ឯកអគ្គរដ្ឋទូត ង្វៀន ផឿងង៉ា (Nguyen Phuong Nga) និង រឿងរ៉ាវការបរទេសប្រជាជនយុគសម័យថ្មី។
ឯកអគ្គរដ្ឋទូត ង្វៀន ផឿងង៉ា (Nguyen Phuong Nga) ជាអនុរដ្ឋមន្ត្រីការទូតស្រីដំបូងបង្អស់របស់វៀតណាម និងជាប្រធានសហសម្ពន្ធអង្គការមិត្តភាពវៀតណាម (VUFO) នីតិកាលទី៥ (២០១៣ - ២០១៨)។ ៣៥ឆ្នាំបំពេញការងារក្នុងវិស័យការទូត និង ការបរទេសប្រជាជន ឯកអគ្គរដ្ឋទូត ង្វៀន ផឿងង៉ា (Nguyen Phuong Nga) មានការចូលរួមយ៉ាងសកម្មជាច្រើនជូនការទូតវៀតណាម។
ក្នុងចំណោមសសរស្តម្ភការទូតទាំង៣របស់វៀតណាម (ការបរទេសបក្ស ការបរទេសរដ្ឋ និង ការបរទេសប្រជាជន) ការបរទេសប្រជាជនបានចាត់ទុកជាលក្ខណៈពិសេស ច្នៃប្រតិដ្ឋ ដែលមានអត្តសញ្ញាណដោយឡែកនៃការបរទេសវៀតណាម។ ក្នុងនោះ VUFO ជាស្ថាប័នទទួលបន្ទុក ឈរលំដាប់ជួរមុខនៃការបរទេសប្រជាជន។
VUFO ក្នុងដំណាក់កាល ដែលឯកអគ្គរដ្ឋទូតង្វៀន ផឿងង៉ា (Nguyen Phuong Nga) ក្នុងតួនាទីជាប្រធាន បានវាយតម្លៃដោយមានការផ្លាស់ប្តូរយ៉ាងសកម្មជាច្រើន អនុវត្តប្រសិទ្ធភាពតួនាទីស្នូលក្នុងការងារការបរទេសប្រជាជន នោះគឺពង្រីកភាពប្រៀបខ្លាំងពិសេសក្នុងការងារការបរទេសប្រជាជន ជំនួយប្រសិទ្ធភាពសម្រាប់ការបរទេសបក្ស និង ការបរទេសរដ្ឋក្នុងការការពារ និងជំរុញផលប្រយោជន៍មាតុភូមិ - ប្រជាជាតិ ជាពិសេសគឺនៅក្នុងបញ្ហាប្រជាធិបតេយ្យ សិទ្ធិមនុស្ស អធិបតេយ្យភាពសមុទ្រកោះ។
តាមឯកអគ្គរដ្ឋទូត ង្វៀន ផឿងង៉ា (Nguyen Phuong Nga) កិច្ចការបរទេសប្រជាជនមានច្រើនដំណាក់កាល។ នៅឆ្នាំ១៩៤៥ វៀតណាមដណ្តើមបានឯករាជ ប៉ុន្តែមិនទាន់មានទំនាក់ទំនងការទូតជាមួយប្រទេសនានា ដូចនេះដំណាក់កាលនេះ ចម្បងពឹងផ្អែកលើការបរទេសប្រជាជន។ រៀបចំការបរទេសប្រជាជនក្រោមការដឹកនាំនៃលោកប្រធានហូជីមិញ បានបង្កើត ក្រោយពេលបង្កើតប្រទេសវៀតណាមប្រជាធិបតេយ្យសាធារណរដ្ឋ (ឥឡូវជាប្រទេសសាធារណរដ្ឋសង្គមនិយមវៀតណាម)។
បណ្តាញការបរទេសប្រជាជន ពេលនោះសកម្មភាពខ្លាំងក្លាក្រោមការចលនាគាំទ្រនៃប្រជាជនជឿនលឿនពិភពលោក ចំពោះសង្រ្គាមសច្ចធម៌របស់វៀតណាម។
