លោកអគ្គលេខាធិការបក្ស តូឡឹម (To Lam) អញ្ជើញជាអធិបតីក្នុងពិធីបដិសណ្ឋារកិច្ច និងពិភាក្សាជាមួយលោកអគ្គលេខាធិការបក្ស និងជាប្រធានរដ្ឋឡាវ Thongloun Sisoulith

លោកអគ្គលេខាធិការបក្ស តូឡឹម (To Lam) អញ្ជើញជាអធិបតីក្នុងពិធីបដិសណ្ឋារកិច្ច និងពិភាក្សាជាមួយលោកអគ្គលេខាធិការបក្ស និងជាប្រធានរដ្ឋឡាវ Thongloun Sisoulith

 

លោកអគ្គលេខានៃគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ និងជាប្រធានរដ្ឋ នៃសាធារណរដ្ឋប្រធិបតេយ្យប្រជាមានិត​ឡាវ Thongloun Sisoulithនិងភរិយា បានមកដល់រដ្ឋធានីហាណូយ ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសវៀតណាម ចាប់ពីថ្ងៃទី២៦-២៧ ខែមករា ឆ្នាំ២០២៦ តាមការអញ្ជើញរបស់លោកអគ្គលេខានៃគណៈកម្មាធិការមជ្ឈិមនៃបក្សកុម្មុយនិស្តវៀតណាម តូឡឹម (To Lam)និងភរិយា លោកស្រី ង ភឿង​លី (Ngo Phuong Ly)

នៅព្រឹកថ្ងៃទី២៦ ខែមករា ពិធីបដិសណ្ឋារ​ជាផ្លូវការ ជូនលោកអគ្គលេខាបក្ស និងជាប្រធានរដ្ឋ Thongloun Sisoulithរួមជាមួយនឹងភរិយា និងគណៈប្រតិភូជាន់ខ្ពស់នៃបក្ស និងរដ្ឋាភិបាលឡាវ ត្រូវបានធ្វើឡើងយ៉ាងឱឡារិក នៅវិមានប្រធានរដ្ឋ តាមពិធីការខ្ពង់ខ្ពស់បំផុត សម្រាប់ប្រមុខរដ្ឋ​មួយ​។ លោកអគ្គលេខាធិការបក្ស តូឡឹម (To Lam) និងភរិយា បានធ្វើជាអធិបតីក្នុងពិធីបដិសណ្ឋាកិច្ច​នេះ។

ការបាញ់កាំភ្លើងធំចំនួន ២១គ្រាប់ ដើម្បីស្វាគមន៍លោកអគ្គលេខាធិការបក្ស ​និងជាប្រធានរដ្ឋឡាវ Thongloun Sisoulith និងភរិយា ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋ នៅប្រទេសវៀតណាម។ រូបថត៖ អានដាំង - VNA 

 

ពិធីបដិសណ្ឋារដ៏ឱឡារិកជូនលោកអគ្គលេខាធិការបក្ស និងជាប្រធានរដ្ឋឡាវ Thongloun Sisoulith និងភរិយា ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅប្រទេសវៀតណាម។ រូបថត៖ ថុងញ៉ឹត - VNA 

កុមារនៅរដ្ឋធានីហាណូយ ស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោកអគ្គលេខាធិការ​បក្ស និងជាប្រធានរដ្ឋឡាវ Thongloun Sisoulith និងភរិយាក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅប្រទេសវៀតណាម។ រូបថត៖ ថុងញ៉ឹត - VNA 

