វៀតណាមស្វាគមន៍ទីម័រឡេស្តេក្លាយជាសមាជិកពេញសិទ្ធិរបស់អាស៊ាន ហើយជឿជាក់ថា ទីម័រឡេស្តេនឹងរួមចំណែកយ៉ាងសកម្មក្នុងកិច្ចខិតខំប្រឹងប្រែងរួមដើម្បីកសាងសហគមន៍អាស៊ានប្រកបដោយភាពធន់ ភាពច្នៃប្រឌិត និងយកប្រជាជនជាមជ្ឈមណ្ឌល។
នៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំរបស់ក្រសួងការបរទេសនារសៀលថ្ងៃទី ១៦ តុលា ដោយបញ្ចេញមតិលើព័ត៌មានដែលទីម័រឡេស្តេនឹងចូលជាសមាជិកពេញសិទ្ធិនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ជាផ្លូវការក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅប្រទេសម៉ាឡេស៊ី នាពេលខាងមុខនេះ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Pham Thu Hang បានឲ្យដឹងថា៖ “ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៦កាលពីខែឧសភាកន្លងទៅ អាស៊ានបានសម្រេចចិត្ត បញ្ចូលទីម័រឡេស្តេជាសមាជិកពេញសិទ្ធិទី១១របស់សមាគម។ ពិធីបញ្ចូលសមាជិកគ្រោង នឹងប្រព្រឹត្តទៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ នៅថ្ងៃទី២៦ ខែតុលា។ វៀតណាមបានស្វាគមន៍ទីម័រឡេស្តេក្លាយជាសមាជិកពេញសិទ្ធិរបស់អាស៊ាន ហើយជឿជាក់ថា ទីម័រឡេស្តេនឹងរួមចំណែកយ៉ាងសកម្មក្នុងកិច្ចខិតខំប្រឹងប្រែងរួមដើម្បីកសាងសហគមន៍អាស៊ានប្រកបដោយភាពធន់ ភាពច្នៃប្រឌិត និងយកប្រជាជនជាមជ្ឈមណ្ឌល”៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម