ដោយគោលបំណងសាងបានរូបគំនូរសិល្បៈប្លែកនិងពិសេស បងស្រី ង្វៀន ធីវឹន (Nguyen Thi Van) (សុកសើន - Soc Son ហាណូយ) បានរិះគិតស្វែងរកវិធីសាងរូបគំនូរចេញពីគ្រាប់អង្ករ ដែលពាំនាំខ្លឹមសារស្ងើចសរសើរសម្រស់ទឹកដី ប្រជាជនវៀតណាម។
ទោះបីមិនទាន់បានឆ្លងកាត់សាលាវិចិត្រសិល្បៈ ប៉ុន្តែបងស្រី ង្វៀន ធីវឹន (Nguyen Thi Van) (កើតឆ្នាំ១៩៧៨) តែងតែលង់អារម្មណ៍លង់គំនិត ជាមួយផ្ទាំងរូបគំនូរ ដែលបានធ្វើចេញពីវត្ថុធាតុដើមដូចជា៖ សម្បកពង ស្លឹកឈើ ខ្សាច់។ នៅឆ្នាំ២០១៥ បន្ទាប់ពីការសិក្សាស្រាវជ្រាវ បងស្រី វឹន (Van) បានសាងរូបគំនូរអង្ករដំបូងបង្អស់។ ផ្ទាំងរូបគំនូរនោះ មានបែបអក្សរក្បាច់ "ចិត្ត" សាងដោយគ្រាប់អង្ករ ធ្វើជូនសាលាមតេយ្យភូឡូ (Phu Lo) (ឃុំភូឡូ - Phu Lo ស្រុកសុកសើន - Soc Son) ជាទីកន្លែងដែលបងស្រីធ្វើការរាល់ថ្ងៃ ដើម្បីដេញថ្លៃយកប្រាក់ធ្វើជាទានសម្បុរសធម៌។ ផ្ទាំងរូបគំនូរបានមុនស្សជាច្រើនពេញចិត្ត តាមរយៈនោះបំផុសបានអារម្មណ៍តស៊ូរបស់បងស្រី។ បន្ទាប់ពីបងស្រីសាងស្នាដៃបន្ថែមសម្រាប់ជូនដល់សាច់ញាតិ។ ឃើញថាផ្ទាំងគំនូរស្អាត ពិសេស មនុស្សគ្រប់គ្នាក៏បានជំរុញបងស្រីវឹន (Van) បង្កើតបន្ថែមស្នាដៃ សម្រាប់លក់ដើម្បីផ្គត់ផ្គង់សេដ្ឋកិច្ចគ្រួសារ។ នៅឆ្នាំ២០១៥ បងស្រីនិងប្តីបានបើកកម្មន្តសាល នាំយកស្នាដៃគំនូរអង្ករចេញទៅកាន់ទីផ្សារ។
តាមបងស្រីវឹន (Van) ប្រភេទអង្ករសម្រាប់ធ្វើរូបគំនូរ គឺជាអង្ករផ្កាម្លិះមានគ្រាប់មូល ទ្រវែងរឹង។ ជាមួយការបទពិសោធន៍ ស្វែងយល់ អំពីការលីងអង្ករ បងស្រីវឹន (Van) បង្កើតបានអង្ករមានច្រើនពណ៌សម្បុរផ្សេងគ្នា។ ពណ៌អង្ករនឹងបានបង្កើតឡើងដោយផ្អែកលើគំនិតច្នៃរូបគំនូរ។ អង្ករលីងរហ័សគឺ៣០នាទី នឹងមានពណ៌លឿង រីឯពណ៌ប្រផេះ ខ្មៅត្រូវចំណាយពេលលីងពី៥ម៉ោងទៅដល់៦ម៉ោងឯណោះ។
“ខ្ញុំចង់ចូលរួមផ្សព្វផ្សាយរូបភាព សម្រស់វប្បធម៌របស់វៀតណាមជាទូទៅ ហាណូយជាដោយឡែក ទៅដល់មនុស្សគ្រប់គ្នាឱ្យបានច្រើនជាង ជាពិសេសគឺស្នាដៃរូបគំនូររបស់ខ្ញុំ មានអ្នកទិញជាច្រើន ទុកសម្រាប់ធ្វើជាអំណោយជូនដល់ជនជាតិបរទេស” បងស្រីវឹន (Van) រៀបរាប់។ |
ដើម្បីសាងបានរូបគំនូរ បងស្រីវឹន (Van) ត្រូវគូរពង្រាងរូបភាពនៅលើបន្ទះឈើ រួចលាបកែវពីលើ ចាប់គ្រាប់អង្កររៀបដាប់តាមប្លង់ យោងទៅតាមគំនិតដែលបានព្រាងទុកជាមុន។ យោងតាមប្រធានបទនីមួយៗ នឹងមានតុងពណ៌ដោយឡែក អត់ធ្មត់ផ្ចិតផ្ចង់ដាក់គ្រាប់អង្ករនីមួយៗ ធ្វើដូម្តេចឱ្យរូបគំនូរមានព្រលឹង ស៊ីជម្រៅ បង្ហាញបានពីគោលគំនិតរបស់ខ្លួន។ បន្ទាប់មក យករូបគំនូរទៅហាល បាញ់ថ្នាំរលើប ថ្នាំបង្ការខ្មូតចោះ ទុកបានយក។ ពេលវេលាសម្រាប់ធ្វើបានរូបគំនូរមួយផ្ទាំង ត្រូវចំណាយពេលពី១ថ្ងៃទៅដល់៣ថ្ងៃ យោងតាមរូបភាពនិងខ្នាតនៃរូបគំនូរនីមួយៗ។
សព្វថ្ងៃ រៀងរាល់ខែ កម្មន្តសាលគំនូរអង្កររបស់បងស្រី បង្កើតបានរូបគំនូរតូចធំ ពី១៧០ - ២០០ផ្ទាំង ភាគច្រើនជាប្រធានបទទេសភាព ភូមិស្រុក ដូចជា៖ វាលស្រែ ដើមជ្រៃ អណ្តូងទឹក ឬរម្មណិយដ្ឋានល្បីឈ្មោះនៅហាណូយដូច បឹងហ្គឺម វ៉ាន់មីវ - ក្វឹកទឺយ៉ាម (Van Mieu – Quoc Tu Giam) វត្តសសរមួយ ឬគំនូរអក្សរ ភុក (Phuc) (សំណាង) លុក (Loc) (លាភ) ថ័រ (Tho) (អាយុ) តាយ (Tai) (វៃឆ្លាត) តឹម (Tam) (ចិត្ត) ឌឹក (Duc) (គុណធម៌)។ល។
ផ្ទាំងគំនូរអង្ករមួយចំនួន មានប្រធានបទអំពី ភូមិស្រុក ទឹកដី ប្រជាជនវៀតណាម៖ |