• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សន្និសីទ ACT+1 លើកទី៣៨៖ ការលើកកម្ពស់សុខុមាលភាពសាលានិងនិរន្តរភាពក្នុងការអប់រំ

នៅក្នុងសន្និសីទ គណៈប្រតិភូបានធ្វើបទបង្ហាញជាច្រើនជុំវិញប្រធានបទ "ការលើកកម្ពស់សុភមង្គលសាលារៀន និងនិរន្តរភាពក្នុងវិស័យអប់រំ"។
គណៈប្រតិភូវៀតណាមបានចូលរួមសន្និសីទ (រូបថត៖ TTXVN)

គណៈប្រតិភូជាង ៩០០នាក់ មកពីប្រទេសសមាជិកចំនួន ៩ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានចូលរួមសន្និសីទប្រចាំឆ្នាំលើកទី ៣៨ នៃក្រុមប្រឹក្សាគ្រូបង្រៀនអាស៊ាន+កូរ៉េខាងត្បូង (ACT+1) ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៦ ខែមិថុនា ដល់ថ្ងៃទី ៨ ខែកញ្ញា នៅទីក្រុងបាងកក ប្រទេសថៃ។ គណៈប្រតិភូវៀតណាមដឹកនាំដោយលោកបណ្ឌិត Nguyen Ngoc An ប្រធានសហភាពអប់រំវៀតណាមបានចូលរួមសន្និសីទនេះ។

នៅក្នុងសន្និសីទ គណៈប្រតិភូបានធ្វើបទបង្ហាញជាច្រើនជុំវិញប្រធានបទ "ការលើកកម្ពស់សុភមង្គលសាលារៀន និងនិរន្តរភាពក្នុងវិស័យអប់រំ"។ នៅក្នុងនោះ គណៈប្រតិភូវៀតណាមមានបទបង្ហាញ “លើកកំពស់ជំនាញវិជ្ជាជីវៈរបស់គ្រូបង្រៀនឆ្ពោះទៅរកសាលារីករាយ និងនិរន្តរភាពក្នុងវិស័យអប់រំ”។ នៅខាងក្រៅសន្និសិទនេះ កិច្ចប្រជុំពាក់ព័ន្ធបានធ្វើឡើងជាមួយនឹងប្រធានបទជាច្រើនទាក់ទងនឹងការបង្រៀន និងការសិក្សា បញ្ហាភាពជាអ្នកដឹកនាំ និងការគ្រប់គ្រងរបស់សាលា គោលនយោបាយប៉ះពាល់ដល់ការសិក្សារបស់សិស្ស និងទម្រង់នៃការអប់រំថ្មី…។

អង្គសន្និសិទ្ធិបានចេញសេចក្តីសម្រេចមួយដោយសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តក្នុងការអភិវឌ្ឍការអប់រំប្រកបដោយនិរន្តរភាព តាមរយៈការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព សមភាព និងការយល់ដឹងអំពីបរិស្ថាន និងការលើកកម្ពស់សិទ្ធិ និងមុខតំណែងរបស់គ្រូបង្រៀនតាមរយៈការអភិវឌ្ឍ និងបណ្តុះបណ្តាលវិជ្ជាជីវៈជាបន្តបន្ទាប់ និងកសាងគំរូអប់រំប្រកបដោយសមធម៌ និងនិរន្តរភាព ធានាឱ្យសិស្សទាំងអស់កាន់តែមានសុភមង្គល និងខ្លាំងមាំមួនជាង។ សន្និសិទក៏បានយល់ព្រមផ្តល់ទង់ជាតិម្ចាស់ផ្ទះ ACT+1 លើកទី ៣៩ ដល់ប្រទេសហ្វីលីពីននៅឆ្នាំក្រោយ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

លោក​ប្រធានាធិបតី Biden៖ សហរដ្ឋ​អាមេរិក​រឹងមាំជាងរយៈពេល​ ៤ ឆ្នាំមុន

លោក​ប្រធានាធិបតី Biden៖ សហរដ្ឋ​អាមេរិក​រឹងមាំជាងរយៈពេល​ ៤ ឆ្នាំមុន

លោកប្រធានាធិបតី Joe Biden កាលពីថ្ងៃទី ១៣ ខែមករា បានថ្លែងសុន្ទរកថាចុងក្រោយស្តីពីគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិកនៅទីស្នាក់ការកណ្តាលនៃក្រសួងការបរទេសសហរដ្ឋអាមេរិក។ នៅដើមសុន្ទរកថានេះ លោកប្រធានាធិបតី Joe Biden បានបញ្ជាក់ថា ជាមួយនឹងការខិតខំប្រឹងប្រែងរបស់លោកអស់រយៈពេល ៤ ឆ្នាំក្នុងតំណែងនេះ សហរដ្ឋអាមេរិកបានយកឈ្នះលើវិបត្តិនិងបញ្ហាប្រឈមថ្មីៗ។

Top