ព័ត៌មាន សម័យប្រជុំត្រៀមនៃមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម 19/01/2026 នាព្រឹកថ្ងៃទី១៩ ខែមករា មហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម បានបើកសម័យប្រជុំត្រៀម នៅឯមជ្ឈមណ្ឌលសន្និបាតជាតិ ក្នុងទីក្រុងហាណូយ។ ថ្នាក់ដឹកនាំសំខាន់ៗរបស់បក្ស និងរដ្ឋ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំត្រៀមសម្រាបមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១៤ របស់បក្ស។ រូបថត៖ VNA អង្គសន្និបាតទាំងមូលបានធ្វើការស្មឹងស្មាធិ៍រយៈពេលមួយនាទី ដើម្បីរំលឹកដល់អគ្គលេខាបក្ស លោក ង្វៀន ហ្វូត្រុង (Nguyen Phu Trong) និងសមាជិកគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី១៣ ដែលបានទទួលមរណភាពក្នុងអាណត្តិមហាសន្និបាតលើកទី១៣។ លោក ត្រឹន ថាញ់មិន ប្រធានរដ្ឋសភាវៀតណាម បានធ្វើជាអធិបតីក្នុងសម័យប្រជុំត្រៀម។ អង្គសន្និបាតបានបោះឆ្នោតអនុម័តលើរបៀបវារៈនៃសម័យប្រជុំត្រៀម បទប្បញ្ញត្តិធ្វើការងារនៃមហាសន្និបាត របៀបវារៈនៃមហាសន្និបាត និងបទប្បញ្ញត្តិបោះឆ្នោតនៅមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម។ អង្គសន្និបាតបានបោះឆ្នោតជ្រើសតាំងគណៈប្រធាន រួមមានសមាជិកការិយាល័យនយោបាយចំនួន ១៦ រូប។ អង្គសន្និបាតក៏បានបោះឆ្នោតជ្រើសតាំងលេខាធិការដ្ឋានដែលមានសមាជិក ៥ រូប និងគណៈកម្មការត្រួតពិនិត្យលក្ខណៈសម្បត្តិតំណាងនៃមហាសន្និបាត ដែលមានសមាជិកចំនួន ១៣ រូបផងដែរ។ទិដ្ឋភាពនៃកិច្ចប្រជុំនេះ។ រូបថត៖ VNAអង្គសន្និបាតបានបោះឆ្នោតអនុម័តលើរបាយការណ៍ត្រួតពិនិត្យ លក្ខណៈ សម្បត្តិតំណាងនៃមហាសន្និបាតលើកទី ១៤ របស់បក្ស។ តាមនោះ តំណាងទាំង ១.៥៨៦ នាក់ដែលត្រូវបានកោះហៅឲ្យចូលរួមមហាសន្និបាត សុទ្ធតែមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។ នៅពេលរសៀល អង្គសន្និបាតនឹងសិក្សាឯកសារនៅកន្លែងស្នាក់នៅរបស់គណៈប្រតិភូ៕ តាម VOV5 - វិទ្យុសំឡេងវៀតណាម

នាព្រឹកថ្ងៃទី១៩ ខែមករា មហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម បានបើកសម័យប្រជុំត្រៀម នៅឯមជ្ឈមណ្ឌលសន្និបាតជាតិ ក្នុងទីក្រុងហាណូយ។ ថ្នាក់ដឹកនាំសំខាន់ៗរបស់បក្ស និងរដ្ឋ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំត្រៀមសម្រាបមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១៤ របស់បក្ស។ រូបថត៖ VNA អង្គសន្និបាតទាំងមូលបានធ្វើការស្មឹងស្មាធិ៍រយៈពេលមួយនាទី ដើម្បីរំលឹកដល់អគ្គលេខាបក្ស លោក ង្វៀន ហ្វូត្រុង (Nguyen Phu Trong) និងសមាជិកគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី១៣ ដែលបានទទួលមរណភាពក្នុងអាណត្តិមហាសន្និបាតលើកទី១៣។ លោក ត្រឹន ថាញ់មិន