អញ្ជើញពិភាក្សាជាមួយថ្នាក់ដឹកនាំ NVIDIA លោកនាយករដ្ឋមន្ត្រីបានវាយតម្លៃលើកិច្ចព្រមព្រៀងសហប្រតិបត្តិការដែលបានចុះហត្ថលេខាថ្មីៗនេះ បន្ទាប់ពីរយៈពេលជាង ១ ឆ្នាំបន្ទាប់ពីលោកនាយករដ្ឋមន្ត្រីបានទៅទស្សនា NVIDA នៅសហរដ្ឋអាមេរិក (ខែកញ្ញា ឆ្នាំ ២០២៣) ដែលជាសញ្ញាសម្គាល់រដ៏សំខាន់ដែលបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ របស់ប្រធាន Jensen Huang ក្នុងបំណងប្រែក្លាយវៀតណាមជា "ផ្ទះទីពីររបស់ NVIDIA"។ លោកនាយករដ្ឋមន្ត្រីចង់ឱ្យ NVIDIA សហការនិងគាំទ្រវៀតណាមក្នុងការអភិវឌ្ឍន៍ AI បង្កើតកម្លាំងផលិតកម្មថ្មីសម្រាប់វៀតណាមដោយផ្អែកលើបញ្ញារបស់ប្រជាជនវៀតណាម។ ជាមួយគ្នានោះ ផ្ទេរបច្ចេកវិទ្យាដើម្បីជួយវៀតណាមអភិវឌ្ឍ AI ក្នុងទិសដៅត្រឹមត្រូវ ស្របតាមនិន្នាការរបស់មនុស្សលោក; ជួយវៀតណាមអភិវឌ្ឍន៍បច្ចេកវិទ្យាតាមរយៈការអភិវឌ្ឍ AI និងការបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីទាញយកប្រយោជន៍ពីបញ្ញា និងសមត្ថភាពរបស់ប្រជាជនវៀតណាម។
សម្ព័ន្ធក្រុមហ៊ុន NVIDIA និងរដ្ឋាភិបាលវៀតណាមបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការបង្ហាញពីចក្ខុវិស័យយុទ្ធសាស្ត្រ។ រូបថត៖ VNA
រីឯខ្លួនវិញ ប្រធានក្រុមហ៊ុន NDIVIA គ្រុប លោក Jensen Huang បានមានប្រសាសន៍ថា វៀតណាមមានសក្តានុពល ហេដ្ឋារចនាសម្ព័ន្ធ និងធនធានមនុស្សក្នុងការអភិវឌ្ឍ ហើយ AI កំពុងត្រូវបានអនុវត្តកាន់តែខ្លាំងឡើងក្នុងវិស័យសេដ្ឋកិច្ចសង្គមរបស់វៀតណាម។ លោកបានថ្លែងអំណរគុណចំពោះការលើកទឹកចិត្តរបស់លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ ហើយ NDIVIA និងលោកប្រធាន Jensen Huang ផ្ទាល់ ប្តេជ្ញាជានិច្ចជាមិត្តនិងជាដៃគូរបស់វៀតណាមក្នុងដំណើរនៃការអភិវឌ្ឍកិច្ចសហប្រតិបត្តិការ។
ក៏នាយប់ថ្ងៃទី ៥ ខែធ្នូ វៀតណាម និង NVIDIA បានប្រកាសបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍បញ្ញាសិប្បនិម្មិត (AI) និងមជ្ឈមណ្ឌលទិន្នន័យ AI នៅវៀតណាម។ នេះនឹងក្លាយជាកម្លាំងរុញដ៏សំខាន់មួយដើម្បីជួយវៀតណាមឱ្យមានការបោះជំហានដ៏ខ្លាំងក្លាក្នុងវិស័យបច្ចេកវិទ្យានាពេលខាងមុខ។ ទន្ទឹមនឹងនោះ មានជះឥទ្ធិពលដល់វិនិយោគិនបច្ចេកវិទ្យាខ្ពស់ផ្សេងទៀតក្នុងពិភពលោក ជាពិសេសក្នុងវិស័យ AI ដែលកំពុងវិនិយោគនៅវៀតណាម។
បន្ទាប់មក នាយប់មិញ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានរួមជាមួយស្ថាបនិក និងជាប្រធានក្រុមហ៊ុន NVIDIA គ្រុប Jensen Huang បានទៅទស្សនាប្រាសាទ Ngoc Son ឆ្លងកាត់បទពិសោធន៍ពីវប្បធម៌ និងទេសចរណ៍នៅទីក្រុងហាណូយ ក្នុងតំបន់ទីក្រុងបុរាណ៕