• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាម-អាមេរិកជំរុញកិច្ចសហប្រតិបត្តិការក្នុងការជំនះផលវិបាកបណ្តាលពីសង្គ្រាម

នាថ្ងៃទី ៧ មិថុនា នៅទីក្រុងហាណូយ ឧត្តមសេនីយឯក Hoang Xuan Chien អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសបានទទួលជួបជាមួយលោក Kelly K. Mc Keague នាយកនៃភ្នាក់ងារ MIA/POW នៃក្រសួងការពារជាតិអាមេរិក។
ឧត្តមសេនីយឯក លោក Hoang Xuan Chien ក្នុងជំនួបជាមួយលោក Kelly K. McKeague (រូបថត៖ qdnd.vn)

នាថ្ងៃទី ៧ មិថុនា នៅទីក្រុងហាណូយ ឧត្តមសេនីយឯក លោក Hoang Xuan Chien អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមបានទទួល ជួបជាមួយលោក Kelly K. Mc Keague នាយកនៃភ្នាក់ងារ MIA/POW នៃក្រសួងការពារជាតិអាមេរិក។ ក្នុងជំនួបនេះ ឧត្តមសេនីយឯក លោក Hoang Xuan Chien បានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចរបស់លោក Kelly K. Mc Keague បានធ្វើឡើងក្នុងបរិបទនៃខួបលើកទី ៥០ នៃការបង្កើតទីភ្នាក់ងារវៀតណាម ស្វែងរកជនបាត់ខ្លួន  (VNOSMP) និងរយៈពេល ៣៥ ឆ្នាំនៃប្រតិបត្តិការរួមគ្នាដើម្បីស្វែងរកទាហានអាមេរិកបាត់ខ្លួនក្នុងសង្គ្រាម (MIA)។ នេះជាព្រឹត្តិការណ៍សំខាន់មួយក្នុងកិច្ចសហប្រតិបត្តិការ ដើម្បីជំនះនូវផលវិបាកនៃសង្គ្រាមរវាងប្រទេសទាំងពីរ។ ធ្វើការវាយតម្លៃខ្ពស់ចំពោះការរួមវិភាគទានរបស់ភ្នាក់ងារ MIA/POW នៃក្រសួងការពារជាតិអាមេរិក ក្នុងការជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរនាពេលកន្លងមក ជាពិសេសក្នុងវិស័យជំនះពុះពារលើផលវិបាកនៃសង្គ្រាមនៅវៀតណាម លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានអះអាងថា កិច្ចសហប្រតិបត្តិការក្នុងការស្វែងរកទាហានអាមេរិកដែលបាត់ខ្លួនក្នុងសង្គ្រាម គឺជាស្ពានតភ្ជាប់ និងជាបណ្តាញទំនាក់ទំនងរវាងមេដឹកនាំនៃប្រទេសទាំងពីរ ដែលជួយឱ្យប្រជាជនទាំងពីរយល់កាន់តែច្បាស់អំពីសុច្ឆន្ទៈ និងគោលនយោបាយមនុស្សធម៌របស់គ្នាទៅ វិញទៅមក។

ដោយមើលឃើញថា សក្ដានុពលនៃកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗរវាងអាមេរិក និងវៀតណាមនៅតែមានសក្កានុពលធំធេង លោក Kelly K. Mc Keague បានអះអាងថា រដ្ឋាភិបាលអាមេរិកនឹងបន្តអនុវត្តការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងវិស័យជំនះពុះពារលើផលវិបាកនៃសង្គ្រាមនៅ វៀតណាម; បានសង្កត់ធ្ងន់ថា ភ្នាក់ងារ MIA/POW នៃក្រសួងការពារជាតិអាមេរិក  នឹងខិតខំប្រឹងប្រែងដើម្បីរួមចំណែកក្នុងការនាំមកនូវប្រសិទ្ធភាពបន្ថែមទៀតដល់វិស័យនេះ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

បន្តរបៀបវារៈនៃសម័យប្រជុំលើកទី៣១ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នារសៀលថ្ងៃទី១៨ ខែមីនា រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Bui Thanh Son បានឆ្លើយសំណួរដេញដោលជាច្រើនរបស់សមាជិករដ្ឋសភា។ នេះជាលើកទីមួយដែលវិស័យការទូតត្រូវបានជ្រើសរើសសម្រាប់ការសួរដេញដោល។

Top