• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមអះអាងថារាល់សកម្មភាពនៅសមុទ្រខាងកើតត្រូវតែគោរពតាមច្បាប់អន្តរជាតិ

វៀតណាមមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះភាពតានតឹងនាពេលថ្មីៗនេះនៅសមុទ្រខាងកើត។
អ្នកនាំពាក្យរងក្រសួងការបរទេស លោក Nguyen Duc Thang (រូបថត៖ VNA)

នារសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ក្នុងសន្និសីទសារព័ត៌មានជាប្រចាំរបស់ក្រសួងការបរទេស ឆ្លើយសំណួររបស់អ្នកសារព័ត៌មានការអត្ថធិប្បាយរបស់វៀតណាមស្ដីពីការប៉ះទង្គិចនាពេលថ្មីៗនេះរវាងនាវាចិន និងនាវាហ្វីលីពីននៅកោះSecond Thomas Shoal អ្នកនាំពាក្យរងក្រសួងការបរទេស លោក Nguyen Duc Thang បានឲ្យដឹងថា។ វៀតណាមមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះភាពតានតឹងនាពេលថ្មីៗនេះនៅសមុទ្រខាងកើត។ វៀតណាមអំពាវនាវឱ្យភាគីពាក់ព័ន្ធនានាអត់ធ្មត់ អនុវត្តន៍យ៉ាងម៉ឺងម៉ាត់នូវសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) ដោះស្រាយជំលោះដោយសន្តិវិធី ហើយរួមវិភាគទានដើម្បីរក្សាសន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការនៅសមុទ្រខាងកើត

នៅក្នុងសន្និសីទសារព័ត៌មាន ឆ្លើយ សំណួររបស់អ្នកសារព័ត៌មានដែល អំពីទស្សនៈរបស់វៀតណាមចំពោះសកម្មភាពមួយចំនួនរបស់ចិន និងហ្វីលីពីននៅតំបន់ Sandycay អ្នកនាំពាក្យរងក្រសួងការបរទេសវៀតណាម Nguyen Duc Thang បានអះអាងថា៖

វៀតណាមមានមូលដ្ឋានច្បាប់ពេញលេញ និងភស្តុតាងប្រវត្តិសាស្ត្រដែលបញ្ជាក់ពីអធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះ Truong Sa ស្របតាមច្បាប់អន្តរជាតិ ព្រមទាំងអធិបតេយ្យភាព សិទ្ធិអធិបតេយ្យភាព និងយុត្តាធិការលើដែនសមុទ្រដែលបានកំណត់ដោយសមស្របនឹងអនុសញ្ញានៃអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ ។ ការដែលភាគីពាក់ព័ន្ធបានបញ្ជូនមនុស្សនៅក្នុងអង្គភាពក្រោមអធិបតេយ្យភាពរបស់វៀតណាមដោយគ្មានការអនុញ្ញាតពីវៀតណាមគឺជាការរំលោភបំពានលើអធិបតេយ្យភាពរបស់វៀតណាម ដែលធ្វើអោយស្ថានការណ៍កាន់តែស្មុគស្មាញ ដើរផ្ទុយនឹង សេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) ក៏ដូចការខិតខំប្រឹងប្រែងរបស់ប្រទេសនានាក្នុងការចរចាអំពីក្រមប្រតិបត្តិ (COC) នៅសមុទ្រខាងកើតនាពេលបច្ចុប្បន្ននេះផងដែរ

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ

ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ

នាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ នៅទីក្រុងហាណូយ ក្រសួងការបរទេសបានធ្វើជាអធិបតីក្នុងពិធីរំលឹកខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ ស្តីពី ផ្អាកការប្រយុទ្ធនៅវៀតណាម (២១ កក្កដា ១៩៥៤ - ២១ កក្កដា ២០២៤)។

Top