• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ចំណុចសំខាន់ៗ

មហាសន្និបាតលើកទី១៤ របស់បក្ស៖ មហាសន្និបាតនៃនវានុវត្តន៍និងសកម្មភាព

ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៥ ខែមករា មហាសន្និបាតលើកទី ១៤ របស់បក្សកុម្មុយនិស្តវៀតណាម  ព្រឹត្តិការណ៍នយោបាយដ៏មានអត្ថន័យពសេស និងមានសារៈសំខាន់ជាប្រវត្តិសាស្ត្រសម្រាប់ប្រទេសជាតិ ត្រូវបានប្រារព្ធឡើងនៅទីក្រុងហាណូយ។

មហាសន្និបាតនេះបានគូសសញ្ញាសម្គាល់ចំណុចរបត់មួយក្នុងការអភិវឌ្ឍប្រទេសជាតិ ដែលជាព្រឹត្តិការណ៍ដ៏សំខាន់បើកយុគសម័យថ្មី ជាយុគសម័យស្ទុះឈានទៅមុខរបស់ប្រទេសជាតិវៀតណាម ជាមួយនឹងការរំពឹងទុកយ៉ាងខ្លាំងសម្រាប់ការផ្លាស់ប្តូរដ៏ទូលំទូលាយ

មហាសន្និបាតលើកទី ១៤ របស់បក្សគឺជាពេលវេលាដ៏សំខាន់មួយ ដើម្បីបង្កើតចក្ខុវិស័យយុទ្ធសាស្ត្រ បំផុសប្រាថ្នាសម្រាប់ការអភិវឌ្ឍ និងពង្រឹងទំនុកចិត្តរបស់ប្រជាជនលើអនាគតរបស់ប្រទេសជាតិ។

ការផ្លាស់ប្តូរយ៉ាងខ្លាំងក្លា

លោក ត្រឹន កឹំម ទូ សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការមជ្ឈិមបក្ស ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានអន្តរជាតិស្តីពីមហាសន្និបាតលើកទី ១៤ របស់បក្ស (រូបថត៖ daibieunhandan.vn)

មហាសន្និបាតនេះមានអត្ថន័យសម្រេចសម្រាប់ទិសដៅនៃការអភិវឌ្ឍរបស់វៀតណាមក្នុងដំណាក់កាលថ្មី ដែលជាដំណាក់កាលអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស ប្រកបដោយចីរភាព ខ្លួនទីពឹងខ្លួន ចូលរួមសមាហរណកម្មស៊ីជម្រៅ និងទំនើបកម្មដ៏ទូលំទូលាយ។ ចំណុចលេចធ្លោមួយនៅក្នុងការរៀបចំសម្រាប់មហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម គឺការផ្លាស់ប្តូរយ៉ាងខ្លាំងក្លាក្នុងការព្រាងឯកសារ។ លោក ត្រឹន កឺម ទូ លេខាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការមជ្ឈិមបក្ស បានថ្លែងថា៖ បក្សកុម្មុយនិស្តវៀតណាមបានបោះជំហានដ៏សំខាន់មួយក្នុងការកែទម្រង់ ដោយបញ្ចូលរបាយការណ៍ចំនួនបី៖ របាយការណ៍នយោបាយ របាយការណ៍សេដ្ឋកិច្ចសង្គម និងរបាយការណ៍កសាងបក្ស ទៅជារបាយការណ៍នយោបាយឯកភាពតែមួយប្រកបដោយលក្ខណៈព្រមៗគ្នា នេះជាលើកដំបូងដែលឯកសារនេះរួមបញ្ចូលកម្មវិធីសកម្មភាពដែលភ្ជាប់មកជាមួយ ដោយកំណត់យ៉ាងច្បាស់អំពីគម្រោងនីមួយៗ វឌ្ឍនភាព និងការទទួលខុសត្រូវសម្រាប់ការអនុវត្ត ដោយធានាថា សេចក្តីសម្រេចនេះអាចត្រូវបានអនុវត្តភ្លាមៗបន្ទាប់ពីមហាសន្និបាត។  សេចក្តីព្រាងឯកសារត្រូវបានពិគ្រោះយោបល់ជាសាធារណៈ ដោយទាក់ទាញមតិយោបល់ជិត ១៤ លាន ដែលបញ្ជាក់ពីការស្រុះចិត្តគំនិតខ្ពស់នៃការឯកភាពគ្នារវាងឆន្ទៈរបស់បក្ស និងសេចក្តីប្រាថ្នារបស់ប្រជាជន។

