លោក ឡេ ហ្វាយជុង រដ្ឋមន្ត្រីក្រសួងការបរទេស ទទួលជួបលោក Maninder Sidhu រដ្ឋមន្ត្រីពាណិជ្ជកម្មអន្តរជាតិកាណាដា (រូបថត៖TTXVN)
លោក ឡេ ហ្វាយជុង បានបញ្ជាក់ថា វៀតណាមតែងតែយកចិត្តទុកដាក់ និងមានបំណងជំរុញយ៉ាងខ្លាំង ភាពជាដៃគូគ្រប់ជ្រុងជ្រោយជាមួយកាណាដា ដោយសង្កត់ធ្ងន់លើគោលនយោបាយការបរទេសដ៏សកម្មនិងវិជ្ជមានរបស់កាណាដា និងផលប្រយោជន៍ជាយុទ្ធសាស្ត្ររួមរបស់ប្រទេសទាំងពីរ ជាមូលដ្ឋាននិងលក្ខខណ្ឌអំណោយផលសម្រាប់ពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ដោយមានគោលបំណងលើកកម្ពស់ទំនាក់ទំនងវៀតណាម-កាណាដា ឱ្យដល់កម្រិតថ្មីមួយក្នុងពេលឆាប់ៗនេះ។
រីឯខ្លួនវិញ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអន្តរជាតិកាណាដា លោកម៉ានីនឌើរ ស៊ីឌូ បានអបអរសាទរចំពោះភាពជោគជ័យនៃមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម និងបានសម្តែងទំនុកចិត្តថា វៀតណាមនឹងទទួលបានជោគជ័យក្នុងយុគសម័យអភិវឌ្ឍន៍ថ្មីជាក់ជាពុំខាន។
ទាក់ទងនឹងទំនាក់ទំនងទ្វេភាគី រដ្ឋមន្ត្រីទាំងពីរបានឯកភាពគ្នាលើវិធានការដើម្បីជំរុញភាពជាដៃគូគ្រប់ជ្រុងជ្រោយ រវាងកាណាដា-វៀតណាម; បញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការសម្របសម្រួលកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរក្នុងវិស័យដូចជា៖ ពាណិជ្ជកម្ម វិនិយោគ សន្តិសុខ និងការពារជាតិ ជំនួយអភិវឌ្ឍន៍ផ្លូវការ ទេសចរណ៍ និងការផ្លាស់ប្តូរប្រជាជន និងប្រជាជន។ ពង្រីកកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យសក្តានុពលថ្មីៗ ដូចជាខ្សែសង្វាក់ផ្គត់ផ្គង់ បញ្ញាសិប្បនិម្មិត (AI) ស៊ីមីកុងដឹកទ័រ ការគណនាកង់ទិច ការផ្លាស់ប្តូរថាមពលស្អាត ការអភិវឌ្ឍថាមពលកកើតឡើងវិញ ការអភិវឌ្ឍកសិកម្មបៃតង ការការពារបរិស្ថាន និងការប្រែប្រួលអាកាសធាតុ។ ភាគីទាំងពីរក៏បានព្រមព្រៀងគ្នាសម្របសម្រួល និងគាំទ្រគ្នាទៅវិញទៅមកក្នុងការរៀបចំរបស់វៀតណាមសម្រាប់ឆ្នាំ APEC ឆ្នាំ ២០២៧ និងពង្រឹងទំនាក់ទំនងរបស់ប្រទេសកាណាដាជាមួយអាស៊ាន៕