ក្រោយពេលសង្រ្គាមបានបញ្ចប់ ការបរទេសប្រជាជនមានជំហានបង្វែខ្លួនខ្លាំងក្លា នោះគឺអំពាវនាវមិត្តភាពអន្តរជាតិ និង អង្គការក្រៅរដ្ឋាភិបាលជំនួយវៀតណាម កសាងឡើងវិញក្រោយសង្គ្រាម តាំងពីបញ្ហាម៉ាក្រូដូចជាចលនាអាមេរិករំសាយចោលការហ៊ុំព័ទ្ធ រហូតដល់បញ្ហាសុខុមាលភាពនៅក្នុងសង្គមដូចជា៖ បំបាត់ភាពក្រីក្រ បង្កាជំងឺ នាំយកទឹកស្អាតចូលភូមិជនបទ ឬគាំទ្រជនរងគ្រោះដោយសារធាតុ Dioxin ឬឧបត្ថម្ភការដោះមីន។ល។
ការបរទេសប្រជាជនដំណាក់កាលនេះ ដើរទន្ទឹមនឹងបណ្តាញជាផ្លូវការ មានតួនាទីជំនួយ និង បំពេញបន្ថែមពេលចាំបាច់ បង្កើតបន្ថែមបណ្តាញទំនាក់ទំនងតាមរយៈបណ្តាញអតីតយុទ្ធជន អ្នកស្រាវជ្រាវ អ្នកនិពន្ធមកពីប្រទេសនានានៅលោកខាងលិច ដែលអញ្ជើញចូលមកប្រទេសវៀតណាម។ល។ ដើម្បីឆក់យកមនោសញ្ចេតនានៃប្រជាជននៅប្រទេសនានា ចំពោះបុព្វហេតុកសាងទឹកដីនៃប្រជាជនវៀតណាម។ ពេលបណ្តាញការទូតដំណើរជាផ្លូវការបានរីកចម្រើន ការបរទេសប្រជាជនសន្សឹមធ្លាក់មកក្រោយ។
ក៏ប៉ុន្តែ ដល់ដំណាក់កាលបច្ចុប្បន្ននេះ ក្នុងបរិបទស្ថានភាពពិភពលោកស្មុគស្មាញ មុខសញ្ញា និង ដៃគូចម្រុះគ្នា។ តស៊ូផង សហប្រតិបត្តិការផង តាមឯកអគ្គរដ្ឋទូត ង្វៀន ផឿងង៉ា (Nguyen Phuong Nga) ជាងពេលណាទាំងអស់ នេះជាខណៈពេលដែលកិច្ចការបរទេសប្រជាជនត្រូវពង្រីកឧត្តមភាព នាំមុខក្នុងការកសាង ពង្រឹងទំនុកចិត្ត ខឿនសង្គមមិត្តភាព និង សហប្រតិបត្តិការជាមួយប្រទេសនានា ឆក់យកឱកាសនៃការគាំទ្រ និង ប្រភពកម្លាំងអន្តរជាតិ ដើម្បីបង្កើតបរិស្ថានសន្តិភាព ងាយស្រួល សម្រាប់ការបង្កើនទំនាក់ទំនងរវាងប្រទេសនិងប្រទេស ឧបត្ថម្ភស្នូល មានប្រសិទ្ធភាព សម្រាប់ការបរទេសបក្ស និង ការបរទេសរដ្ឋ។
ឯកសារមហាសន្និបាតបក្សលើកទី១៣ បានកំណត់ការទូតវៀតណាមទំនើប គ្រប់ជ្រុងជ្រោយ ជាមួយនឹងសសរស្តម្ភទាំង៣៖ ការបរទេសបក្ស ការបរទេសរដ្ឋ និង ការបរទេសប្រជាជន ដោយមានការចូលរួមមតិយោបល់គួរសម អត់ធ្មត់ និង ភាពស្វាហាប់នៃ VUFO ព្រមទាំងឯកជនឯកអគ្គរដ្ឋទូត ង្វៀន ផឿងង៉ា (Nguyen Phuong Nga) ។
