• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

សិល្បៈ

វៀតណាមតាមរយៈគំនូរអង្ករ

ដោយ​គោល​បំណង​សាង​បាន​រូប​គំនូរ​សិល្បៈ​ប្លែក​និង​ពិសេស​ បងស្រី​ ង្វៀន​ ធី​វឹន​ (Nguyen Thi Van) (សុក​សើន​ - Soc Son ហាណូយ) បាន​រិះគិត​ស្វែង​រក​វិធី​សាង​​រូបគំនូរ​ចេញ​ពី​គ្រាប់​អង្ករ​ ដែល​ពាំនាំខ្លឹម​សារ​​ស្ងើច​សរសើរ​សម្រស់​ទឹក​ដី​ ប្រជាជន​​វៀតណាម​។

ទោះបី​មិនទាន់បាន​​ឆ្លងកាត់​សាលា​វិចិត្រសិល្បៈ​ ប៉ុន្តែបង​ស្រី ​ង្វៀន ធី​វឹន​ (Nguyen Thi Van) ​(កើត​ឆ្នាំ​១៩៧៨) តែង​តែលង់​អារម្មណ៍លង់​គំនិត​ ​ជាមួយ​ផ្ទាំង​រូប​គំនូរ​ ដែល​បាន​ធ្វើ​ចេញពី​វត្ថុធាតុ​ដើម​ដូចជា​៖ សម្បក​​ពង ស្លឹក​ឈើ ខ្សាច់​។ នៅ​ឆ្នាំ២០១៥ បន្ទាប់ពីការសិក្សា​​ស្រាវ​ជ្រាវ​ បងស្រី​ វឹន​ (Van) បាន​សាង​រូប​គំនូរ​អង្ករ​ដំបូង​បង្អស់​។ ផ្ទាំងរូប​គំនូរនោះ​ មាន​​បែបអក្សរ​​ក្បាច់​ "ចិត្ត" សាង​ដោយ​គ្រាប់​អង្ករ​ ធ្វើជូន​សាលា​មតេយ្យ​ភូឡូ (Phu Lo) (ឃុំ​ភូឡូ - Phu Lo ស្រុក​សុក​សើន - Soc Son​) ជា​ទីកន្លែងដែល​​បងស្រី​ធ្វើ​ការរាល់ថ្ងៃ​​ ដើម្បី​ដេញ​ថ្លៃ​យក​ប្រាក់​ធ្វើជា​ទាន​សម្បុរសធម៌​។ ផ្ទាំងរូប​​គំនូរ​បាន​មុនស្ស​ជាច្រើន​ពេញ​ចិត្ត​ តាម​រយៈ​នោះ​​បំផុសបាន​​អារម្មណ៍​​តស៊ូ​របស់​បងស្រី​។​​ ​បន្ទាប់ពី​បង​ស្រី​សាង​​​ស្នាដៃ​បន្ថែមសម្រាប់​​ជូន​ដល់​សាច់ញាតិ​។ ឃើញ​ថា​ផ្ទាំង​គំនូរ​ស្អាត​ ពិសេស​ មនុស្ស​គ្រប់​គ្នាក៏​បាន​ជំរុញ​បង​ស្រីវឹន ​(Van) បង្កើត​បន្ថែម​ស្នាដៃ​ សម្រាប់​លក់​ដើម្បី​ផ្គត់​ផ្គង់​សេដ្ឋកិច្ច​​គ្រួសារ​។​ នៅ​ឆ្នាំ​២០១៥​ បងស្រី​និង​ប្តី​បាន​បើក​កម្មន្តសាល​ នាំ​យក​ស្នាដៃ​គំនូរ​អង្ករ​ចេញ​ទៅកាន់​ទីផ្សារ​។​

អង្ករ​លីង​ នឹង​បាន​យក​បែងចែក​ជាប្រភេទ​នីមួយៗ។​


អង្ករ​បាន​លីង​និង​ច្នៃ​បង្កើត​ជា​ពណ៌​សម្បុរ​ផ្សេងៗ​ ដើម្បី​ជាតុង​ពណ៌​​​ភ្លឺ ពណ៌​​ស្រអាប់​ ​សម្រាប់​សាង​រូប​គំនូរ​។


ដើម្បី​ធ្វើ​បាន​ផ្ទាំងរូប​គំនូរ​មួយ​ បងស្រី​វឹន ​(Van)​ នឹងត្រូវ​​គូរពង្រាង​នៅលើ​ឈើ​នូវ​ប្រធាន​បទ​ដែល​ខ្លួន​ចង់​ធ្វើ​។.

