ចំណុចសំខាន់ៗ នាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង ចែករំលែកយុទ្ធសាស្ត្រកំណត់ទីតាំងរបស់វៀតណាមនៅក្នុងអនាគតសកល 29/10/2026 វៀតណាមកំណត់ថា ស្ថិរភាពនយោបាយ សង្គម និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច គឺជាមូលដ្ឋានគ្រឹះ; ការកែលម្អស្ថាប័នជារបក់គំហើញ; បច្ចេកវិទ្យាជាកម្លាំងចលករ ហើយសហគ្រាសជាស្នូល; ធនធានមនុស្សគុណភាពខ្ពស់គឺជាលក្ខខណ្ឌចាំបាច់ ហើយកិច្ចការបរទេសបើកចំហ ជួយបង្កើតបរិយាកាសនិងធនធានសម្រាប់ការអភិវឌ្ឍ។ នាយករដ្ឋមន្ត្រីវៀតណាម លោក ឡេ មិញហ៊ឹង ពិភាក្សា ជាមួយលោក Stephan Mergenthaler នាយកប្រតិបត្តិនៃវេទិកាសេដ្ឋកិច្ចពិភពលោក (WEF)។ រូបថត៖ VNAនេះជាការបញ្ជាក់របស់នាយករដ្ឋមន្ត្រីវៀតណាម លោក ឡេ មិញហ៊ឹង ក្នុងកិច្ចសន្ទនាក្រោមប្រធានបទ «កំណត់ទីតាំងរបស់វៀតណាមក្នុងអនាគតសកល» ជាផ្នែកមួយនៃសម័យប្រជុំពេញអង្គកម្រិតខ្ពស់ នៃវេទិកាសេដ្ឋកិច្ចសរទរដូវឆ្នាំ២០២៦ នៅព្រឹកថ្ងៃទី ២៨ ខែតុលា នៅទីក្រុងហូជីមិញ។លោកនាយករដ្ឋមន្ត្រីបានឱ្យដឹងថា វៀតណាមទើបបានរៀបចំផែនការ និងដាក់ចេញនូវគោលនយោបាយ និងយុទ្ធសាស្ត្រជាបន្តបន្ទាប់ ដោយប្តេជ្ញានាំប្រទេសជាតិចូលទៅក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មី។ រូបថត៖ VNAលោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បានឱ្យដឹងថា ដោយប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ចនិងភូមិសាស្ត្រនយោបាយសកលនាបច្ចុប្បន្ន វៀតណាមបានម្ចាស់ការកំណត់ និងប្រឈមមុខនឹងបញ្ហាសាកល្បង ហើយបានរៀបចំគោលនយោបាយ និងទិសដៅយុទ្ធសាស្ត្រ ដោយប្តេជ្ញានាំវៀតណាមឈានចូលដំណាក់កាលអភិវឌ្ឍន៍ថ្មី។«យើងកំណត់ថា ស្វ័យភាពមិនមានន័យថា ការបិទជិតនោះទេ ប៉ុន្តែស្វ័យភាពគឺជាការលើកកម្ពស់សមត្ថភាពស្វ័យសម្រេច ពង្រីកបរិយាកាសអភិវឌ្ឍន៍ តាមរយៈការធ្វើសមាហរណកម្មអន្តរជាតិប្រកបដោយភាពម្ចាស់ការ ស៊ីជម្រៅ និងប្រសិទ្ធភាព។ វៀតណាមនឹងបន្តធ្វើពិពិធកម្មទីផ្សារ ដៃគូ ដើមទុន បច្ចេកវិទ្យា ថាមពល និងខ្សែសង្វាក់ផ្គត់ផ្គង់; ប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលវៀតណាមមានស្រាប់ និងពង្រឹងទំនាក់ទំនងប្រកបដោយតុល្យភាព ស្ថិរភាព និងមានផលប្រយោជន៍ទៅវិញទៅមក ជាមួយដៃគូនានា ក៏ដូចជាចូលរួមយ៉ាងសកម្មក្នុងយន្តការពហុភាគី។ ទំនាក់ទំនងការបរទេសបើកចំហ នឹងជួយ ឱ្យវៀតណាមបែងចែកហានិភ័យ បន្តទាញយកធនធានពីខាងក្រៅ រក្សាបណ្តាញសហប្រតិបត្តិការនៅពេលដែលស្ថានភាពអន្តរជាតិមានការប្រែប្រួល តាមនោះ បង្កើនភាពធន់ និងលើកកម្ពស់ឋានៈរបស់ប្រទេសជាតិ»។គណៈប្រតិភូចូលរួមវេទិកា។ រូបថត៖ VNAដោយចែករំលែកអំពីចក្ខុវិស័យសម្រាប់អនាគត លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បានឱ្យដឹងថាំ វៀតណាមមានបំណងចង់កំណត់តួនាទីរបស់ខ្លួនជាបណ្ដើរៗ នៅក្នុងរចនាសម្ព័ន្ធសេដ្ឋកិច្ចពិភពលោកថ្មី និងនិន្នាការអភិវឌ្ឍន៍នាបច្ចុប្បន្ន៕ តាម vovworld.vn/km-KH Tags:ចក្ខុវិស័យ រចនាសម្ព័ន្ធសេដ្ឋកិច្ចគោលនយោបាយ

វៀតណាមកំណត់ថា ស្ថិរភាពនយោបាយ សង្គម និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច គឺជាមូលដ្ឋានគ្រឹះ; ការកែលម្អស្ថាប័នជារបក់គំហើញ; បច្ចេកវិទ្យាជាកម្លាំងចលករ ហើយសហគ្រាសជាស្នូល; ធនធានមនុស្សគុណភាពខ្ពស់គឺជាលក្ខខណ្ឌចាំបាច់ ហើយកិច្ចការបរទេសបើកចំហ ជួយបង្កើតបរិយាកាសនិងធនធានសម្រាប់ការអភិវឌ្ឍ។ នាយករដ្ឋមន្ត្រីវៀតណាម លោក ឡេ មិញហ៊ឹង ពិភាក្សា ជាមួយលោក Stephan Mergenthaler នាយកប្រតិបត្តិនៃវេទិកាសេដ្ឋកិច្ចពិភពលោក (WEF)។ រូបថត៖ VNAនេះជាការបញ្ជាក់របស់នាយករដ្ឋមន្ត្រីវៀតណាម លោក ឡេ មិញហ៊ឹង ក្នុងកិច្ចសន្ទនាក្រោមប្រធានបទ «កំណត់ទីតាំងរបស់វៀតណាមក្នុងអនាគតសកល» ជាផ្នែកមួយនៃសម័យប្រជុំពេញអង្គកម្រិតខ្ពស់ នៃវេទិកាសេដ្ឋកិច្ចសរទរដូវឆ្នាំ២០២៦ នៅព្រឹកថ្ងៃទី ២៨ ខែតុលា នៅទីក្រុងហូជីមិញ។លោកនាយករដ្ឋមន្ត្រីបានឱ្យដឹងថា វៀតណាមទើបបានរៀបចំផែនការ និងដាក់ចេញនូវគោលនយោបាយ និងយុទ្ធសាស្ត្រជាបន្តបន្ទាប់ ដោយប្តេជ្ញានាំប្រទេសជាតិចូលទៅក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មី។ រូបថត៖ VNAលោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បានឱ្យដឹងថា ដោយប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ចនិងភូមិសាស្ត្រនយោបាយសកលនាបច្ចុប្បន្ន វៀតណាមបានម្ចាស់ការកំណត់ និងប្រឈមមុខនឹងបញ្ហាសាកល្បង ហើយបានរៀបចំគោលនយោបាយ និងទិសដៅយុទ្ធសាស្ត្រ ដោយប្តេជ្ញានាំវៀតណាមឈានចូលដំណាក់កាលអភិវឌ្ឍន៍ថ្មី។«យើងកំណត់ថា ស្វ័យភាពមិនមានន័យថា ការបិទជិតនោះទេ ប៉ុន្តែស្វ័យភាពគឺជាការលើកកម្ពស់សមត្ថភាពស្វ័យសម្រេច