• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ខេត្តដុងថាប់រៀបចំរចនាសម្ព័ន្ធកងនាវានេសាទឡើងវិញឆ្ពោះទៅនិរន្តរភាព

គណៈកម្មាធិការប្រជាជនខេត្តដុងថាប់កំពុងដាក់ពង្រាយអនុវត្តន៍ ផែន ការ "គម្រោងផ្លាស់ប្តូរវិធីសាស្រ្តនេសាទសមុទ្រមួយចំនួន ដែលប៉ះពាល់ដល់ធនធាន និងបរិស្ថានអេកូឡូស៊ី" នៅក្នុងខេត្ត ដោយមានគោលបំណងផ្លាស់ប្តូររចនាសម្ព័ន្ធកងនាវានេសាទបន្តិចម្តងៗ ឆ្ពោះទៅការអនុវត្តប្រកបដោយនិរន្តរភាព និងមិនប៉ះពាល់ដល់បរិស្ថាន។

ទូកនេសាទចតនៅខាងក្នុងទ្វារទឹក រ៉ាចប៊ុន ដែលនៅជាប់នឹងសមុទ្រហ្គោកុង។ (រូបថតឯកសារ baocantho.com.vn)

គម្រោងនេះមានគោលបំណងផ្លាស់ប្តូរការអនុវត្តនេសាទដែលមានផលប៉ះពាល់យ៉ាងសំខាន់ទៅលើធនធាននេសាទ បរិស្ថាន និងប្រព័ន្ធអេកូឡូស៊ីទៅជាការអនុវត្តប្រកបដោយ និរន្តរភាពជាង។ ជាមួយគ្នានោះ ផ្លាស់ប្តូរផ្នែកមួយនៃនាវានេសាទទៅវិស័យផ្សេងទៀត ដើម្បីធ្វើឱ្យសមត្ថភាពនេសាទមានតុល្យភាពឡើងវិញបន្តិចម្តងៗ ស្របតាមបរិមាណផ្ទុកនៃធនធាន។ តាមនោះ លើកកម្ពស់ផលិតភាព គុណភាព និងប្រសិទ្ធភាពនៃកងនាវានេសាទ ដោយធានាថា អ្នកនេសាទ ១០០% ដែលផ្លាស់ប្តូរទៅមុខរបរថ្មីមានការងារធ្វើ និងប្រាក់ចំណូលមានស្ថេរភាព ដែលរួមចំណែកដល់ការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការគ្រប់គ្រង (IUU)។

លើសពីនេះ ដើម្បីរួមចំណែកដល់ការរៀបចំរចនាសម្ព័ន្ធឡើងវិញនៃវិស័យនេសាទ កាត់បន្ថយការអនុវត្តការនេសាទដ៏បំផ្លិចបំផ្លាញ និងឧបត្ថម្ភដល់ជីវភាពរស់នៅប្រកបដោយចីរភាពសម្រាប់អ្នកនេសាទ ក្រុមប្រឹក្សាប្រជា ជនខេត្តដុងថាបបានចេញសេចក្តីសម្រេចមួយដែលចែង អំពីគោលនយោបាយដើម្បីគាំទ្រដល់ការផ្លាស់ប្តូរ និងការរុះរើនាវានេសាទដែលលែងត្រូវការសម្រាប់ប្រតិបត្តិការនេសាទនៅក្នុងខេត្តដុងថាប។

ដូច្នេះ ខេត្តឧបត្ថម្ភដល់អង្គការ និងបុគ្គលដែលមាននាវានេសាទស្របច្បាប់ដែលមានប្រវែង ៦ ម៉ែត្រ ឬច្រើនជាងនេះ ដែលបានចុះបញ្ជីនៅខេត្តដុងថាប ជាកម្មសិទ្ធិរបស់ក្រុមនេសាទដែលមានកម្រិតគ្រោះថ្នាក់ខ្ពស់ដល់ធនធានទឹក និងអ្នកដែលស្នើសុំដោយស្ម័គ្រចិត្តរុះរើនាវា និងប្តូរទៅវិធីនេសាទផ្សេងទៀត ដោយបញ្ឈប់ប្រតិបត្តិការនេសាទ។ ការអនុវត្តត្រូវតែធានាការអនុលោមតាមបទប្បញ្ញត្តិស្តីពីការគ្រប់គ្រងការនេសាទ និងការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការគ្រប់គ្រង (IUU)។ ការចំណាយសរុបប៉ាន់ស្មានគឺជាង ៣០,៣ ពាន់លានដុង។ រយៈពេលអនុវត្តគឺចាប់ពីថ្ងៃទី ១ខែមករា ឆ្នាំ ២០២៦ ដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០៣០៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

មហាសន្និបាតអង្គការសហប្រជាជាតិតែងតាំងសមាជិកចំនួន ៤០ រូបជាសមាជិកគណៈកម្មាធិការវិទ្យាសាស្ត្រអន្តរជាតិឯករាជ្យស្តីពី AI

មហាសន្និបាតអង្គការសហប្រជាជាតិតែងតាំងសមាជិកចំនួន ៤០ រូបជាសមាជិកគណៈកម្មាធិការវិទ្យាសាស្ត្រអន្តរជាតិឯករាជ្យស្តីពី AI

នាថ្ងៃទី ១២ ខែកុម្ភៈ មហាសន្និ បាតអង្គការសហប្រជាជាតិ បានតែងតាំងសមាជិកចំនួន ៤០ រូបទៅកាន់គណៈកម្មាធិការវិទ្យាសាស្ត្រអន្តរជាតិឯករាជ្យស្តីពីបញ្ញាសិប្បនិម្មិត (AI)។ អាណត្តិបីឆ្នាំរបស់សមាជិកចាប់ផ្តើមនៅថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០២៦ និងមានរយៈពេលរហូតដល់ថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០២៩។

Top