguyen Phuong Nga) រៀប​រាប់​។​

VUFO ជំនួប​អ្នកកាសែត​ដើមឆ្នាំ​២០២៣។ រូបថត៖ ឯកសារ​

ជាក់ស្ដែង ការ​បរទេស​ប្រជាជន​ចូល​រួម​ចំណែក​ធ្វើ​ឱ្យ​សម្បូរបែប​ទំនាក់ទំនង​ បង្កើន​ភាពទាក់ទាញ​នៃការ​​ទំនាក់ទំនង​ តាមរយៈនោះ​បង្កើត​ជា​ប្រព័ន្ធ​មនោសញ្ចេតនា​ផ្សារភ្ជាប់​រវាងប្រជាជន​នៃប្រទេសនានា​។ ពេល​បរិបទមួយថ្ងៃកាន់តែស្មុគស្មាញ​ ការបរទេស​ប្រជាជន ​មានតួនាទី​បង្កើតខឿនសង្គម​សកម្ម​ នៅ​ខណៈពេល​មួយ​ដើម្បី​ឧបត្ថម្ភល្អបំផុត​ សម្រាប់កិច្ច​ការបរទេស​​បក្ស និង ការទូត​រដ្ឋ។​

បច្ចុប្បន្ន​ VUFO មានតួនាទី​ជាស្ថាប័ន​អចិន្រ្តៃយ៍​នៃ​គណៈ​កម្មការ​ការងារ​អំពី​អង្គការ​ក្រៅរដ្ឋាភិបាល​ (PACCOM) មុននេះ​ហៅ​ថា​គណៈ​កម្មការ​សម្រុះសម្រួល​ឧបត្ថម្ភ​ប្រជាជន​។ VUFO បច្ចុប្បន្ន​ជា​ទីកន្លែង​ទទួល​ និង ដោះស្រាយ​សំណុំឯកសារ​ សូម​ច្បាប់​សម្រាប់​អង្គការ​ក្រៅរដ្ឋាភិបាល​នៅវៀតណាម​ ជំនួយ​អង្គការ​ក្រៅរដ្ឋាភិបាល​មានសិទ្ធិ​សកម្មភាព​ និង សកម្មភាព​ប្រសិទ្ធភាព​ជាង ​នៅលើ​ដែនដីវៀតណាម ទន្ទឹមនោះ មានតួនាទី​រក្សា​ និង អភិវឌ្ឍទំនាក់ទំនង​ជាមួយ​អង្គការ​ក្រៅរដ្ឋាភិបាល​បរទេស​។

ឯកអគ្គរដ្ឋទូត​ ង្វៀន ផឿង​ង៉ា​ (Nguyen Phuong Nga) នាំ​ភ្ញៀវទេសចរ​បរទេស​ទៅ​ទស្សនា​កំពូល​ភ្នំ​ Fansipan របស់វៀតណាម។​

តាម​ឯកអគ្គរដ្ឋទូត​ ង្វៀន ផឿង​ង៉ា (Nguyen Phuong Nga) ការបរទេស​​ប្រជាជន​ជា​លក្ខណៈ​ពិសេ​ស ច្នៃប្រតិដ្ឋ​​ផង​  ជា​ទ្រព្យ​កម្រ បទពិសោធន៍​កម្រ​នៃការ​ទូតវៀតណាម​ផង​​ដែរ​។ ហេតុនេះ ដើម្បីការ​បរទេស​ប្រជាជន​ពង្រីក​បាន​ប្រៀប​ពិសេស​ ត្រូវមាន​ការ​ចូលរួម​ពី​គ្រប់ជាន់ថ្នាក់ គ្រប់វិស័យ​ ដើម្បីទាក់ទាញ​ការ​ចូលរួម​ពី​មជ្ឈដ្ឋាន​យុវវ័យ​ សហគ្រាស ឥស្សរជន បញ្ញវន្ត​ អ្នកមុខអ្នកការ​សាសនា​។ល។ តាមរយៈនោះ ជំនួយ​មាន​ប្រសិទ្ធភាព​សម្រាប់ការបរទេស​​បក្ស និង ការបរទេស​រដ្ឋ​ក្នុងការ​ការ​ពារ​ និង ជំរុញ​ផលប្រយោជន៍មាតុភូមិ - ប្រជាជាតិ​ ជា​ពិសេស​​ក្នុងបញ្ហា​ប្រជាធិបតេយ្យ​ សិទ្ធិមនុស្ស​ អធិបតេយ្យ​សមុទ្រកោះ៕

អត្ថបទ៖ ថាវី រូបថត៖ វូ ខាញ​ឡុង/កាសែតរូបភាព​វៀតណាម​

ប្រែសម្រួល៖ រីកើង​


Top