សន្និសីទកំពូល ASEAN លើកទី៣០ (សន្និសីទ ASEAN-៣០) ទើបបញ្ចប់នៅរដ្ឋធានី Manila នៃប្រទេសហ្វីលីពីន (ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧) ។ គណៈប្រតិភូវៀតណាមដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) អញ្ជើញចូលរួមនិងបានមានការរួមចំណែកសំខាន់ៗ ក្នុងភាពជោគជ័យរបស់សន្និសីទ ASEAN លើកទី ៣០។
ក្នុងសន្និសីទនេះ លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) រួមជាមួយថ្នាក់ដឹកនាំនៃបណ្តាប្រទេស ASEAN បានវាយតំលៃខ្ពស់នូវបណ្តាលទ្ធផលដែលទទួលបានក្នុងរយៈពេលកន្លងមកនេះ និងដាក់ចេញទិសដៅកសាងសហគមន៍ ASEAN ពិភាក្សាអំពីបណ្តាវិធានការបង្កើនទំនាក់ទំនងការទូតនិងតួនាទីស្នូលរបស់ ASEAN ក៏ដូចជាការពិភាក្សាអំពីបណ្តាបញ្ហាអន្តរជាតិនិងក្នុងតំបន់ដែលបណ្តាប្រទេសយកចិត្តទុកដាក់ផងដែរ។
លោកប្រធានាធិបតីហ្វីលីពីន Rodrigo Roa Duterte និងលោកជំទាវ បានទទួលស្វាគមន៍
លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) និងលោកជំទាវ។
រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម
លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) និងបណ្តាប្រធាននៃគណៈប្រតិភូមកពីបណ្តាប្រទេស
ក្នុងតំបន់ ASEAN អញ្ជើញចូលរួមក្នុងពិធីបើកសន្និសីទ ASEAN លើកទី៣០។
រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម
ថ្លែងសន្ទរកថាក្នុងកិច្ចប្រជុំពេញអង្គនៃសន្និសីទនេះ លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) បានសង្កត់ធ្ងន់ថា៖ ក្នុងដំណាក់កាលនេះ ដើម្បីទទួលប្រសិទ្ធភាពនូវកិច្ចសហប្រតិបត្តិការ ASEAN គប្បីអាទិភាពអនុវត្តន៍សរសរគ្រឹះទាំងបី៖ មួយគឺ៖ ឆ្លើយតបនឹងផលប្រយោជន៍របស់ប្រជាជន យកប្រជាជនគឺជាស្នូល ទីពីរគឺ៖ លើកកម្ពស់ប្រសិទ្ធភាពនូវបណ្តាសកម្មភាពរបស់ ASEAN ទីបីគឺ៖ បង្កើនសាមគ្គីភាព ជំរុញកិច្ចសហប្រតិបត្តិការផ្ទៃក្នុងនិងការតភ្ជាប់ក្នុងតំបន់។
លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) បានពិភាក្សាអំពីបណ្តាខ្លឹមសារ ដើម្បីដោះស្រាយបណ្តាការសាកល្បងសន្តិសុខមិនមែនប្រពៃណី ជាពិសេសគឺការប្រែប្រួលអាកាសធាតុនិងចោរសមុទ្រ ចែករំលែកការព្រួយបារម្ភនូវភាពតានតឹងដែលបង្កើនលើឧបទ្វីបកូរ៉េ សមុទ្រខាងកើតនិងសង្កត់ធ្ងន់ ASEAN នូវការលើកកម្ពស់បណ្តាគោលការណ៍គ្រឹះនិងគោលជំហររួមនូវការដោះស្រាយបណ្តាជម្លោះដោយសន្តិវិធីនិងផ្អែកទៅលើច្បាប់អន្តរជាតិ។
អំពីសមុទ្រខាងកើត នេះគឺជាបញ្ហាដែលថ្នាក់ដឹកនាំនៃបណ្តាប្រទេសនិងបណ្តារដ្ឋមន្ត្រីបានលើកឡើងក្នុងបទសន្ទរកថា ក្នុងនោះបានបង្ហាញការព្រួយបារម្ភអំពីការវិវឌ្ឍន៍នាសព្វថ្ងៃនេះលើសមុទ្រខាងកើត រួមមានបណ្តាអំពើយោធវូបនិយកម្មផងដែរ។ បណ្តាប្រទេសក៏បញ្ជាក់គោលជំហររួមរបស់ ASEAN លើកកម្ពស់ដំណោះស្រាយបណ្តាជម្លោះដោយសន្តិវិធី អនុវត្តន៍យ៉ាងម៉ឹងម៉ាត់និងពេញលេញសេចក្តីប្រកាសអំពីប្រព្រឹត្តរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) និងបញ្ចប់ការងារកសាងគ្រោងទុកក្រមប្រព្រឹត្តរបស់ភាគីនានានៅសមុទ្រខាងកើតជា (COC) យ៉ាងឆាប់រហ័ស ដើម្បីសម្រេចក្រមប្រព្រឹត្តរបស់ភាគីនានានៅសមុទ្រខាងកើត (COC) ប្រកបដោយពិតប្រាកដ ប្រសិទ្ធភាពនិងសមស្របនឹងច្បាប់អន្តរជាតិ ដែលរួមចំណែកក្នុងការរក្សាសន្តិសុខ ស្ថេរភាពនិងក្លាយសមុទ្រខាងកើតទៅ ជាតំបន់សមុទ្រសន្តិភាពនិងសហប្រតិបត្តិការ។
