• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមសន្យាយ៉ាងខ្លាំងក្លារួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះមនុស្សធម៌របស់អង្គការសហប្រជាជាតិ

អញ្ជើញថ្លែងមតិនៅព្រឹត្តិការណ៍នេះ អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Do Hung Viet បានវាយតំលៃខ្ពស់ចំពោះតួនាទី និងប្រសិទ្ធភាពជាក់ស្តែងរបស់ CERF ក្នុងការជួយប្រទេសជាច្រើនក្នុងការឆ្លើយតបនឹងវិបត្តិមនុស្សធម៌ ដូចជាការ ផ្តល់ជំនួយសង្គ្រោះបន្ទាន់ចំនួន ២ លានដុល្លារអាមេរិក ដើម្បីរួមចំណែក ជួយវៀត ណាមជំនះពុះពារលើផលវិបាកបណ្ដាលមកពីព្យុះទីហ្វុង Yagi (វៀតណាមហៅថា ព្យុះលេខ៣) កាលពីខែកញ្ញា ឆ្នាំ២០២៤។

នៅថ្ងៃទី ១០ ខែធ្នូ នៅទីស្នាក់ការអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក (សហរដ្ឋអាមេរិក) ទីភ្នាក់ងារសម្របសម្រួលជំនួយមនុស្សធម៌របស់អង្គការសហ ប្រជាជាតិ (OCHA) បានរៀបចំព្រឹត្តិការណ៍ជាន់ខ្ពស់អំពីការរួមចំណែកដល់មូលនិធិ ជួយសង្គ្រោះបន្ទាន់កណ្តាល (CERF) ឆ្នាំ ២០២៥។

អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Do Hung Viet ថ្លែងមតិនៅព្រឹត្តិការណ៍។ (រូបថត៖ VNA)

អញ្ជើញថ្លែងមតិនៅព្រឹត្តិការណ៍នេះ អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Do Hung Viet បានវាយតំលៃខ្ពស់ចំពោះតួនាទី និងប្រសិទ្ធភាពជាក់ស្តែងរបស់ CERF ក្នុងការជួយប្រទេសជាច្រើនក្នុងការឆ្លើយតបនឹងវិបត្តិមនុស្សធម៌ ដូចជាការ ផ្តល់ជំនួយសង្គ្រោះបន្ទាន់ចំនួន ២ លានដុល្លារអាមេរិក ដើម្បីរួមចំណែកជួយវៀត ណាមជំនះពុះពារលើផលវិបាកបណ្ដាលមកពីព្យុះទីហ្វុង Yagi (វៀតណាមហៅថា ព្យុះលេខ៣) កាលពីខែកញ្ញា ឆ្នាំ២០២៤។ លោកអនុរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ព្យុះ ទីហ្វុង Yagi ត្រឹមតែជាឧទាហរណ៍មួយប៉ុណ្ណោះនៃនិន្នាការកាន់តែកើនឡើងនៃ តម្រូវការជំនួយមនុស្សធម៌លើទូទាំងពិភពលោក ដោយសារផលប៉ះពាល់នៃជម្លោះ សង្គ្រាម គ្រោះមហន្តរាយធម្មជាតិ និងការប្រែប្រួលអាកាសធាតុ។
លោកអនុរដ្ឋមន្ត្រី Do Hung Viet បានអះអាងនូវការសន្យាដ៏ខ្លាំងក្លារបស់វៀតណាមចំពោះកិច្ចខិតខំ ប្រឹងប្រែងជួយសង្គ្រោះមនុស្សធម៌ ជួយប្រជាជនស្តារជីវភាពឡើងវិញបន្ទាប់ពីគ្រោះ ធម្មជាតិ និងគ្រោះមហន្តរាយនានា។ ក្រៅពីការរួមវិភាគទានជាប្រចាំឆ្នាំដល់ CERF ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ វៀតណាមបានបរិច្ចាគជាង ៥០ ម៉ឺនដុល្លារអាមេរិក តាមរយៈ CERF ដើម្បីជួយដល់ប្រជាជនអ៊ុយក្រែន និងស៊ីរី និង ៥០ម៉ឺនដុល្លារដល់ ប្រជាជនប៉ាឡេស្ទីន តាមរយៈទីភ្នាក់ងារជួយសង្គ្រោះរបស់អង្គការសហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន។ វៀតណាមក៏បានជួយឧបត្ថម្ភជាង ២ លានដុល្លារ អាមេរិក តាមរយៈជំនួយទ្វេភាគីដល់ប្រទេសនានាដែលរងផលប៉ះពាល់ដោយគ្រោះ មហន្តរាយធម្មជាតិ ហើយជាលើកដំបូងបានបញ្ជូនកងកម្លាំងជួយសង្គ្រោះទៅកាន់ ប្រទេសទួរគី បន្ទាប់ពីគ្រោះរញ្ជួយដីជាប្រវត្តិសាស្ត្រនៅទីនេះក្នុងឆ្នាំ ២០២៣ ផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមធ្វើជាម្ចាស់ផ្ទះនៃពិធីចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិ៖ សញ្ញាសម្គាល់ថ្មីក្នុងការធ្វើសមាហរណកម្មអន្តរជាតិផ្នែកគតិយុត្ត

វៀតណាមធ្វើជាម្ចាស់ផ្ទះនៃពិធីចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិ៖ សញ្ញាសម្គាល់ថ្មីក្នុងការធ្វើសមាហរណកម្មអន្តរជាតិផ្នែកគតិយុត្ត

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son បានឲ្យដឹងថា នេះជាលើកទីមួយ ដែលវៀតណាមធ្វើជាម្ចាស់ផ្ទះនៃពិធីចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិ ដែលជាសញ្ញាសម្គាល់ថ្មីមួយក្នុងការធ្វើសមាហរណកម្មអន្តរជាតិផ្នែកគតិយុត្តនិយាយដោយឡែក និងកិច្ចការបរទេសពហុភាគីរបស់វៀតណាមនិយាយរួម។

Top