ចូលរួមក្នុង​ពិធីបដិសណ្ឋារកិច្ច​ជូនលោកអគ្គលេខាធិការបក្ស និងជាប្រធានរដ្ឋឡាវ Thongloun Sisoulithនិងភរិយា ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់នៃបក្ស និងរដ្ឋាភិបាលឡាវ ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅប្រទេស វៀតណាម រួមមានសមាជិកនៃការិយាល័យនយោបាយ៖ លោក ត្រឹន កឹមទូ (Tran Cam Tu) លេខាប្រចាំការនៃគណៈលេខាមជ្ឈិម  លោក ឡេ មិញហ៊ឹង (Le Minh Hung) ប្រធានគណៈចាត់តាំង​មជ្ឈិម លោកនាយឧត្តមសេនីយ៍ ផាន​ វ៉ាន់យ៉ាង (Phan Van Giang) រដ្ឋមន្ត្រីក្រសួងការពារប្រទេស  លោកនាយឧត្តមសេនីយ៍ លឿង តាមក្វាង (Luong Tam Quang) រដ្ឋមន្ត្រីក្រសួងនគរបាល លោក​ ផាម យ៉ាទុក (Pham Gia Tuc) ប្រធានខុទ្ទកាល័យមជ្ឈិមប​ក្ស  លោក ឡេ ហ័យទ្រុង (Le Hoai Trung) រដ្ឋមន្ត្រីក្រសួងការបរទេស; លោក ដូ វ៉ាន់ចៀន (Do Van Chien) អនុប្រធានអចិន្ត្រៃយ៍នៃរដ្ឋសភា; និងលោក ង្វៀន យីង៉ុក (Nguyen Duy Ngoc) លេខាធិការនៃគណៈកម្មាធិការបក្សទីក្រុងហាណូយ ។

ចូលរួមក្នុង​ពិធីបដ្ឋសណ្ឋរកិច្ច​នេះ ក៏មាន​លោកស្រី វ៉ូ ធីអាញ់សួន (Vo Thi Anh Xuan) លេខាធិការនៃគណៈ​កម្មាធិការមជ្ឈិមបក្ស និងជាអនុប្រធានរដ្ឋ រួមជាមួយនឹងសមាជិកនៃគណៈកម្មាធិការមជ្ឈិមបក្ស; ថ្នាក់ដឹកនាំនៃក្រសួង និងស្ថាប័នមជ្ឈិម; ថ្នាក់ដឹកនាំរដ្ឋាភិបាល ខុទ្ទកាល័យនៃអគ្គលេខាធិការបក្ស និងឯកអគ្គរដ្ឋទូតវៀតណាមប្រចាំប្រទេសឡាវ ឯកអគ្គរដ្ឋទូត និងតំណាងបណ្តាប្រទេសអាស៊ានប្រចាំវៀតណាម។

ចាប់ពីព្រឹកព្រលឹម កុមា យុវជន​ និងប្រជាពលរដ្ឋមួយចំនួនធំ នៃរដ្ឋធាណីហាណូយ បានកាន់ទង់ជាតិវៀតណាម និងឡាវ និងផ្កាស្រស់ៗ បានតម្រង់ជួរទាំងសងខាងផ្លូវ ហ័ងវ៉ាន់ធូ (Hoang Van Thu) ដែលនាំទៅដល់វិមានប្រធាន​រដ្ឋ ដើម្បីស្វាគមន៍យ៉ាង​កក់ក្តៅចំពោះលោកអគ្គលេខាបក្ស និងជាប្រធានរដ្ឋ Thongloun Sisoulith និងភរិយា ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់នៃបក្ស និងរដ្ឋាភិបាលឡាវ។

នៅម៉ោង៩ និង ២០នាទីព្រឹក ក្បួនរថយន្តស្វាគមន៍ដោយមាន​ការអមដំណើរនៃរថយន្តនាំមុខ និងរថយន្តការពារសន្តិសុខ បាននាំ​លោកលោកអគ្គលេខាបក្ស និងជាប្រធានរដ្ឋ Thongloun Sisoulith ភរិយាព្រមទាំងគណៈប្រតិភូចូលទៅក្នុងវិមានប្រធានារដ្ឋ។

 

ក្បួនរថយន្តបានឈប់នៅកម្រាលព្រំក្រហម ក្រោមសំឡេងតន្ត្រីស្វាគមន៍ លោកអគ្គលេខាបក្ស តូឡឹម ( To Lam) និងភរិយា បានចាប់ដៃ ទទួលស្វាគមន៍លោកអគ្គលេខាបក្ស និងជាប្រធានរដ្ឋ Thongloun Sisoulith និងភរិយា ក្នុងឱកាស​បំពេញទស្សនកិច្ចផ្លូវ នៅប្រទេសវៀតណាម។ សិស្សានុសិស្ស ក៏បានជូន​បាច់ផ្កាស្រស់ៗ ចំពោះលោកអគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវ និងភរិយារបស់គាត់ផងដែរ។

