• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម៖ ការអភិរក្សវប្បធម៌ត្រូវផ្សារភ្ជាប់នឹងការអភិវឌ្ឍមុខរបរចិញ្ជឹមជីវិត

ដើម្បីរំលឹកទិវាវប្បធម៌បណ្តា​ជនជាតិវៀតណាម (ថ្ងៃទី១៩ ខែមេសា) នៅព្រឹកថ្ងៃទី១៨ ខែមេសា នៅទីក្រុងហាណូយ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក​ តូ ឡឹម បានជួបជាមួយគណៈប្រតិភូចំនួន ១២៤នាក់ ជាព្រឹទ្ធាចារ្យភូមិ មេភូមិ សិប្បករ និងអ្នកមានកិត្យានុភាពក្នុង​សហគមន៍ ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិរក្ស ការពារ និងពង្រីកតម្លៃវប្បធម៌ប្រពៃណីរបស់បណ្តា​ជនជាតិ។ដើម្បីរំលឹកទិវាវប្បធម៌បណ្តា​ជនជាតិវៀតណាម (ថ្ងៃទី១៩ ខែមេសា) នៅព្រឹកថ្ងៃទី១៨ ខែមេសា នៅទីក្រុងហាណូយ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក​ តូ ឡឹម បានជួបជាមួយគណៈប្រតិភូចំនួន ១២៤នាក់ ជាព្រឹទ្ធាចារ្យភូមិ មេភូមិ សិប្បករ និងអ្នកមានកិត្យានុភាពក្នុង​សហគមន៍ ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិរក្ស ការពារ និងពង្រីកតម្លៃវប្បធម៌ប្រពៃណីរបស់បណ្តា​ជនជាតិ។
អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម ថ្លែងនៅក្នុងជំនួប។ រូបថត៖ VOV

ថ្លែងនៅក្នុងជំនួបនេះ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានសង្កត់ធ្ងន់ថា មូលដ្ឋានគ្រឹះនៃកម្លាំងរយៈពេលវែងរបស់ប្រទេសមួយ មិនត្រឹមតែស្ថិតក្នុងសក្តានុពលសេដ្ឋកិច្ច ឬកម្រិតវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាប៉ុណ្ណោះទេ ប៉ុន្តែជាចម្បងបង្អស់ គឺស្ថិតនៅក្នុងជម្រៅនៃវប្បធម៌ ក្នុង​ចរិតលក្ខណៈរបស់ប្រជាជន និងសាមគ្គីភាពរបស់សហគមន៍។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានស្នើថា៖

«រួមគ្នារក្សាភាពសុខសាន្តរបស់ភូមិ រួមចំណែកដល់ស្ថិរភាពនៅ​មូលដ្ឋាន​​។ ដោយមានកិត្យានុភាព ការទទួលខុសត្រូវ និងមនោសញ្ចេតនាជិតស្និត​ជាមួយប្រជាជន សមមិត្ត ព្រឹទ្ធាចារ្យ និងបងប្អូន បន្តធ្វើជាគំរូ ដោយចលនាប្រជាជនមិនឱ្យស្តាប់ការញុះញង់ ប្រការ​ខុសឆ្គង មិនឱ្យបំពានច្បាប់ និងមិនអនុញ្ញាតឱ្យធាតុអវិជ្ជមានជ្រៀតចូលសហគមន៍។ រក្សាភាពសុខសាន្តនៅក្នុងភូមិក៏រួមចំណែកដល់ការរក្សាស្ថិរភាពរួមរបស់ប្រទេសជាតិ​ផងដែរ។ យើងនឹងរួមគ្នាផ្លាស់ប្តូរថ្មីការត្រិះរិះ និងវិធីធ្វើ ដើម្បីអភិវឌ្ឍមាតុភូមិ និងប្រទេសជាតិប្រកបដោយនិរន្តរភាព។ ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងបន្តចលនាប្រជាជនដើម្បីលើកកម្ពស់ស្មារតីនៃភាពខ្លួនទីពឹងខ្លួន ម្ចាស់ការឈានឡើង ខិតខំអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ លុបបំបាត់ទំនៀមទម្លាប់ហួសសម័យ និងកសាងជីវភាពស៊ីវិល័យ។ ការ​អភិរក្សវប្បធម៌ត្រូវផ្សារ​​ភ្ជាប់យ៉ាងជិតស្និទ្ធទៅនឹងការអភិវឌ្ឍជីវភាពរស់នៅ ជាពិសេសទេសចរណ៍សហគមន៍ ដើម្បីឱ្យប្រជាជនអាចរក្សាអត្តសញ្ញាណផង និងបង្កើនប្រាក់ចំណូលផង។ តាមនោះ បង្កើត​កម្លាំង​ចលករយៈពេលវែងសម្រាប់ការអភិរក្ស និងលើកកម្ពស់វប្បធម៌។ ការអភិវឌ្ឍមិនគ្រាន់តែជាការបន្ថែមរបស់ថ្មីៗនោះទេ ប៉ុន្តែថែមទាំងជាការអភិរក្ស និងលើកកម្ពស់តម្លៃល្អៗ ដែលមានស្រាប់ទៀត​ផង»​​

តាម vovworld.vn/km-KH

វៀតណាមសាកល្បងបណ្តាញអ៊ីនធឺណិត ៥០ Gbps

វៀតណាមសាកល្បងបណ្តាញអ៊ីនធឺណិត ៥០ Gbps

នាថ្ងៃទី ១៧ ខែមេសា សាជីវកម្មឧស្សាហកម្មនិងទូរគមនាគមន៍យោធា (Viettel) បានប្រកាសពីការសាកល្បងដោយជោគជ័យនូវបច្ចេកវិទ្យាចូលប្រើអ៊ីនធឺណិតអុបទិកជំនាន់ថ្មីចំនួន២ គឺ ២៥G PON និង ៥០G PON។

Top