ព័ត៌មាន

សម័យប្រជុំត្រៀមនៃមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម

នាព្រឹកថ្ងៃទី១៩ ខែមករា មហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម បានបើកសម័យប្រជុំត្រៀម នៅឯមជ្ឈមណ្ឌលសន្និបាតជាតិ ក្នុងទីក្រុងហាណូយ។

ថ្នាក់ដឹកនាំសំខាន់ៗរបស់បក្ស និងរដ្ឋ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំត្រៀមសម្រាបមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១៤  របស់បក្ស។ រូបថត៖ VNA
 

អង្គសន្និបាតទាំងមូលបានធ្វើការស្មឹងស្មាធិ៍រយៈពេលមួយនាទី ដើម្បីរំលឹកដល់អគ្គលេខាបក្ស លោក ង្វៀន ហ្វូត្រុង (Nguyen Phu Trong) និងសមាជិកគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី១៣ ដែលបានទទួលមរណភាពក្នុងអាណត្តិមហាសន្និបាតលើកទី១៣។ លោក ត្រឹន ថាញ់មិន ប្រធានរដ្ឋសភាវៀតណាម បានធ្វើជាអធិបតីក្នុងសម័យប្រជុំត្រៀម។ អង្គសន្និបាតបានបោះឆ្នោតអនុម័តលើរបៀបវារៈនៃសម័យប្រជុំត្រៀម បទប្បញ្ញត្តិធ្វើការងារនៃមហាសន្និបាត របៀបវារៈនៃមហាសន្និបាត និងបទប្បញ្ញត្តិបោះឆ្នោតនៅមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម។ អង្គសន្និបាតបានបោះឆ្នោតជ្រើសតាំងគណៈប្រធាន រួមមានសមាជិកការិយាល័យនយោបាយចំនួន ១៦ រូប។ អង្គសន្និបាតក៏បានបោះឆ្នោតជ្រើសតាំងលេខាធិការដ្ឋានដែលមានសមាជិក ៥ រូប និងគណៈកម្មការត្រួតពិនិត្យលក្ខណៈសម្បត្តិតំណាងនៃមហាសន្និបាត ដែលមានសមាជិកចំនួន ១៣ រូបផងដែរ។

ទិដ្ឋភាពនៃកិច្ចប្រជុំនេះ។ រូបថត៖ VNA

អង្គសន្និបាតបានបោះឆ្នោតអនុម័តលើរបាយការណ៍ត្រួតពិនិត្យ លក្ខណៈ សម្បត្តិតំណាងនៃមហាសន្និបាតលើកទី ១៤ របស់បក្ស។ តាមនោះ តំណាងទាំង ១.៥៨៦ នាក់ដែលត្រូវបានកោះហៅឲ្យចូលរួមមហាសន្និបាត សុទ្ធតែមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។ នៅពេលរសៀល អង្គសន្និបាតនឹងសិក្សាឯកសារនៅកន្លែងស្នាក់នៅរបស់គណៈប្រតិភូ៕


top