បន្ទាប់ពីនោះ លោកអគ្គលេខាធិការ​បក្ស តូ ឡឹម (To Lam) បានអញ្ជើញលោកអគ្គលេខាធិការ​បក្ស និងជាប្រធានរដ្ឋឡាវ  Thongloun Sisoulith ឡើងវេទិកាកិត្តិយស។ សំឡេងកាំភ្លើងធំបាញ់ជាបន្តបន្ទាប់បានបន្លឺឡើង។ ក្រុមតន្រ្តីយោធាប្រគំបទភ្លេងជាតិនៃប្រទេសទាំងពីរ។ លោកអគ្គលេខាធិការ​បក្ស តូ ឡឹម (To Lam) បានអញ្ជើញលោកអគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវ ត្រួតកងកិត្តិយសនៃកងទ័ពប្រជាជនវៀតណាម។ បន្ទាប់ពីការត្រួតកងកិត្តិយស លោកអគ្គលេខាធិការបក្ស តូ ឡឹម (To Lam) និងលោកអគ្គលេខាធិការបក្ស និងជាប្រធានរដ្ឋឡាវ Thongloun Sisoulith  បានណែនាំសមាជិកគណៈប្រតិភូជាន់ខ្ពស់នៃប្រទេសទាំងពីរ នៅក្នុងពិធីបដិសណ្ឋាកិច្ច។ មេដឹកនាំទាំងពីរបានវិលត្រឡប់ឡើងកាន់វេទិកាកិត្តិយស ដើម្បីទស្សនាការដង្ហែរក្បួនស្វាគមន៍របស់កងកិត្តិយសនៃកងទ័ពប្រជាជនវៀតណាម។

 

ដំណើរទស្សនកិច្ចនេះបានធ្វើ​ឡើងស្របពេលវេលាមានអត្ថន័យសំខាន់សម្រាប់ប្រទេសទាំងពីរ ដោយសារប្រទេសឡាវទើបតែបានរៀបចំមហាសន្និបាតតំណាំងទូទាំងប្រទេសលើកទី១២ របស់គណបក្សប្រជាជនបដិវត្តន៍ឡាវដោយជោគជ័យ ហើយសមមិត្ត Thongloun Sisoulith ត្រូវបានបោះឆ្នោត និងជ្រើសតាំងជាសារថ្មី ក្នុងតំណែងជាអគ្គលេខានៃគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ នីតិកាលទី ១២ប្រទេសវៀតណាមក៏ទើបតែបានរៀបចំមហាសន្និបាតតំណាង​ទូទាំង​ប្រទេសលើក​ទី១៤ របស់បក្សកុម្មុយនិស្តវៀតណាមដោយជោគជ័យ ហើយសមមិត្ត តូ ឡឹម (To Lam) ត្រូវបានបោះឆ្នោតជ្រើសតាំងជាសារថ្មី ក្នុងតំណែង​ជាអគ្គលេខានៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម នីតិកាលទី ១៤។

 

ដំណើរទស្សនកិច្ចនេះ បង្ហាញពីទំនុកចិត្តនយោបាយកម្រិតខ្ពស់បំផុត ផ្សារភ្ជាប់ពិសេស និងកិច្ចសហប្រតិបត្តិការស្អិតរមួតរវាងបក្សទាំងពីរ និងប្រទេសទាំងពីរ ដែលរួមចំណែកដល់ការលើកកម្ពស់ទំនាក់ទំនង និងតម្រង់ទិសកិច្ចសហប្រតិបត្តិការគ្រប់វិស័យ មានប្រសិទ្ធភាព និងជាក់ស្តែង ក្នុងដំណាក់កាលថ្មីនៃការអភិវឌ្ឍនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។

 

បន្ទាប់ពីពិធីបដិសណ្ឋាកិច្ច លោកអគ្គលេខាបក្ស តូ ឡឹម (To Lam) រួមជាមយយគណៈប្រតិភូជាន់ខ្ពស់វៀតណាម និងលោកអគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវ Thongloun Sisoulith និងគណៈប្រតិភូជាន់ខ្ពស់ឡាវ បានជួបពិភាក្សាគ្នានៅទីស្នាក់ការកណ្តាលរបស់បក្ស​៕

  •  

Top