ព័ត៌មាន

មហាសន្និបាតបក្សលើកទី១៤៖ ផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយប្រជាជន - ប្រភពកម្លាំងភាពជាអ្នកដឹកនាំរបស់បក្ស

អ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំនៅអាល្លឺម៉ង់ បាន ជួបពិភាក្សាជាមួយលោក Patrik Köbele ប្រធានបក្សកុម្មុយនិស្តអាល្លឺម៉ង់ (DKP) ទាក់ទងនឹងតួនាទីជាអ្នកដឹកនាំ របស់បក្សកុម្មុយនិស្តវៀត ណាម ក៏ដូចជាទិសដៅអភិវឌ្ឍន៍របស់វៀតណាមបន្ទាប់ពីមហាសន្និបាតលើកទី១៤ របស់បក្ស។

លោក Patrik Köbele ប្រធានបក្សកុម្មុយនិស្តអាល្លឺម៉ង់ (រូបថត៖ Thuy Linh/TTXVN)

លោក Patrik Köbele ប្រធាន DKP បានបញ្ជាក់ថា បក្សកុម្មុយនិស្ត វៀតណាមមានតួនាទីនិងសារៈសំខាន់ដែលមិនអាចជំនួសបាន នៅក្នុងដំណើរការប្រវត្តិសាស្ត្រនិងការអភិវឌ្ឍរបស់វៀតណាម។ ប្រធានបក្សកុម្មុយ និស្តអាល្លឺម៉ង់បានសង្កត់ធ្ងន់លើសារៈសំខាន់នៃតួនាទីជាអ្នកដឹកនាំរបស់បក្សកុម្មុយនិស្ត វៀតណាម ដែលជាតួនាទីមិនត្រឹមតែបង្ហាញតាមរយៈបទបញ្ជារដ្ឋបាលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងតាមរយៈទំនាក់ទំនងជិតស្និទ្ធជាមួយប្រជាជនផងដែរ។ យោងតាមលោក នេះគឺជាមូលដ្ឋានគ្រឹះដែលធានានូវភាពរឹងមាំនៃតួនាទីជាអ្នកដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម។ លោក Patrik Köbele បានសម្តែងទំនុកចិត្ត និងការរំពឹងទុករបស់លោកថា មហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្ត វៀតណាម នឹងអនុម័ត លើគោលនយោបាយត្រឹមត្រូវ ដោយបើកផ្លូវឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាព មិនត្រឹមតែសម្រាប់ប្រទេសវៀតណាមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់ប្រយោជន៍រួមរបស់មនុស្សជាតិទៀតផង៕


top