• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមដើរតួនាទីយ៉ាងសំខាន់ក្នុងគោលនយោបាយការបរទេសរបស់បារាំង

នាព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ នៅទីក្រុងហាណូយបានប្រព្រឹត្តទៅពិធីទទួលបដិសណ្ឋារកិច្ចជូនចំពោះប្រធានព្រឹទ្ធសភាបារាំង លោក Gérard Larcher ដែលបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម តបតាមការអញ្ជើញរបស់ប្រធានរដ្ឋសភា លោក Vuong Dinh Hue។
  ប្រធានរដ្ឋសភា លោក Vuong Dinh Hue និងប្រធានព្រឹទ្ធសភាបារាំង Gérard Larcher (រូបថត៖ Le Tuyet/VOV)  
  ប្រធានរដ្ឋសភាលោក Vuong Dinh Hue និងប្រធានព្រឹទ្ធសភាបារាំង Gérard Larcher ជួបសន្ទនា (រូបថត៖ Le Tuyet/VOV)  
  ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue និងប្រធានព្រឹទ្ធសភាបារាំង Gérard Larcher បំផុសបើកឲ្យដំណើរការព្រឹត្តិការណ៍នានា ដើម្បីអបអរសាទរខួបលើកទី ៥០ នៃទំនាក់ទំនងការទូត (រូបថត៖ Le Tuyet/VOV)  

នៅក្នុងកិច្ចពិភាក្សាបន្ទាប់ពីពិធីទទួលស្វាគមន៍ ថ្នាក់ដឹកនាំទាំងពីរបានចាត់ទុកថា ភាគីទាំងពីរអាចពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការលើវិស័យអភិវឌ្ឍន៍ប្រកបដោយចីរភាព ថាមពល សុខាភិបាល ការស្រាវជ្រាវ និងការចែករំលែកបទពិសោធន៍ក្នុងវិស័យនីតិរដ្ឋ។ ស្តីពីកិច្ចសហប្រតិបត្តិការពហុភាគី រដ្ឋសភា/សភានៃប្រទេសទាំងពីរបានសម្របសម្រួលយ៉ាងជិតស្និទ្ធ ក្នុងរយៈពេលកន្លងមក។ នាពេលខាងមុខ ត្រូវការសម្របសម្រួលបន្ថែមទៀត នៅក្នុងវេទិកាពហុភាគី ដូចជា សហភាពអន្តរសភា (IPU) វេទិកាភាពជាដៃគូសភាអឺរ៉ាស៊ី (ASEP) សហភាពសភាបារាំង (APF) ក្នុងនោះមានការជំរុញការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs)

ទាក់ទងនឹងកិច្ចសហប្រតិបត្តិការនយោបាយ-ការទូត ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue មានបំណងចង់ឲ្យភាគីទាំងពីរជំរុញការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់។ ប្រធានរដ្ឋសភាលោក Vuong Dinh Hue បានអះអាងថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ចំពោះទំនាក់ទំនងរបស់ខ្លួនជាមួយបារាំង។ វៀតណាមមានបំណងចង់ធ្វើឱ្យទំនាក់ទំនងកាន់តែស៊ីជម្រៅ ទាំង លើបណ្តាញសំខាន់ៗរបស់បក្ស រដ្ឋាភិបាល និងសភា ជាពិសេស ការផ្លាស់ប្តូរវប្បធម៌ និងប្រជាជន។ លោកប្រធានរដ្ឋសភាបានស្នើថា ភាគីទាំងពីរជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ-សន្តិសុខ តាមរយៈការបង្កើនការផ្លាស់ប្តូរ និងទំនាក់ទំនងនៅគ្រប់កម្រិត និងក្នុងទម្រង់ផ្សេងៗ។ ទាក់ទិននឹងទំនាក់ទំនងសភា រដ្ឋសភាវៀតណាមចង់ជំរុញទំនាក់ទំនងជាមួយទាំងព្រឹទ្ធសភាបារាំង និងសភាជាន់ទាបរបស់បារាំងផងដែរ។

រីឯខ្លួនវិញ ប្រធានព្រឹទ្ធសភា Gérard Larcher បានអះអាងថា វៀតណាមដើរតួនាទីយ៉ាងសំខាន់ក្នុងគោលនយោបាយការបរទេសរបស់បារាំងលើគ្រប់វិស័យ៖ នយោ បាយ ការទូត និងសេដ្ឋកិច្ច។ យោងតាមប្រធានព្រឹទ្ធសភាបារាំង ថាមពលគឺជាខ្លឹមសារដែលប្រទេសទាំងពីរអាចបង្កើនកិច្ចសហប្រតិបត្តិការ និងផ្លាស់ប្តូរបទពិសោធន៍។ ប្រធានព្រឹទ្ធសភា លោក Gérard Larcher បានឯកភាពជាមួយប្រធានរដ្ឋសភា លោក Vuong Dinh Hue អំពីបញ្ហាសមុទ្រខាងកើត ដោយចាត់ទុកថា ភាគីពាក់ព័ន្ធត្រូវគោរពធម្មនុញ្ញអង្គការសហប្រជាជាតិ និងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS) ច្បាប់អន្តរជាតិ ដោះស្រាយជំលោះដោយសន្តិវិធី ឈរលើមូលដ្ឋាននៃការគោរពច្បាប់អន្តរជាតិ។

បន្ទាប់ពីជំនួបពិភាក្សា ប្រធានរដ្ឋសភា លោក Vuong Dinh Hue និងប្រធានព្រឹទ្ធសភា លោក Gérard Larcher បានធ្វើជាសហអធិបតីក្នុងពិធីបើកដំណើរការព្រឹត្តិការណ៍នានា ដើម្បីអបអរសាទរខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូត (១២ មេសា ១៩៧៣ - ១២ មេសា ២០២៣)៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី ៨ នៃគណៈកម្មាធិការជាតិទទួលបន្ទុកការផ្លាស់ប្តូរឌីជីថល។

Top