• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមជំរុញការធ្វើសមាហរណកម្ម និងចងសម្ព័ន្ធសេដ្ឋកិច្ចរវាងអាស៊ាន និងសហភាពអឺរ៉ុប

ក្នុងនាមជាអ្នកសម្របសម្រួលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ាន-សហភាពអឺរ៉ុប វៀតណាមបន្តបង្ហាញពីតួនាទីសកម្មរបស់ខ្លួនក្នុងការប្រតិបត្តិ និងតម្រងទិសនៃកិច្ចសហប្រតិបត្តិការរវាងតំបន់ទាំងពីរ។
សម័យប្រជុំលើកទី១នៃគណៈប្រតិបត្តិគម្រោងកញ្ចប់តភ្ជាប់ប្រកបដោយចីរភាពអាស៊ាន-សហភាពអឺរ៉ុប ស្តីពីពាណិជ្ជកម្ម (SCOPE Trade)។ រូបថត៖ Pham Ha/VOV Jakarta

សម័យ​ប្រជុំលើកទី១នៃគណៈប្រតិបត្តិ​គម្រោងកញ្ចប់​តភ្ជាប់ប្រកបដោយចីរភាពអាស៊ាន-សហភាពអឺរ៉ុប ស្តីពីពាណិជ្ជកម្ម (SCOPE Trade) បានប្រព្រឹត្តទៅនាថ្ងៃទី ២៩ ខែមេសា នៅទីស្នាក់ការ​លេខាធិការដ្ឋានអាស៊ាន (ហ្សាការតា ប្រទេសឥណ្ឌូនេស៊ី)។ លោក Nguyen Anh Duc ទីប្រឹក្សា និងជាប្រធានស្ថាប័ន​​តំណាង​សេដ្ឋកិច្ចរបស់វៀតណាមប្រចាំអាស៊ាន និងលោក Jerome Pons ប្រធានកិច្ចសហប្រតិបត្តិការ បេសកកម្ម​សហភាពអឺរ៉ុបប្រចាំអាស៊ាន បានធ្វើជាសហអធិបតីនៃសម័យ​ប្រជុំនេះ។

ជាមួយនឹងថវិកាសរុបប្រមាណ ២០ លានអឺរ៉ូ (២៣​,៤​ លានដុល្លារអាមេរិក​) ក្នុង​ដំណាក់កាល ២០២៥-២០២៩ SCOPE Trade គឺជាគំនិតផ្តួចផ្តើមដ៏សំខាន់មួយនៅក្នុងកញ្ចប់តភ្ជាប់ប្រកបដោយចីរភាពអាស៊ាន-EU សំដៅជំរុញ​ការធ្វើសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន និង​បង្កើនការចងសម្ព័ន្ធសេដ្ឋកិច្ចរវាងតំបន់ទាំងពីរ​។ គម្រោងនេះផ្តោតលើសសរស្តម្ភសំខាន់ៗចំនួនបី រួមមាន​៖ ការសុក្រឹត្យ គោលនយោបាយ និងជួយសម្រួលពាណិជ្ជកម្ម; ការជំរុញការតភ្ជាប់ឌីជីថល; និងការអភិវឌ្ឍខ្សែសង្វាក់តម្លៃប្រកបដោយចីរភាព។

នៅក្នុងសម័យ​ប្រជុំ បណ្តា​ប្រទេសអាស៊ាន និងសហភាពអឺរ៉ុបបាន​យល់​ព្រម​អនុម័ត​លើ​ផែនការសកម្មភាពឆ្នាំ ២០២៦ របស់គម្រោងនេះ​។ លោក ង្វៀន អាញ ឌឹក ទីប្រឹក្សា និងជាប្រធានស្ថាប័នតំណាងសេដ្ឋកិច្ចរបស់វៀតណាម​ប្រចាំ​នៅអាស៊ាន បានសង្កត់ធ្ងន់ថា៖ «​ការអនុម័តលើ​ផែនការការងារឆ្នាំ ២០២៦ គឺជាជំហានដ៏សំខាន់មួយ ដែលបង្កើតមូលដ្ឋានគ្រឹះសម្រាប់គម្រោង SCOPE Trade ឈានទៅដល់ដំណាក់កាលអនុវត្តជាក់ស្តែង ដោយនាំមកនូវលទ្ធផលជាក់ស្តែងសម្រាប់​បណ្តាប្រទេសអាស៊ាន។ ក្នុងនាមជាអ្នកសម្របសម្រួលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ាន-សហភាពអឺរ៉ុប វៀតណាមបន្តបង្ហាញពីតួនាទីសកម្មរបស់ខ្លួនក្នុងការប្រតិបត្តិ និងតម្រងទិសនៃ​កិច្ចសហប្រតិបត្តិការរវាងតំបន់ទាំងពីរ។ ការធ្វើជាសហ​អធិបតីនៃសម័យប្រជុំលើកដំបូងរបស់គណៈ​ប្រតិបត្តិគម្រោងមិនត្រឹមតែរួមចំណែកដល់ការ​ជំរុញការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃគម្រោង SCOPE Trade ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបញ្ជាក់ពីឋានៈរបស់វៀតណាម​ក្នុងការដឹកនាំគំនិតផ្តួចផ្តើមសហប្រតិបត្តិការសេដ្ឋកិច្ចក្នុងតំបន់​ទៀត​ផង»

តាម​ vovworld.vn/km-KH

ប្រជាជនលីបង់ជាង​ ១,២ លាននាក់ នឹងប្រឈមមុខនឹងគ្រោះ​អត់ឃ្លានយ៉ាង​ធ្ងន់ធ្ងរដោយសារតែជម្លោះ

ប្រជាជនលីបង់ជាង​ ១,២ លាននាក់ នឹងប្រឈមមុខនឹងគ្រោះ​អត់ឃ្លានយ៉ាង​ធ្ងន់ធ្ងរដោយសារតែជម្លោះ

នាថ្ងៃទី ២៩ ខែមេសា របាយការណ៍មួយដែលឧបត្ថម្ភដោយអង្គការសហប្រជាជាតិបានបញ្ជាក់ថា ប្រជាជនជាង ១,២​ លាននាក់នៅក្នុងប្រទេសលីបង់គ្រោងនឹងប្រឈមមុខនឹង​វិបត្តិ​អសន្តិសុខស្បៀងអាហារ​ក្នុង​អំឡុង​ពេល​ចាប់​ពី​ខែមេសា ដល់ខែសីហា ឆ្នាំ ២០២៦។

Top