លោក ង្វៀន សួន ថាង នាយកបណ្ឌិត្យសភានយោបាយជាតិហូជីមិញ និងជាប្រធានក្រុមប្រឹក្សាទ្រឹស្តីមជ្ឈិម ឆ្លើយសំណួរពីសារព័ត៌មាននៅរសៀលថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២៦ (រូបថត៖ VOV)

រួមជាមួយនឹងការចំណុចនេះ មហាសន្និបាតក៏មានចំណុចថ្មីៗ ជាច្រើនដ៏ទូលំទូលាយផងដែរ ចាប់ពីខ្លឹមសារនៃការព្រាងឯកសារ របៀបដែលឯកសារត្រូវបានបង្ហាញ ការរៀបចំ និងការអនុវត្តឯកសារនៅចំពោះមុខមហាសន្និបាត។ លោក ង្វៀន សួន ថាង នាយកបណ្ឌិត្យសភានយោបាយជាតិហូជីមិញ និងជាប្រធានក្រុមប្រឹក្សាទ្រឹស្តីមជ្ឈិម បានសង្កត់ធ្ងន់ថា៖ "ទីមួយ ការច្នៃប្រឌិតក្នុងការត្រិះរិះ ហើយសំខាន់នៅត្រង់ទីនេះ គឺទៅលើការទម្លាយ និងការកែលម្អនៅក្នុងក្របខ័ណ្ឌស្ថាប័នសម្រាប់ការអភិវឌ្ឍប្រទេសជាតិយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាព។ នេះគឺជាខ្លឹមសារថ្មីស្រឡាងមួយដែលឯកសារមុនៗមិនទាន់បានដោះស្រាយ ឬបានដោះស្រាយត្រឹមតែកម្រិតជាក់លាក់ណាមួយប៉ុណ្ណោះ។ លើកនេះ មិនត្រឹមតែអំពីសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអំពីវប្បធម៌ សង្គម ប្រជាជន ការពារជាតិ សន្តិសុខ ទំនាក់ទំនងការបរទេស ការកសាងបក្ស និងប្រព័ន្ធនយោបាយផងដែរ។ ទីពីរ យើងត្រូវតែលើកកម្ពស់ការអភិវឌ្ឍប្រទេសជាតិយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាព។ ទោះជាយ៉ាងណាក៏ដោយ ខ្លឹមសារនៃការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាពក៏មានចំណុចថ្មីៗជាច្រើនផងដែរ។ ហើយលើកនេះ យើងសង្កត់ធ្ងន់លើបញ្ហាបរិស្ថាន។ ទាំងនេះគឺជាសសរស្តម្ភសំខាន់ៗចំនួនបី៖ សេដ្ឋកិច្ច សង្គម និងបរិស្ថាន។ យើងក៏បានលើកឡើងពីតួនាទីនៃអត្តសញ្ញាណវប្បធម៌ និងស្ថិរភាពនយោបាយផងដែរ"។

ការធ្វើឱ្យមានលក្ខណៈជាក់ស្តែងនៃទស្សនៈ និងគំនិតតាមរយៈប្រព័ន្ធនៃដំណោះស្រាយ និងកម្មវិធីសកម្មភាពច្បាស់លាស់ ត្រូវបានចាត់ទុកថាជាជំហានដ៏សំខាន់មួយ ដែលជួយកាត់បន្ថយគម្លាតរវាងគោលនយោបាយ និងការអនុវត្ត ដោយបង្កើតជារបកគំហើញមួយក្នុងការអភិវឌ្ឍជាតិ។

រំពឹកទុកលើបណ្តាសេចក្តីសម្រេចចិត្តយុទ្ធសាស្ត្រ

មហាសនិបាតលើកទី ១៤ របស់គណបក្សកំពុងប្រព្រឹត្តទៅនៅក្នុងបរិបទនៃការផ្លាស់ប្តូរ ដែលនាំមកនូវឱកាសជាច្រើន ប៉ុន្តែក៏មានបញ្ហាប្រឈមជាច្រើនដែលមិនអាចទាយទុកជាមុនបានផងដែរ។ ដូច្នេះ ប្រជាជនកំពុងរង់ចាំមហាសន្និបាតនេះ ជាមួយនឹងការសម្រេចចិត្តជាយុទ្ធសាស្ត្រ ដើម្បីធានាថា ប្រទេសសម្រេចបាននូវគោលដៅនៃខួបលើកទី ១០០ នៃការបង្កើតបក្ស និងខួបលើកទី ១០០ នៃការបង្កើតប្រទេសជាតិ។

