អ្នកនាំពាក្យក្រសួងការបរទេសលោកស្តី Pham Thu Hang ឆ្លើយសំណួររបស់ទីភ្នាក់ងារសារព័ត៌មាននៅរសៀលថ្ងៃទី៥ ខែធ្នូ។ រូបថត៖ An Dang/TTXVN
វៀតណាមជឿជាក់ថា កូរ៉េខាងត្បូងនឹងរក្សាស្ថិរភាពស្ថានការណ៍នាពេលឆាប់ៗ ហើយបន្តអភិវឌ្ឍយ៉ាងខ្លាំងក្លានាពេលខាងមុខ។
ទាក់ទិននឹងសហគមន៍ជនវៀតណាមនៅកូរ៉េខាងត្បូង អ្នកនាំពាក្យក្រសួងការបរទេស វៀតណាមបានឲ្យដឹងថា យោងតាមព័ត៌មានរបស់ស្ថានទូតវៀតណាមប្រចាំនៅកូរ៉េខាងត្បូង បម្រែបម្រួលនាពេលថ្មីៗនេះនៅកូរ៉េខាងត្បូងមិនមានផលប៉ះពាល់ដល់សកម្មភាព សហគមន៍ជនវៀតណាមនៅកូរ៉េខាងត្បូងឡើយ។ បន្ទាប់ពីទទួលបានព័ត៌មានទាក់ទិននឹងស្ថានភាពបច្ចុប្បន្ននៅប្រទេសកូរ៉េខាងត្បូង ក្រសួងការបរទេសវៀតណាមបានបញ្ជាឱ្យស្ថានទូតវៀតណាមប្រចាំនៅកូរ៉េខាងត្បូង ត្រួតពិនិត្យជាបន្ទាន់នូវការវិវឌ្ឍន៍ដែលពាក់ព័ន្ធ និងទាក់ទងភ្លាមៗទៅអាជ្ញាធរមូលដ្ឋាន សមាគមជនវៀតណាមនៅកូរ៉េខាងត្បូង ដើម្បីស្វែងយល់ពីស្ថានភាពរស់នៅ ការងារ និងការសិក្សារបស់ប្រជាពលរដ្ឋនៅកូរ៉េខាងត្បូង។ ទន្ទឹមនឹងនោះ ស្ថានទូតវៀតណាមប្រចាំនៅកូរ៉េខាងត្បូងក៏បានសម្របសម្រួលភ្លាមៗជាមួយតំណាងសហគមន៍ជនវៀតណាម ហើយណែនាំឲ្យប្រជាពលរដ្ឋឱ្យគោរពតាមបទប្បញ្ញត្តិ និងសេចក្តីណែនាំរបស់ប្រទេសម្ចាស់ផ្ទះ និងជៀសវាងការប្រមូលផ្តុំមនុស្សច្រើន រក្សាទំនាក់ទំនងជាមួយស្ថានទូតវៀតណាមប្រចាំនៅកូរ៉េខាងត្បូង៕