• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ចំណុចសំខាន់ៗ

អគ្គលេខាបក្ស ប្រធានរដ្ឋលោក To Lam ចូលរួមពិធីរំលឹកខួបលើកទី ៨០ ទិវារដ្ឋសភាវៀតណាមអនុម័តលើរដ្ឋធម្មនុញ្ញដំបូង

នាព្រឹកថ្ងៃទី ៦ ខែវិច្ឆិកា នៅអគាររដ្ឋសភា (ទីក្រុងហាណូយ) អគ្គលេខាបក្ស ប្រធានរដ្ឋ វៀតណាមលោក To Lam បានចូលរួមក្នុងពិធីរំលឹកខួបលើកទី ៨០ ទិវារដ្ឋសភាវៀតណាមអនុម័តលើរដ្ឋធម្មនុញ្ញដំបូង (ថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ ១៩៤៦ - ថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ ២០២៦)។

ពិធីរំលឹកខួបលើកទី ៨០ ទិវារដ្ឋសភាវៀតណាមអនុម័តលើរដ្ឋធម្មនុញ្ញដំបូង (ថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ ១៩៤៦ - ថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ ២០២៦)។ រូបថត៖ VNA

អញ្ជើញចូលរួមពិធីនេះដែរ មានវត្តមានលោកនាយករដ្ឋមន្ត្រី Le Minh Hung លោកប្រធានរដ្ឋសភា Tran Thanh Man សមាជិកអចិន្ត្រៃយ៍នៃគណៈលេខាមជ្ឈិមបក្ស លោក Tran Cam Tu រួមជាមួយថ្នាក់ដឹកនាំនៃស្ថាប័នមជ្ឈិម និងសមាជិករដ្ឋសភានីតិកាលទី ១៦។

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក To Lam ថ្លែងសុន្ទរកថានៅពិធីរំលឹកខួប។ រូបថត៖ VNA

ថ្លែងនៅក្នុងពិធីនេះ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក To Lam បានសង្កត់ធ្ងន់ថា ការដែលរដ្ឋសភានីតិកាលទី ១ អនុម័តលើរដ្ឋធម្មនុញ្ញដំបូង នៅថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ ១៩៤៦ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏សំខាន់មួយ ដោយបញ្ជាក់ថា អំណាចរដ្ឋមកលើប្រជាជន ដោយភ្ជាប់ឯករាជ្យជាតិជាមួយនឹងសិទ្ធិធ្វើជាម្ចាស់របស់ប្រជាជន និងដាក់គ្រឹះសម្រាប់ការរៀបចំ និងប្រតិបត្តិការរដ្ឋតាមរយៈរដ្ឋធម្មនុញ្ញ និងច្បាប់។ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក To Lam បានអះអាងថា៖

“ការរំលឹកខួប​ ៨០ឆ្នាំនៃរដ្ឋធម្មនុញ្ញដំបូងក៏ជាឱកាសមួយសម្រាប់យើងបន្តលើកកម្ពស់តម្លៃជាមូលដ្ឋាននៃរដ្ឋធម្មនុញ្ញវៀតណាមផងដែរ៖ ឯករាជ្យជាតិដែលភ្ជាប់ជាមួយនឹងសិទ្ធិធ្វើជាម្ចាស់របស់ប្រជាជន អំណាចរដ្ឋមកលើប្រជាជន ហើយត្រូវបានរៀបចំ និងអនុវត្តន៍ស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់។ ការទទួលមរតករដ្ឋធម្មនុញ្ញតម្រូវឱ្យមានការប្រកាន់យ៉ាងខ្ជាប់ខ្ជួនចំពោះតម្លៃជាមូលដ្ឋាន ខណៈពេលផ្លាស់ប្ដូរថ្មីយ៉ាងសកម្មដោយផ្អែកលើការបូកសរុបស្ថានភាពជាក់ស្តែង។ ស្ថិរភាពនៃតម្លៃ និងគោលការណ៍ជាមូលដ្ឋានទាំងនេះ ធានានូវនិរន្តរភាពក្នុងការរៀបចំ និងប្រតិបត្តិការរបស់រដ្ឋ ដោយបង្កើតមូលដ្ឋានច្បាប់ដ៏រឹងមាំសម្រាប់ប្រជាជន និងសហគ្រាសក្នុងការកសាង និងអនុវត្តផែនការរយៈពេលវែងដោយទំនុកចិត្ត។ ការស្រាវជ្រាវ និងការកែលម្អរដ្ឋធម្មនុញ្ញត្រូវតែរៀបចំយ៉ាងហ្មត់ចត់ ដោយបំពេញតាមតម្រូវការអភិវឌ្ឍន៍របស់ប្រទេសជាតិ និងពង្រឹងទំនុកចិត្តរបស់ប្រជាជន”។