"ខ្ញុំរំពឹងថា មហាសន្និបាតជនឹងបន្តធ្វើការសម្រេចចិត្តដ៏សំខាន់លើការគិតអំពីស្ថាប័ន និងការអភិវឌ្ឍ។ កំណត់យ៉ាងច្បាស់អំពីតួនាទីនៃវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថលជាកត្តាជំរុញដ៏សំខាន់ដើម្បីបង្កើនផលិតភាព និងការប្រកួតប្រជែងនៃសេដ្ឋកិច្ចវៀតណាមនៅក្នុងបរិបទនៃការធ្វើសមាហរណកម្មស៊ីជម្រៅ; និងបង្កើតបរិយាកាសអាជីវកម្មដែលមានតម្លាភាព និងស្ថិរភាពសម្រាប់សហគ្រាសសម្រាប់ការអភិវឌ្ឍ"។

"សហគមន៍វៀតណាមនៅប្រទេសរុស្ស៊ីរំពឹងថាមហាសន្និបាតបក្សនេះនឹងបង្កើតនូវរបកគំហើញថ្មីៗក្នុងការអភិវឌ្ឍ កែលម្អក្របខ័ណ្ឌច្បាប់ បរិយាកាសវិនិយោគ និងបង្កើនធនធានជាអាណិកជនវៀតណាមនៅក្រៅប្រទេសឲ្យបានច្រើនបំផុត"។

លោក ទ្រីញ វ៉ាន់ ក្វៀត លេខាធិការគណៈកម្មាធិការមជ្ឈិមបក្ស និងជាប្រធាននាយកដ្ឋានឃោសនាអប់រំ និងចលនាមហាជនមជ្ឈិម (រូបថត៖ daibieunhandan.vn)

ដោយចេញពីគំនិតដ៏ស្មោះស្ម័គ្រ និងការរំពឹងទុកស្របច្បាប់របស់ប្រជាជនមកពីគ្រប់មជ្ឈដ្ឋាន ទាំងនៅក្នុង និងក្រៅប្រទេស ស្មារតីនេះនៅតែបន្តត្រូវបានបញ្ជាក់ដោយការប្តេជ្ញាចិត្តខាងនយោបាយ និងទិសដៅយុទ្ធសាស្ត្ររបស់មជ្ឈិមបក្ស។ ប្រធាននាយកដ្ឋានឃោសនាអប់រំនិងចលនាមហាជនមជ្ឈិម លោក ទ្រីញ វ៉ាន់ ក្វៀត បានបញ្ជាក់ថា៖ យើងមានទំនុកចិត្តថា ដោយមានឯកភាពខ្ពស់នៅទូទាំងបក្ស និងការឯកភាពគ្នាក្នុងចំណោមប្រជាជន មហាសន្និបាតលើកទី១៤ របស់បក្សនឹងធ្វើការសម្រេចចិត្តដ៏សំខាន់ និងជាយុទ្ធសាស្ត្រ។ សេចក្តីសម្រេចរបស់មហាសន្និបាតនឹងជាសេចក្តីសម្រេចនៃការច្នៃប្រឌិត និងការធ្វើសកម្មភាព ដើម្បីនាំប្រទេសជាតិអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា ដ៏សម្បូររុងរឿង រឹងមាំ ស៊ីវិល័យ និងសុភមង្គល"។

មហាសនិបាតលើកទី១៤ របស់បក្សគឺជាចំណុចប្រមូលផ្តុំនៃជំនឿ និងសេចក្តីប្រាថ្នាសម្រាប់ការអភិវឌ្ឍប្រជាជាតិវៀតណាម។ នៅពេលដែលជំនឿនោះត្រូវបានតបស្នងវិញជាមួយនឹងការសម្រេចចិត្តត្រឹមត្រូវ នឹងបង្កើតកម្លាំងចលករដ៏អស្ចារ្យមួយសម្រាប់ប្រទេសជាតិឱ្យឈានទៅមុខជាលំដាប់ នៅលើមាគ៌ានៃនវានុវត្តន៍និងសមហរណកម្ម៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ពិធីបើកនៃមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី XIV នៃបក្សកុម្មុយនីស្តវៀតណាម ដែលបានរៀបចំយ៉ាងមហោឡារិក

ពិធីបើកនៃមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី XIV នៃបក្សកុម្មុយនីស្តវៀតណាម ដែលបានរៀបចំយ៉ាងមហោឡារិក

ចំពេលម៉ោង ៨  និង​ ០០ នាទី ព្រឹក ថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២៦ មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី XIV នៃបក្សកុម្មុយនីស្តវៀតណាម បានបើកយ៉ាងមហោឡារិក នៅមជ្ឈមណ្ឌលសន្និបាតជាតិ (រដ្ឋធានីហាណូយ)។

Top