• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមអំពាវនាវឱ្យភាគីពាក់ព័ន្ធក្នុងជម្លោះនៅមជ្ឈិមបូព៌ា មានភាពអត់ធ្មត់ និងជៀសវាងការឡើងជណ្ដើរ

វៀតណាមអំពាវនាវឱ្យភាគីពាក់ព័ន្ធទាំងអស់ មានភាពអត់ធ្មត់ បញ្ឈប់ជម្លោះ បង្កើនការសន្ទនា ដោះស្រាយការខ្វែងគំនិតគ្នាដោយសន្តិវិធី គោរពតាមច្បាប់អន្តរជាតិនិងធម្មនុញ្ញអង្គការសហប្រជាជាតិ ដើម្បីផលប្រយោជន៍របស់ប្រជាជន ក៏ដូចជាដើម្បីសន្តិភាពនិងស្ថិរភាពក្នុងតំបន់និងលើពិភពលោក។
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Pham Thu Hang។ រូបថត៖ TTXVN

នៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំរបស់ក្រសួងការបរទេស ដែឡបានប្រព្រឹត្តិទៅនារសៀលថ្ងៃទី ១៩ ខែកញ្ញា ក្នុងទីក្រុងហាណូយ ឆ្លើយសំណួរទាក់ទិននឹងការអត្ថាធិប្បាយរបស់វៀតណាមចំពោះការវិវឌ្ឍន៍នាពេលថ្មីៗនេះនៅមជ្ឈិមបូព៌ា បន្ទាប់ពីឧប្បត្តិហេតុផ្ទុះម៉ាស៊ីនផ្ញើសារនិងកុំព្យូទ័រយួរដៃជាបន្តបន្ទាប់នៅប្រទេសលីបង់ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Pham Thu Hang បានឲ្យដឹងថា៖ វៀតណាមកំពុងតាមដានយ៉ាងដិតដល់ និងមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការវិវឌ្ឍន៍នាពេលថ្មីៗនេះនៅមជ្ឈិមបូព៌ា។ វៀតណាមអំពាវនាវឱ្យភាគីពាក់ព័ន្ធទាំងអស់ មានភាពអត់ធ្មត់ បញ្ឈប់ជម្លោះ បង្កើនការសន្ទនា ដោះស្រាយការខ្វែងគំនិតគ្នាដោយសន្តិវិធី គោរពតាមច្បាប់អន្តរជាតិនិងធម្មនុញ្ញអង្គការសហប្រជាជាតិ ដើម្បីផលប្រយោជន៍របស់ប្រជាជន ក៏ដូចជាដើម្បីសន្តិភាពនិងស្ថិរភាពក្នុងតំបន់និងលើពិភពលោក

អ្នកនាំពាក្យ លោកស្រី Pham Thu Hang ក៏បានជូនដំណឹងថា ទីភ្នាក់ងារតំណាងការទូតវៀតណាមក្នុងប្រទេសដែលមានជម្លោះដូចជា លីបង់ អ៊ីរ៉ង់ និងអ៊ីស្រាអែល ជានិច្ចកាលតាមដានយ៉ាងដិតដល់នូវស្ថានភាព ហើយបានម្ចាស់ការកសាងនិងអនុវត្តវិធានការការពារពលរដ្ឋវៀតណាមក្នុងករណីចាំបាច់៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ពង្រឹងទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងបណ្តាប្រទេសអាហ្វ្រិក

ពង្រឹងទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងបណ្តាប្រទេសអាហ្វ្រិក

នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ នៅទីក្រុងហាណូយ អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Do Hung Viet បានជួបធ្វើការជាមួយគណៈប្រតិភូឯកអគ្គរដ្ឋទូតនៃបណ្តាប្រទេសអាហ្វ្រិក ដោយប្រធានបទ “ពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - អាហ្រ្វិក”។

Top