វៀតណាមមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះភាពតានតឹងនាពេលថ្មីៗនេះនៅសមុទ្រខាងកើត។
អ្នកនាំពាក្យរងក្រសួងការបរទេស លោក Nguyen Duc Thang (រូបថត៖ VNA)
នារសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ក្នុងសន្និសីទសារព័ត៌មានជាប្រចាំរបស់ក្រសួងការបរទេស
ឆ្លើយសំណួររបស់អ្នកសារព័ត៌មានការអត្ថធិប្បាយរបស់វៀតណាមស្ដីពីការប៉ះទង្គិចនាពេលថ្មីៗនេះរវាងនាវាចិន
និងនាវាហ្វីលីពីននៅកោះSecond Thomas Shoal អ្នកនាំពាក្យរងក្រសួងការបរទេស
លោក Nguyen Duc Thang បានឲ្យដឹងថា។ វៀតណាមមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះភាពតានតឹងនាពេលថ្មីៗនេះនៅសមុទ្រខាងកើត។
វៀតណាមអំពាវនាវឱ្យភាគីពាក់ព័ន្ធនានាអត់ធ្មត់
អនុវត្តន៍យ៉ាងម៉ឺងម៉ាត់នូវសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត
(DOC) ដោះស្រាយជំលោះដោយសន្តិវិធី ហើយរួមវិភាគទានដើម្បីរក្សាសន្តិភាព
ស្ថិរភាព និងកិច្ចសហប្រតិបត្តិការនៅសមុទ្រខាងកើត “។
នៅក្នុងសន្និសីទសារព័ត៌មាន
ឆ្លើយ សំណួររបស់អ្នកសារព័ត៌មានដែល
អំពីទស្សនៈរបស់វៀតណាមចំពោះសកម្មភាពមួយចំនួនរបស់ចិន និងហ្វីលីពីននៅតំបន់ Sandycay អ្នកនាំពាក្យរងក្រសួងការបរទេសវៀតណាម Nguyen Duc Thang បានអះអាងថា៖
“វៀតណាមមានមូលដ្ឋានច្បាប់ពេញលេញ
និងភស្តុតាងប្រវត្តិសាស្ត្រដែលបញ្ជាក់ពីអធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះ Truong Sa ស្របតាមច្បាប់អន្តរជាតិ ព្រមទាំងអធិបតេយ្យភាព សិទ្ធិអធិបតេយ្យភាព
និងយុត្តាធិការលើដែនសមុទ្រដែលបានកំណត់ដោយសមស្របនឹងអនុសញ្ញានៃអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ
១៩៨២ ។
ការដែលភាគីពាក់ព័ន្ធបានបញ្ជូនមនុស្សនៅក្នុងអង្គភាពក្រោមអធិបតេយ្យភាពរបស់វៀតណាមដោយគ្មានការអនុញ្ញាតពីវៀតណាមគឺជាការរំលោភបំពានលើអធិបតេយ្យភាពរបស់វៀតណាម
ដែលធ្វើអោយស្ថានការណ៍កាន់តែស្មុគស្មាញ ដើរផ្ទុយនឹង សេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត
(DOC) ក៏ដូចការខិតខំប្រឹងប្រែងរបស់ប្រទេសនានាក្នុងការចរចាអំពីក្រមប្រតិបត្តិ
(COC) នៅសមុទ្រខាងកើតនាពេលបច្ចុប្បន្ននេះផងដែរ”៕