• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមមានបំណងចង់បន្តពង្រីកទំនាក់ទំនងជាមួយសហរដ្ឋអាមេរិកលើវិស័យជាច្រើន

លោកប្រធានរដ្ឋបានរំលឹកឡើងវិញនូវព្រឹត្តិការណ៍លេចធ្លោមួយចំនួននៅក្នុងទំនាក់ទំនងវៀតណាម-សហរដ្ឋអាមេរិក ក្នុងអាណត្តិបេសកកម្មរបស់លោកឯកអគ្គរដ្ឋទូត Marc Knapper រួមទាំងការលើកកម្ពស់ទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលជាកិច្ចសហប្រតិបត្តិការកម្រិតខ្ពស់បំផុត នៅក្នុងគោលនយោបាយកិច្ចការបរទេសរបស់វៀតណាម។

លោកប្រធានរដ្ឋ លឿង គឿង និងលោកឯកអគ្គរដ្ឋទូត Marc Knapper។ រូបថត៖ VNA

នារសៀលថ្ងៃទី១២ ខែមករា នៅទីក្រុងហាណូយ អញ្ជើញទទួលជួបលោក Marc Knapper ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ដែលមកជម្រាបលា ក្នុងឱកាសបញ្ចប់អាណត្តិបេសកកម្មនៅប្រទេសវៀតណាម ប្រធានរដ្ឋវៀតណាមលោក លឿង គឿង បានអបអរសាទរលោកឯកអគ្គរដ្ឋទូត ដែលបានបញ្ចប់អាណត្តិប្រកបដោយជោគជ័យ ជាមួយនឹងសមិទ្ធផលលេចធ្លោជាច្រើន។ លោកប្រធានរដ្ឋបានរំលឹកឡើងវិញនូវព្រឹត្តិការណ៍លេចធ្លោមួយចំនួននៅក្នុងទំនាក់ទំនងវៀតណាម-សហរដ្ឋអាមេរិក ក្នុងអាណត្តិបេសកកម្មរបស់លោកឯកអគ្គរដ្ឋទូត Marc Knapper រួមទាំងការលើកកម្ពស់ទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលជាកិច្ចសហប្រតិបត្តិការកម្រិតខ្ពស់បំផុត នៅក្នុងគោលនយោបាយកិច្ចការបរទេសរបស់វៀតណាម។

លោកប្រធានរដ្ឋ លឿង គឿង និងលោកឯកអគ្គរដ្ឋទូត Marc Knapper។ រូបថត៖ VNA

លោកប្រធានរដ្ឋបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងស្ថានទូតសហរដ្ឋអាមេរិក ដែលបានផ្តល់ជំនួយជាង ២លានដុល្លារដល់មូលដ្ឋាននានារបស់វៀតណាម ដែលរងផលប៉ះពាល់ដោយគ្រោះមហន្តរាយធម្មជាតិកាលពីឆ្នាំមុន។ លោកប្រធានរដ្ឋ លឿង គឿង បានអះអាងថា វៀតណាមប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវគោលមាគ៌ាកិច្ចការបរទេសឯករាជ្យ ខ្លួនទីពឹងខ្លួន ពហុភាគីនិយម ពិធិធកម្មទំនាក់ទំនង ដោយធ្វើជាមិត្ត ជាដៃគូដែលអាចទុកចិត្តបាន និងជាសមាជិកដ៏សកម្ម និងមានទំនួលខុសត្រូវនៃសហគមន៍អន្តរជាតិ។ វៀតណាមតែងតែគោរពទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក ហើយមានបំណងចង់បន្តពង្រីកទំនាក់ទំនងនេះឱ្យកាន់តែជាក់ស្ដែង និងស៊ីជម្រៅលើវិស័យជាច្រើន ចាប់ពីនយោបាយ-ការទូត សេដ្ឋកិច្ច-ពាណិជ្ជកម្ម សន្តិសុខ-ការពារជាតិ ការអប់រំ ការជួបប្រាស្រ័យរវាងប្រជាជន វិទ្យាសាស្ត្រ-បច្ចេកវិទ្យា ជំនួយមនុស្សធម៌ និងការជំនះផលវិបាកនៃសង្គ្រាម។

រីឯខ្លួនវិញ លោកឯកអគ្គរដ្ឋទូត Marc Knapper បានសម្ដែងនូវជំនឿជាក់ថា ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងសហរដ្ឋអាមេរិកនឹងរីកចម្រើនដោយឥតឈប់ឈរ បន្តជាគំរូក្នុងទំនាក់ទំនងអន្តរជាតិសម្រាប់ការផ្សះផ្សា ដោយទុកអតីតកាលមួយអន្លើ និងឆ្ពោះទៅអនាគត។ លោកឯកអគ្គរដ្ឋទូតបានបញ្ជាក់ថា មិនថាក្នុងមុខតំណែងណាក៏ដោយ លោកនឹងបន្តរួមចំណែកដល់ការអភិវឌ្ឍយ៉ាងទូលំទូលាយនៃទំនាក់ទំនងប្រទេសទាំងពីរលើកម្រិតទ្វេភាគី តំបន់ និងអន្តរជាតិ៕

តាម VOV5​​ - វិទ្យុសំឡេងវៀតណាម​

គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបើកសម័យប្រជុំលើកទី៥៣

គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបើកសម័យប្រជុំលើកទី៥៣

សម័យប្រជុំលើកទី ៥៣ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១២ ខែមករា នៅទីក្រុងហាណូយ។ ប្រធានរដ្ឋសភា លោក ត្រឹន ថាញ់ មិន អញ្ជើញថ្លែងមតិបើកសម័យប្រជុំ និងរួមជាមួយអនុប្រធានរដ្ឋសភាបានប្តូរវេនគ្នា ធ្វើជាអធិបតីក្នុងរបៀបវារៈនៃសម័យប្រជុំ។

Top