“បណ្តាញកិច្ចការបរទេសប្រជាជនបង្កើតខឿនសង្គមសកម្ម និង ងាយស្រួល ចូលរួមបើកទូលាយទំនាក់ទំនងរវាងប្រទេសវៀតណាម និង ប្រទេសនានា ជំរុញទំនាក់ទំនងរវាងវៀតណាម និង ប្រទេសនានា លើគ្រប់វិស័យទាំងអស់ និងជាបញ្ហាដែលបណ្តាញការបរទេសរដ្ឋ មិនអាចពង្រីកតួនាទីបាន” ឯកអគ្គរដ្ឋទូត ង្វៀន ផឿងង៉ា (Nguyen Phuong Nga) រៀបរាប់។
ជាក់ស្ដែង ការបរទេសប្រជាជនចូលរួមចំណែកធ្វើឱ្យសម្បូរបែបទំនាក់ទំនង បង្កើនភាពទាក់ទាញនៃការទំនាក់ទំនង តាមរយៈនោះបង្កើតជាប្រព័ន្ធមនោសញ្ចេតនាផ្សារភ្ជាប់រវាងប្រជាជននៃប្រទេសនានា។ ពេលបរិបទមួយថ្ងៃកាន់តែស្មុគស្មាញ ការបរទេសប្រជាជន មានតួនាទីបង្កើតខឿនសង្គមសកម្ម នៅខណៈពេលមួយដើម្បីឧបត្ថម្ភល្អបំផុត សម្រាប់កិច្ចការបរទេសបក្ស និង ការទូតរដ្ឋ។
បច្ចុប្បន្ន VUFO មានតួនាទីជាស្ថាប័នអចិន្រ្តៃយ៍នៃគណៈកម្មការការងារអំពីអង្គការក្រៅរដ្ឋាភិបាល (PACCOM) មុននេះហៅថាគណៈកម្មការសម្រុះសម្រួលឧបត្ថម្ភប្រជាជន។ VUFO បច្ចុប្បន្នជាទីកន្លែងទទួល និង ដោះស្រាយសំណុំឯកសារ សូមច្បាប់សម្រាប់អង្គការក្រៅរដ្ឋាភិបាលនៅវៀតណាម ជំនួយអង្គការក្រៅរដ្ឋាភិបាលមានសិទ្ធិសកម្មភាព និង សកម្មភាពប្រសិទ្ធភាពជាង នៅលើដែនដីវៀតណាម ទន្ទឹមនោះ មានតួនាទីរក្សា និង អភិវឌ្ឍទំនាក់ទំនងជាមួយអង្គការក្រៅរដ្ឋាភិបាលបរទេស។
តាមឯកអគ្គរដ្ឋទូត ង្វៀន ផឿងង៉ា (Nguyen Phuong Nga) ការបរទេសប្រជាជនជាលក្ខណៈពិសេស ច្នៃប្រតិដ្ឋផង ជាទ្រព្យកម្រ បទពិសោធន៍កម្រនៃការទូតវៀតណាមផងដែរ។ ហេតុនេះ ដើម្បីការបរទេសប្រជាជនពង្រីកបានប្រៀបពិសេស ត្រូវមានការចូលរួមពីគ្រប់ជាន់ថ្នាក់ គ្រប់វិស័យ ដើម្បីទាក់ទាញការចូលរួមពីមជ្ឈដ្ឋានយុវវ័យ សហគ្រាស ឥស្សរជន បញ្ញវន្ត អ្នកមុខអ្នកការសាសនា។ល។ តាមរយៈនោះ ជំនួយមានប្រសិទ្ធភាពសម្រាប់ការបរទេសបក្ស និង ការបរទេសរដ្ឋក្នុងការការពារ និង ជំរុញផលប្រយោជន៍មាតុភូមិ - ប្រជាជាតិ ជាពិសេសក្នុងបញ្ហាប្រជាធិបតេយ្យ សិទ្ធិមនុស្ស អធិបតេយ្យសមុទ្រកោះ៕
អត្ថបទ៖ ថាវី រូបថត៖ វូ ខាញឡុង/កាសែតរូបភាពវៀតណាម
ប្រែសម្រួល៖ រីកើង