• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមនិងទួរគី ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ ជាច្រើន

នាថ្ងៃទី១៧ ខែមេសា (ម៉ោងក្នុងស្រុក) ក្នុងឱកាសចូលរួមមហាសន្និបាតលើកទី១៥២ នៃសហភាពអន្តរសភា និងសកម្មភាពទ្វេភាគីនៅប្រទេសទួរគី ប្រធានរដ្ឋសភាវៀតណាមលោក ត្រឹន ថាញ់ មិន បានជួបជាមួយលោក Numan Kurtulmus ប្រធានរដ្ឋសភាទួរគី។
ប្រធានរដ្ឋសភាវៀតណាមលោក ត្រឹន ថាញ់ មិន ជួបជាមួយលោក Ali Tezolmez កុងសុលកិត្តិយស់វៀតណាមនៅទីក្រុង Istanbul។ រូបថត៖ VOV

ក្នុងជំនួបនេះ ប្រធានរដ្ឋសភាលោកត្រឹន​ថាញ់ មិន បានស្នើឱ្យភាគីទាំងពីរបន្តបង្កើនការបើកទ្វារទីផ្សារ ពិចារណាចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីក្នុងពេលឆាប់ៗនេះ ក្នុងលក្ខណៈប្រកបដោយចីរភាព និងមានតុល្យភាព ដោយបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ទំនិញជាប្រៀបខ្លាំងរ​បស់ប្រទេសទាំងពីរ ខណៈពេលដែលកាត់បន្ថយរបាំងពាណិជ្ជកម្ម។ លោកប្រធានរដ្ឋសភាទួរគីបានបញ្ជាក់ថា វៀតណាមគឺជាដៃគូសំខាន់របស់ទួរគីនៅអាស៊ីអាគ្នេយ៍ និងបានសម្តែងបំណងប្រាថ្នាក្នុងការលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរដល់កម្រិតថ្មីមួយ។

ប្រធានរដ្ឋសភាទាំងពីរបានឯកភាពគ្នាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងសភាទាំងពីរ បង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់កម្រិត; ផ្លាស់ប្តូរក្រុមសភាមិត្តភាពនៃប្រទេសទាំងពីរជាប្រចាំ។ ចែករំលែកបទពិសោធន៍ផ្នែកនីតិបញ្ញត្តិ និងការឃ្លាំមើល ការកសាងក្របខ័ណ្ឌច្បាប់អំណោយផលសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី តាមនោះ រួមចំណែកដល់ការពង្រឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅនូវមិត្តភាព និងកិច្ចសហប្រតិបត្តិការពហុវិស័យរវាងវៀតណាម និងទួរគី។

នៅថ្ងៃដដែលនោះ ក្នុងជំនួបជាមួយលោក Ali Tezolmez កុងសុ​ល​កិត្តិយស់វៀតណាមនៅទីក្រុង Istanbul ឡោកប្រធានរដ្ឋសភា ត្រឹន ថាញ់​មិន បានសម្តែងក្តីសង្ឃឹមថា លោក Ali Tezolmez នឹងបន្តពង្រីកតួនាទី និងកិត្យានុភាពរបស់ខ្លួនដើម្បីគាំទ្រ និងលើកកម្ពស់អាទិភាពកិច្ចសហប្រតិបត្តិការទ្វេភាគីសំខាន់ៗ។ លោកប្រធានរដ្ឋសភាបានស្នើឱ្យលោកកុងស៊ុលកិត្តិយសវៀតណាមប្រចាំទីក្រុងអ៊ីស្តង់ប៊ុលបន្តគាំទ្រដល់ការលើកកម្ពស់ពាណិជ្ជកម្ម លើកកម្ពស់រូបភាពរបស់វៀតណាម ប្រជាជនរបស់ខ្លួន និងបរិយាកាសវិនិយោគ និងអាជីវកម្មរបស់ខ្លួន។ ពង្រឹងទំនាក់ទំនងអាជីវកម្ម និងលើកទឹកចិត្តដល់អាជីវកម្មទួរគីឱ្យស្វែងរកឱកាសវិនិយោគនៅវៀតណាម។

នៅល្ងាចថ្ងៃដដែលនោះ ក្នុងជំនួបជាមួយកម្មាភិបាល បុគ្គលិកនៃស្ថានទូត និងសហគមន៍ជនវៀតណាមនៅទួរគី លោកប្រធានរដ្ឋសភាបានសម្តែងក្តីសង្ឃឹមថា សហគមន៍ជនវៀតណាមនៅទួរគីនឹងនៅតែជានិច្ច​កាលសាមគ្គីគ្នា កសាងសហគមន៍ឱ្យកាន់តែរឹងមាំ ធ្វើសមាហរណកម្មបានល្អ និងបន្តថែរក្សា និងផ្សព្វផ្សាយអត្តសញ្ញាណវប្បធម៌ជាតិ រក្សាភាសាវៀតណាម និងថែរក្សាប្រពៃណីគ្រួសារ។

«ខ្ញុំក៏សង្ឃឹមថា សហគមន៍ជន​វៀតណាមនៅក្រៅប្រទេសនឹងគោរពតាមបទប្បញ្ញត្តិ និងច្បាប់របស់ប្រទេសម្ចាស់ផ្ទះ។ ប្រជាជនវៀតណាមត្រូវបានគេគោរព និងលើកតម្កើងយ៉ាងខ្លាំងនៅក្នុងប្រទេសជាច្រើន ដូច្នេះនៅពេលដែលយើងទៅក្រៅប្រទេស យើងត្រូវតែរក្សារូបភាពវិជ្ជមាននៅក្នុងក្រសែភ្នែករបស់មិត្តភក្តិរបស់យើង។ សូម្បីតែនៅក្រៅប្រទេសក៏ដោយ យើងគួរតែរក្សារូបភាពដូចគ្នាដូចដែលយើងធ្វើនៅវៀតណាម ហើយគោរពតាមច្បាប់របស់ប្រទេសម្ចាស់ផ្ទះ។ មាតុភូមិរបស់យើងតែងតែតាមដាន និងមានមោទនភាពចំពោះជនរួមជាតិដែលរស់នៅក្រៅប្រទេស ដែលបានចូលរួមវិភាគទានដល់ប្រទេសជាតិ»

តាម vovworld.vn/km-KH

វៀតណាមសាកល្បងបណ្តាញអ៊ីនធឺណិត ៥០ Gbps

វៀតណាមសាកល្បងបណ្តាញអ៊ីនធឺណិត ៥០ Gbps

នាថ្ងៃទី ១៧ ខែមេសា សាជីវកម្មឧស្សាហកម្មនិងទូរគមនាគមន៍យោធា (Viettel) បានប្រកាសពីការសាកល្បងដោយជោគជ័យនូវបច្ចេកវិទ្យាចូលប្រើអ៊ីនធឺណិតអុបទិកជំនាន់ថ្មីចំនួន២ គឺ ២៥G PON និង ៥០G PON។

Top