ប្រធានរដ្ឋសភា លោក Tran Thanh Man ថ្លែងសុន្ទរកថា។ រូបថត៖ VNA

នៅក្នុងសុន្ទរកថាឆ្លើយតប ប្រធានរដ្ឋសភា លោក Tran Thanh Man បានសង្កត់ធ្ងន់លើតម្រូវការបន្តផ្លាស់ប្ដូរថ្មីការងាររដ្ឋធម្មនុញ្ញ និងនីតិបញ្ញត្តិ ដើម្បីបំពេញភារកិច្ចអភិវឌ្ឍន៍ប្រទេសជាតិនៅក្នុងសម័យកាលថ្មីយ៉ាងដូច្នេះថា៖

“មហាសន្និបាតលើកទី១៤ របស់បក្សបានកំណត់ភារកិច្ច “ស្រាវជ្រាវ និងធ្វើវិសោធនកម្មយ៉ាងទូលំទូលាយនូវរដ្ឋធម្មនុញ្ញឆ្នាំ២០១៣ ដើម្បីឱ្យសមស្របទៅនឹងការពិតជាក់ស្តែង តម្រូវការអភិវឌ្ឍន៍ប្រទេសជាតិនៅក្នុងសម័យកាលថ្មី; កំណត់ការងារកសាង និងអនុវត្តច្បាប់ជា “របកគំហើញនៃរបកគំហើញ”។ រដ្ឋសភានឹងបន្តផ្លាស់ប្ដូរថ្មីយ៉ាងខ្លាំងក្លានូវការត្រិះរិះ និងសកម្មភាពរបស់ខ្លួន ដោយលើកកំពស់ជាបន្តបន្ទាប់នូវគុណភាពនៃសកម្មភាពរដ្ឋធម្មនុញ្ញ និងនីតិបញ្ញត្តិ ធ្វើការស្រាវជ្រាវយ៉ាងហ្មត់ចត់ ដើម្បីសម្រេចលើបញ្ហាលំបាក បញ្ហាថ្មីៗ និងវិស័យដែលមិនធ្លាប់មានពីមុនមក ដោយបើកផ្លូវសម្រាប់ការច្នៃប្រឌិត នវានុវត្តន៍ ប្រសិទ្ធភាព ដើម្បីឱ្យប្រទេសជាតិអាចអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាព”៕

នាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង ចែករំលែកយុទ្ធសាស្ត្រកំណត់ទីតាំងរបស់វៀតណាមនៅ​ក្នុងអនាគតសកល

នាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង ចែករំលែកយុទ្ធសាស្ត្រកំណត់ទីតាំងរបស់វៀតណាមនៅ​ក្នុងអនាគតសកល

 វៀតណាមកំណត់ថា ស្ថិរភាពនយោបាយ សង្គម និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច គឺជាមូលដ្ឋានគ្រឹះ; ការកែលម្អស្ថាប័ន​ជារបក់គំហើញ; បច្ចេកវិទ្យាជាកម្លាំងចលករ ហើយសហគ្រាសជាស្នូល; ធនធានមនុស្សគុណភាពខ្ពស់គឺជាលក្ខខណ្ឌចាំបាច់ ហើយ​កិច្ចការបរទេសបើកចំហ ជួយបង្កើតបរិយាកាសនិងធនធានសម្រាប់​ការអភិវឌ្ឍ​។

Top