ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក ហូ ភ្វុកយូង ត្រួតពិនិត្យ និងជំរុញវឌ្ឍនភាពនៃការអនុវត្ត "យុទ្ធនាការក្វាងទ្រុង" នៅខេត្ត យ៉ាឡាយ។ (រូបថត៖ VGP)
នាថ្ងៃទី ១២ ខែមករា ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក ហូ ភ្វុកយូង និងក្រុមការងាររបស់រដ្ឋាភិបាលបានធ្វើការជាមួយគណៈកម្មាធិការប្រជាជនខេត្ត យ៉ាឡាយ អំពីស្ថានភាពនៃការជំនះពុះពារលើផលវិបាកនៃគ្រោះមហន្តរាយធម្មជាតិ និងវឌ្ឍនភាពនៃការសាងសង់ និងជួសជុលផ្ទះសម្រាប់ប្រជាជនដែលរងផលប៉ះពាល់ដោយព្យុះ និងទឹកជំនន់ក្នុងឆ្នាំ ២០២៥ ជាពិសេសគឺការអនុវត្ត "យុទ្ធនាការក្វាងទ្រុង"។
នៅក្នុងជំនួបធ្វើការ លោកឧបនាយករដ្ឋមន្ត្រី ហូ ភ្វុកយូង បានទទួលស្គាល់ថា យុទ្ធនាការក្វាងទ្រុង នៅយ៉ាឡាយ បានសម្រេចជាស្ថាពរនូវវឌ្ឍនភាពដែលបានដាក់ចេញ។ លោកឧបនាយករដ្ឋមន្ត្រីបានស្នើឱ្យខេត្តបន្តកៀរគរកម្លាំងអតិបរមា ដោយខិតខំសម្រេចការសាងសង់ផ្ទះទាំងអស់សម្រាប់ប្រជាជនត្រឹមថ្ងៃទី ១៥ ខែមករា ដើម្បីឱ្យប្រជាជនអាចទទួលអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណីនៅក្នុងផ្ទះថ្មី។
កម្មាភិបាលនិងយុទ្ធជនកងទ័ពជាង ១២០០ នាក់ និងកម្មាភិបាល យុទ្ធជននគរបាលចំនួន ៦៥០ នាក់ត្រូវបានដាក់ពង្រាយដោយផ្ទាល់ដើម្បីចូលរួមក្នុងការសាងសង់ផ្ទះនៅក្នុងខេត្ត យ៉ាឡាយ។ រហូតមកដល់ពេលនេះ ផ្ទះ ១០០% ដែលត្រូវការជួសជុល គឺបានសម្រេចរួចរាល់។ ផ្ទះដែលត្រូវការសាងសង់ថ្មីទាំង ៦៧៤ ខ្នង បានចាប់ផ្តើមការសាងសង់ ក្នុងនោះផ្ទះជាង ៩៦% បានបញ្ចប់ការសាងសង់។ បច្ចុប្បន្ននេះ នៅ មានផ្ទះត្រឹមតែ ២៣ ខ្នងដែលកំពុងសាងសង់នៅឡើយ៕