គំនូរ​អង្ករ​នឹង​បាន​ប្រើប្រាស់​វត្ថុធាតុ​កាវបិទ​ ដើម្បីប្រឌិត​គ្រាប់​អង្ករ​ជាប់ជាមួយ​គ្នា​បង្កើត​បាន​ជា​ថ្លុង​​រឹង​មាំមួយ​។

បន្ទាប់ពី​ពង្រាង​បាន​ជា​រូប​ភាព​លម្អិត​រួច ជាង​នឹង​ប្រឌិតគ្រប់​​អង្ករ​។​

បងស្រី​វឹន​ (Van) ណែនាំ​សហការី​ត្រូវ​ផ្ចិតផ្ចង់​ ប្រុង​ប្រយត្ន​ពេល​ធ្វើ​រូបគំនូរ​នេះ។


ការ​ធ្វើ​រូប​គំនូរ​អង្ករ​ទាម​ទារ​ភាព​ផ្ចិត​ផ្ចង់​ ប្រុង​ប្រយត្ន​នូវ​​ស្លាកស្នាម​លម្អិត​ទាំង​អស់។​

គំនូរ​អង្ករ ​បន្ទាប់ពី​ពេល​ធ្វើ​រួច​នឹ​ងបាន​បាញ់​ថ្នាំ​កែវ​រលើប​ ដើម្បី​បង្កើត​ស្រមោល​ ក៏ដូចជា​រក្សា​ទុក​បាន​យូរ។​

តាម​បងស្រី​វឹន​ (Van) ប្រភេទ​អង្ករ​សម្រាប់​ធ្វើ​រូប​គំនូរ​ គឺជា​​អង្ករ​ផ្កា​ម្លិះ​មាន​គ្រាប់​មូល​ ទ្រវែង​រឹង​​។ ជាមួយការ​​បទ​ពិសោធន៍ ​ស្វែ​ងយល់​ អំ​ពី​ការ​លី​ងអង្ករ​ បងស្រី​វឹន​ (Van) ​បង្កើតបាន​អង្ករ​មាន​ច្រើន​ពណ៌​សម្បុរ​ផ្សេង​គ្នា​។ ពណ៌​អង្ករ​នឹង​បាន​បង្កើត​ឡើងដោយ​ផ្អែកលើ​​គំនិត​ច្នៃ​រូប​គំនូរ​។ អង្ករ​លីង​រហ័ស​គឺ​​៣០នាទី​ នឹង​មានពណ៌​លឿង​ រីឯ​ពណ៌​ប្រផេះ ខ្មៅ​ត្រូវ​​ចំណាយ​ពេលលីងពី៥ម៉ោង​​ទៅ​ដល់​៦​ម៉ោង​​ឯណោះ​។​

“ខ្ញុំ​ចង់​ចូល​រួម​ផ្សព្វផ្សាយ​រូបភាព​ សម្រស់​វប្បធម៌​របស់​វៀតណាម​ជា​ទូទៅ​ ហាណូយ​ជា​ដោយ​ឡែក​ ទៅ​ដល់​មនុស្ស​គ្រប់​គ្នាឱ្យ​បាន​​ច្រើន​ជាង​ ជា​ពិសេស​គឺ​ស្នាដៃ​រូប​គំនូរ​របស់​ខ្ញុំ​​ មាន​​អ្នក​ទិញ​ជា​ច្រើន ​ទុក​សម្រាប់​ធ្វើជា​​អំណោយ​ជូន​ដល់​ជនជាតិ​បរទេស​” បងស្រី​វឹន​ (Van) រៀប​រាប់​។​