ប្រធានរដ្ឋសភាវៀតណាម បានធ្វើជាអធិបតីក្នុងសម័យប្រជុំត្រៀម។ អង្គសន្និបាតបានបោះឆ្នោតអនុម័តលើរបៀបវារៈនៃសម័យប្រជុំត្រៀម បទប្បញ្ញត្តិធ្វើការងារនៃមហាសន្និបាត របៀបវារៈនៃមហាសន្និបាត និងបទប្បញ្ញត្តិបោះឆ្នោតនៅមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម។ អង្គសន្និបាតបានបោះឆ្នោតជ្រើសតាំងគណៈប្រធាន រួមមានសមាជិកការិយាល័យនយោបាយចំនួន ១៦ រូប។ អង្គសន្និបាតក៏បានបោះឆ្នោតជ្រើសតាំងលេខាធិការដ្ឋានដែលមានសមាជិក ៥ រូប និងគណៈកម្មការត្រួតពិនិត្យលក្ខណៈសម្បត្តិតំណាងនៃមហាសន្និបាត ដែលមានសមាជិកចំនួន ១៣ រូបផងដែរ។ទិដ្ឋភាពនៃកិច្ចប្រជុំនេះ។ រូបថត៖ VNAអង្គសន្និបាតបានបោះឆ្នោតអនុម័តលើរបាយការណ៍ត្រួតពិនិត្យ លក្ខណៈ សម្បត្តិតំណាងនៃមហាសន្និបាតលើកទី ១៤ របស់បក្ស។ តាមនោះ តំណាងទាំង ១.៥៨៦ នាក់ដែលត្រូវបានកោះហៅឲ្យចូលរួមមហាសន្និបាត សុទ្ធតែមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។ នៅពេលរសៀល អង្គសន្និបាតនឹងសិក្សាឯកសារនៅកន្លែងស្នាក់នៅរបស់គណៈប្រតិភូ៕
អត្ថបទផ្សេងទៀត នាយករដ្ឋមន្ត្រី លោកហ្វាម មិញ ជីញស្នើឱ្យដកកាតលឿងរបស់ EC និងអភិវឌ្ឍន៍ប្រកបដោយចីរភាពវិស័យជលផលវៀតណាម03/03/2026ព័ត៌មាននារសៀលថ្ងៃទី ៣ ខែមីនា នៅទីស្នាក់ការរដ្ឋាភិបាល អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំលើកទី ៣២ នៃគណៈកម្មាធិការដឹកនាំជាតិស្តីពីការបង្ការ ប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការគ្រប់គ្រង (IUU) នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានថ្លែងថា តាមគម្រោង ក្រុមត្រួតពិនិត្យរបស់គណៈកម្មការអឺរ៉ុប (EC) គ្រោងនឹងមកធ្វើការនៅវៀតណាមក្នុងខែមីនានេះ។ ខេត្តក្វាងនិញ ត្រៀមខ្លួនជាស្រេចសម្រាប់ការបោះឆ្នោតសមាជិកសភានីតិកាលទី ១៦ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់03/03/2026ព័ត៌មាននាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ ស្នើឲ្យពន្លឿនថែមទៀតនូវវឌ្ឍនភាពនៃគម្រោងនិងសំណងសំខាន់ៗក្នុងវិស័យផ្លូវដែក03/03/2026ព័ត៌មានក្រុមហ៊ុនវៀតតែលឧទ្ទេសនាមផលិតផលបច្ចេកវិទ្យាវៀតណាមនៅឯពិព័រណ៍ទូរស័ព្ទចល័តធំជាងគេបំផុតរបស់ពិភពលោក03/03/2026ព័ត៌មានសម័យប្រជុំលើកទី១ រដ្ឋសភាវៀតណាមនីតិកាលទី១៦ នឹងបើកនាថ្ងៃទី៦ ខែមេសា03/03/2026ព័ត៌មានប្រធានរដ្ឋសភាលោក ត្រឹនថាញ់ មិន អញ្ជើញចូលរួមសន្និសីទជួបប្រាស្រ័យអ្នកបោះឆ្នោតជាមួយបេក្ខជនសមាជិកសភានីតិកាលទី១៦03/03/2026ព័ត៌មានលោកអគ្គលេខាបក្សតូ ឡឹម៖ ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ការខ្ជះខ្ជាយ និងភាពអវិជ្ជមាន គឺជាភារកិច្ចដ៏សំខាន់ពិសេស02/03/2026ព័ត៌មាន អត្ថបទផ្សេងទៀត