លោក Patrik Köbele ប្រធានបក្សកុម្មុយនិស្តអាល្លឺម៉ង់ (រូបថត៖ Thuy Linh/TTXVN)
លោក Patrik Köbele ប្រធាន DKP បានបញ្ជាក់ថា បក្សកុម្មុយនិស្ត វៀតណាមមានតួនាទីនិងសារៈសំខាន់ដែលមិនអាចជំនួសបាន នៅក្នុងដំណើរការប្រវត្តិសាស្ត្រនិងការអភិវឌ្ឍរបស់វៀតណាម។ ប្រធានបក្សកុម្មុយ និស្តអាល្លឺម៉ង់បានសង្កត់ធ្ងន់លើសារៈសំខាន់នៃតួនាទីជាអ្នកដឹកនាំរបស់បក្សកុម្មុយនិស្ត វៀតណាម ដែលជាតួនាទីមិនត្រឹមតែបង្ហាញតាមរយៈបទបញ្ជារដ្ឋបាលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងតាមរយៈទំនាក់ទំនងជិតស្និទ្ធជាមួយប្រជាជនផងដែរ។ យោងតាមលោក នេះគឺជាមូលដ្ឋានគ្រឹះដែលធានានូវភាពរឹងមាំនៃតួនាទីជាអ្នកដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម។ លោក Patrik Köbele បានសម្តែងទំនុកចិត្ត និងការរំពឹងទុករបស់លោកថា មហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្ត វៀតណាម នឹងអនុម័ត លើគោលនយោបាយត្រឹមត្រូវ ដោយបើកផ្លូវឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាព មិនត្រឹមតែសម្រាប់ប្រទេសវៀតណាមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់ប្រយោជន៍រួមរបស់មនុស្សជាតិទៀតផង៕