ដើម្បី​សាង​បាន​រូបគំនូរ​ បងស្រី​វឹន​ (Van) ត្រូវ​គូរពង្រាង​​រូប​ភាព​នៅលើ​បន្ទះឈើ​ រួចលាប​កែវ​ពីលើ​ ចាប់​គ្រាប់​​អង្កររៀប​ដាប់​តាម​ប្លង់ ​យោង​ទៅតាម​គំនិត​ដែល​បាន​ព្រាងទុក​​ជាមុន​។​ យោង​តាម​ប្រធាន​បទ​នីមួយ​ៗ នឹង​មានតុង​ពណ៌​ដោយ​ឡែក​ អត់ធ្មត់​ផ្ចិត​ផ្ចង់​​ដាក់គ្រាប់​អង្ករ​នីមួយ​ៗ ​​ធ្វើ​ដូម្តេចឱ្យ​​រូប​គំនូរ​មាន​ព្រលឹង​ ស៊ី​ជម្រៅ​ បង្ហាញបាន​ពី​គោល​គំនិត​របស់​ខ្លួន​។ បន្ទាប់មក​ យក​រូប​គំនូរ​​ទៅ​ហាល បាញ់​ថ្នាំ​រលើប​ ថ្នាំ​បង្ការ​ខ្មូត​ចោះ​ ​ទុក​បាន​យក​។​ ពេល​វេលា​សម្រាប់​ធ្វើ​បាន​រូប​គំនូរ​មួយផ្ទាំង​​ ត្រូវ​​ចំណាយពេល​​ពី​១ថ្ងៃ​ទៅ​ដល់​៣ថ្ងៃ​ យោង​តាម​រូបភាព​និង​ខ្នាតនៃ​រូប​គំនូរនីមួយ​ៗ​។​

សព្វថ្ងៃ​ ​រៀង​រាល់​ខែ​ កម្មន្តសាល​​គំនូរ​អង្ករ​របស់​បងស្រី​ បង្កើត​បានរូប​គំនូរ​​​តូច​ធំ ពី​១៧០ - ២០០ផ្ទាំង ភាគ​ច្រើន​ជា​ប្រធាន​បទ​ទេសភាព​ ភូមិ​ស្រុក​ ដូចជា៖​ ​វាល​ស្រែ ដើម​ជ្រៃ អណ្តូង​ទឹក​ ឬរម្មណិយដ្ឋាន​ល្បី​ឈ្មោះ​នៅ​ហាណូយ​ដូច ​បឹង​ហ្គឺម វ៉ាន់​មីវ​ - ក្វឹក​ទឺយ៉ាម (Van Mieu – Quoc Tu Giam) វត្ត​សសរ​មួយ​ ឬ​គំនូរ​អក្សរ​ ភុក​ (Phuc) (សំណាង) លុក (Loc) (លាភ) ថ័រ​ (Tho) (អាយុ) តាយ (Tai) (វៃឆ្លាត) តឹម​ (Tam) (ចិត្ត) ឌឹក​ (Duc) (គុណធម៌)។ល។​

ផ្ទាំង​គំនូរ​អង្ករ​មួយ​ចំនួន មានប្រធាន​បទអំពី​ ​ភូមិ​ស្រុក​ ទឹក​ដី​ ប្រជាជន​វៀតណាម​៖














អត្ថបទ៖ ង៉ឹនហា រូបថត៖ ខាញឡុង ប្រែសម្រួល៖ រីកើង

ពិសេសភាពត្រានាគភូមិបាតត្រាង (Bat Trang)

ពិសេសភាពត្រានាគភូមិបាតត្រាង (Bat Trang)

បន្តភាពជោគ​ជ័យនៃ​​ភូមិ​បាតត្រាង (Bat Trang)​ តាមរយៈ​ផលិតផល​ជាច្រើន​របស់​​​សិប្បករ​។ សិប្បករ​​ភូមិ​បាតត្រាង​ (Bat Trang) បាន​យក​អារម្មណ៍​បង្កើត​ចេញពី​​ត្រារាជ​ ទើបតែ​​នាំ​​យក​ដោយ​ជោគជ័យ​មកពីប្រទេស​បារាំង​

Top