• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីវៀតណាមធ្វើជាអធិបតីក្នុងកិច្ចប្រជុំគណៈកម្មាធិការដឹកនាំការសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរ

នារសៀលថ្ងៃទី១២ ខែកុម្ភៈ នៅទីក្រុងហាណូយ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ប្រធានគណៈកម្មាធិការដឹកនាំការសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំលើកទី៥ នៃគណៈកម្មាធិការដឹកនាំ។

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ប្រធានគណៈកម្មាធិការដឹកនាំការសាង
សង់រោងចក្រថាមពលនុយក្លេអ៊ែរ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំលើកទី៥ នៃគណៈកម្មាធិការដឹកនាំ។ (រូបថត៖ VNA)

នៅក្នុងកិច្ចប្រជុំ លោកនាយករដ្ឋមន្ត្រី បានតម្រូវឱ្យក្រសួង និងស្ថាប័នពាក់ព័ន្ធ ក្រោមការដឹកនាំដោយផ្ទាល់របស់លោកឧបនាយករដ្ឋមន្ត្រី ប៊ុយ ថាញ់សឺន ក្នុងរយៈពេលពីរថ្ងៃខាងមុខ ត្រូវបង្ហើយរបាយការណ៍ស្ដីពីលទ្ធផលនៃការចរចាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការក្នុងការសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរ Ninh Thuan លេខ១ ជាមួយភាគីរុស្ស៊ី និងវឌ្ឍនភាពនៃគម្រោងរោងចក្រថាមពលនុយក្លេអ៊ែរ Ninh Thuan លេខ២។

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ថ្លែងនៅកិច្ចប្រជុំ។ (រូបថត៖ Duong Giang/TTXVN)

លោកនាយករដ្ឋមន្ត្រីក៏បានស្នើឱ្យក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាបន្តពិនិត្យការសាងសង់ ហើយសុក្រិតស្ដង់ដារ នីតិវិធី និងបទប្បញ្ញត្តិទាក់ទងនឹងគម្រោងរោងចក្រថាមពល នុយក្លេអ៊ែរ ដើម្បីឱ្យខេត្ត Khanh Hoa អាចសម្របសម្រួលជាមួយក្រសួង និងស្ថាប័ននានា អនុវត្តន៍កិច្ចការដែលអាចធ្វើបានភ្លាមៗតាមសមត្ថកិច្ច។

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានចាត់តាំងក្រសួងការបរទេសឱ្យសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយក្រសួង និងស្ថាប័ននានា ក្នុងដំណើរការផ្លាស់ប្តូរព័ត៌មានជាមួយដៃគូលើការអនុវត្តគម្រោងរោងចក្រថាមពលនុយក្លេអ៊ែរ Ninh Thuan លេខ២។ លោកនាយករដ្ឋមន្ត្រីបានតម្រូវឱ្យក្រសួង ស្ថាប័ន និងមូលដ្ឋានអនុវត្តន៍ការងារឱ្យកាន់តែសកម្ម និងប្ដូរផ្ដាច់។ របាយការណ៍ដែលបានដាក់ជូនអាជ្ញាធរមានសមត្ថកិច្ចត្រូវតែតាមដានបុគ្គលិក ភារកិច្ច ការទទួលខុសត្រូវ សមត្ថកិច្ច ពេលវេលា និងលទ្ធផលឱ្យបានច្បាស់លាស់៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

មហាសន្និបាតអង្គការសហប្រជាជាតិតែងតាំងសមាជិកចំនួន ៤០ រូបជាសមាជិកគណៈកម្មាធិការវិទ្យាសាស្ត្រអន្តរជាតិឯករាជ្យស្តីពី AI

មហាសន្និបាតអង្គការសហប្រជាជាតិតែងតាំងសមាជិកចំនួន ៤០ រូបជាសមាជិកគណៈកម្មាធិការវិទ្យាសាស្ត្រអន្តរជាតិឯករាជ្យស្តីពី AI

នាថ្ងៃទី ១២ ខែកុម្ភៈ មហាសន្និ បាតអង្គការសហប្រជាជាតិ បានតែងតាំងសមាជិកចំនួន ៤០ រូបទៅកាន់គណៈកម្មាធិការវិទ្យាសាស្ត្រអន្តរជាតិឯករាជ្យស្តីពីបញ្ញាសិប្បនិម្មិត (AI)។ អាណត្តិបីឆ្នាំរបស់សមាជិកចាប់ផ្តើមនៅថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០២៦ និងមានរយៈពេលរហូតដល់ថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០២៩។

Top