ក្នុងសន្និសីទនេះ គណៈប្រតិភូវៀតណាមក៏បានអនុវត្តន៍តួនាទីយ៉ាងល្អជាប្រធានក្រុមការងារគំនិតផ្តួចផ្តើមសមាហរណកម្ម ASEAN (IAI) និងសម្របសម្រួលទំនាក់ទំនងសន្ទនា ASEAN- ឥណ្ឌា ក្នុងឱកាសភាគីទាំងពីរកំពុងឆ្ពោះទៅកាន់ខួបរំលឹកអនុស្សាវរីយ៍នៃទិវាបង្កើតទំនាក់ទំនងសន្ទនា។
លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) និងប្រធាននៃគណៈប្រតិភូអញ្ជើញចូលរួម
ក្នុងកិច្ចប្រជុំពេញអង្គនៃសន្និសីទ្ធ ASEAN លើកទី ៣០។
រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម
លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) អញ្ជើញចូលរួមក្នុងកិច្ចប្រជុំពេញអង្គ
នៃសន្និសីទ្ធ ASEAN លើកទី ៣០។
រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម
ទិដ្ឋភាពរួមនៃកិច្ចប្រជុំពេញអង្គនៃសន្និសីទ្ធ ASEAN លើកទី ៣០។
រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម
លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) អញ្ជើញចូលរួមក្នុងកិច្ចប្រជុំរវាងថ្នាក់ដឹកនាំ
និងតំណាងក្រុមសមាគមអន្តរសភា ASEAN (AIPA) ។
រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម
បណ្តាប្រធានគណៈប្រតិភូអញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខាលើបណ្តាឯកសារនៃសន្និសីទASEAN លើកទី ៣០។
រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម
ក្នុងឱកាសនេះ លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) បានជួបនិងពិភាក្សាការងារទ្វេភាគីជាមួយបណ្តាប្រធាននៃគណៈប្រតិភូ និងថ្នាក់ដឹកនាំនៃបណ្តាប្រទេស ASEAN ដែលអញ្ជើញចូលរួមក្នុងសន្និសីទ ASEAN លើកទី៣០ រួមមាន៖ លោកប្រធានាធិបតីហ្វីលីពីន Rodrigo Roa Duterte ព្រះមហាក្សត្រប៊្រុយណេ Sultan Haji Hassanal Bolkiah លោកនាយករដ្ឋមន្ត្រីថៃ Prayut Chan-o-cha លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី Najib Razak លោកស្រី Aung San Suu Kyi ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសួងការបរទេសមីយ៉ាន់ម៉ា សំដៅផ្លាស់ប្តូរបណ្តាវិធានការ ទិសដៅនូវការជំរុញទំនាក់ទំនងកាន់តែស្និទ្ធថែមទៀត ក៏ដូចជាដោះស្រាយបណ្តាបញ្ហាជាក់ស្តែងផងដែរ។
លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) ជួប លោកប្រធានាធិបតី Rodrigo Roa Duterte
ម្ចាស់ផ្ទះ- ប្រទេសហ្វីលីពីន ។
រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម
លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) ជួប លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី
Mohd Najib bin Abdul Razak។
រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម
លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) ជួបព្រះមហាក្សត្រប៊្រុយណេ Hassanal Bolkiah។
រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម
លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) ជួប លោកស្រី Aung San Suu Kyi ទីប្រឹក្សារដ្ឋ
និងជារដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា។
រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម
ទីភ្នាក់ងារសារព័ត៌មានវៀតណាម /កាសែតរូបភាពវៀតណាម