ពង្រីកបរិយាកាសអភិវឌ្ឍន៍ តាមរយៈការធ្វើសមាហរណកម្មអន្តរជាតិប្រកបដោយភាពម្ចាស់ការ ស៊ីជម្រៅ និងប្រសិទ្ធភាព។ វៀតណាមនឹងបន្តធ្វើពិពិធកម្មទីផ្សារ ដៃគូ ដើមទុន បច្ចេកវិទ្យា ថាមពល និងខ្សែសង្វាក់ផ្គត់ផ្គង់; ប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលវៀតណាមមានស្រាប់ និងពង្រឹងទំនាក់ទំនងប្រកបដោយតុល្យភាព ស្ថិរភាព និងមានផលប្រយោជន៍ទៅវិញទៅមក ជាមួយដៃគូនានា ក៏ដូចជាចូលរួមយ៉ាងសកម្មក្នុងយន្តការពហុភាគី។ ទំនាក់ទំនងការបរទេសបើកចំហ នឹងជួយ ឱ្យវៀតណាមបែងចែកហានិភ័យ បន្តទាញយកធនធានពីខាងក្រៅ រក្សាបណ្តាញសហប្រតិបត្តិការនៅពេលដែលស្ថានភាពអន្តរជាតិមានការប្រែប្រួល តាមនោះ បង្កើនភាពធន់ និងលើកកម្ពស់ឋានៈរបស់ប្រទេសជាតិ»។គណៈប្រតិភូចូលរួមវេទិកា។ រូបថត៖ VNAដោយចែករំលែកអំពីចក្ខុវិស័យសម្រាប់អនាគត លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បានឱ្យដឹងថាំ វៀតណាមមានបំណងចង់កំណត់តួនាទីរបស់ខ្លួនជាបណ្ដើរៗ នៅក្នុងរចនាសម្ព័ន្ធសេដ្ឋកិច្ចពិភពលោកថ្មី និងនិន្នាការអភិវឌ្ឍន៍នាបច្ចុប្បន្ន៕
អត្ថបទផ្សេងទៀត វៀតណាម - ប៉ូឡូញ បង្កើតភាពជាដៃគូយុទ្ធសាស្ត្រ26/10/2026ចំណុចសំខាន់ៗតបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ មិញហ៊ឹង នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប៉ូឡូញ លោក Donald Tusk បានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៦ ខែតុលា។ លោក តូ ឡឹម អគ្គលេខាបក្ស និងជាប្រធានរដ្ឋវៀតណាម បញ្ចប់ដំណើរទស្សនកិច្ចផ្លូវការនៅសហភាពអឺរ៉ុប និងព្រះរាជាណាចក្របែលហ្ស៊ិកដោយជោគជ័យ25/10/2026ចំណុចសំខាន់ៗវៀតណាមនិងបែលហ្ស៊ិក ប្តេជ្ញាលើកកម្ពស់ទំនាក់ទំនងទ្វេភាគីដល់កម្រិតថ្មីមួយ24/10/2026ចំណុចសំខាន់ៗពិធីគោរពវិញ្ញាណក្ខន្ធនិងរំលឹកវិញ្ញាណក្ខន្ធអដ្ឋិធាតុយុទ្ធជនពលីចំនួន ៧៣១ នាក់ ដែលត្រូវបានរកឃើញនិងប្រមូលនៅឧទ្យាន ឡេធីរៀង15/10/2026ចំណុចសំខាន់ៗបង្កើនការជួបប្រាស្រ័យរវាងបណ្តាអង្គការមហាជនវៀតណាមនិងចិន11/10/2026ចំណុចសំខាន់ៗពិធីបើកនៃសន្និបាតលើកទី ៤ នៃគណៈកម្មាធិការមជ្ឈិមបក្ស នីតិកាលទី១៤ 05/10/2026ចំណុចសំខាន់ៗលើកកម្ពស់សមត្ថភាពការទូតនិងចក្ខុវិស័យសមាហរណកម្មរបស់ប្រទេសជាតិក្នុងយុគសម័យអភិវឌ្ឍន៍ថ្មី28/09/2026ចំណុចសំខាន់ៗ អត្ថបទផ្សេងទៀត