• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមសាកល្បងបណ្តាញអ៊ីនធឺណិត ៥០ Gbps

នាថ្ងៃទី ១៧ ខែមេសា សាជីវកម្មឧស្សាហកម្មនិងទូរគមនាគមន៍យោធា (Viettel) បានប្រកាសពីការសាកល្បងដោយជោគជ័យនូវបច្ចេកវិទ្យាចូលប្រើអ៊ីនធឺណិតអុបទិកជំនាន់ថ្មីចំនួន២ គឺ ២៥G PON និង ៥០G PON។

រូបថត៖ thanhnien.vn

ក្នុង​នោះ បច្ចេកវិទ្យា ២៥​G PON មាន​ល្បឿនជាក់ស្តែងឈានដល់ ២១ Gbps; ខណៈដែលបច្ចេកវិទ្យា ៥០G PON បាន​ឈានដល់ ៤១ Gbps​។ ជាមួយនឹងលទ្ធផលទាំងនេះ Viettel ក្លាយជាអ្នក​​ផ្តល់​សេវាអ៊ីនធឺណិត ដំបូងគេនៅវៀតណាមដែលបានសាកល្បងបច្ចេកវិទ្យា ultra-broadband ប្រកប​ដោយជោគជ័យ ដែល​ច្បាម​ជាប់​នឹង​ផែនទីបង្ហាញផ្លូវរបស់សាជីវកម្មទូរគមនាគមន៍ឈានមុខគេនៅ​លើពិភពលោក។

ការធ្វើជាម្ចាស់លើបច្ចេកវិទ្យាដូចជា ២៥G និង ៥០G PON ត្រូវបានរំពឹងថា នាំមកនូវតម្លៃជាក់​ស្តែងដល់អ្នកប្រើប្រាស់ និងអាជីវកម្ម។ ហេដ្ឋារចនាសម្ព័ន្ធនេះ អាចដោះសោសម្រាប់កម្មវិធីថ្មីៗ ដូចជា៖ វីដេអូ 8K កម្មវិធីការពិតពង្រីក (XR) ជាដើម។ សម្រាប់អង្គការនានា នេះត្រូវបានរំពឹងថា នឹងក្លាយជាហេដ្ឋារចនាសម្ព័ន្ធសំខាន់សម្រាប់ដំណើរការម៉ូដែលរោងចក្រឆ្លាតវៃ ច្បាប់ចម្លងឌីជីថល ឬប្រតិបត្តិការឧបករណ៍ពីចម្ងាយតាម​ពេលវេលាជាក់ស្តែង ជាមួយនឹងភាពយឺតយ៉ាវស្ទើរតែកម្រិត​សូន្យ។

Viettel មិនបានប្រកាសពីពេលវេលាសម្រាប់ការអនុវត្តបច្ចេកវិទ្យានេះទេ ប៉ុន្តែបានបញ្ជាក់ថា បន្ទាប់ពីបានបញ្ចប់ការវាយតម្លៃប្រតិបត្តិការ ពួកគេនឹងផ្គត់​ផ្គង់សេវាកម្ម ultra-broadband ​ចាប់ពី ២០ Gbps ដល់ ៤០ Gbps សម្រាប់ក្រុមអតិថិជនជាក់លាក់ ទន្ទឹមនឹងនោះ បន្តស្រាវជ្រាវបច្ចេកវិទ្យាខ្ពស់ជាង​ដូចជា 100G PONជាដើម៕

តាម vovworld.vn/km-KH

វៀតណាមគឺជាដៃគូសកម្ម និងមានទំនួលខុសត្រូវក្នុងការជំរុញកិច្ចសហប្រតិបត្តិការសភា

វៀតណាមគឺជាដៃគូសកម្ម និងមានទំនួលខុសត្រូវក្នុងការជំរុញកិច្ចសហប្រតិបត្តិការសភា

ប្រការនេះត្រូវបានអនុរដ្ឋមន្ត្រីក្រសួងការបរទេស លោក ដាំង ហ័ងយ៉ាង បញ្ជាក់នៅក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន ក្នុងឱកាសដែលប្រធានរដ្ឋសភា លោក ត្រឹន ថាញ់ មិន និងភរិយា រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានបញ្ចប់ប្រកបដោយជោគជ័យដំណើរទស្សនកិច្ច ចូលរួមមហាសន្និបាតលើកទី១៥២ នៃសហភាពអន្តរសភា (IPU) នៅទីក្រុងអ៊ីស្តង់ប៊ុល (ប្រទេសទួរគី) អនុវត្តន៍សកម្មភាពទ្វេភាគីជាច្រើននៅប្រទេសទួរគី និងបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋអ៊ីតាលី (ថ្ងៃទី១១-១៧ ខែមេសា)។

Top