• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាម - ហ្វាំងឡង់បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការការងារ

នាព្រឹកថ្ងៃទី១៣ ខែមករា នៅទីក្រុងហាណូយ វៀតណាមនិងហ្វាំងឡង់បានចុះហត្ថលេខាលើ អនុស្សរណៈនៃកិច្ចសហប្រតិបត្តិការ ស្តីពីការបញ្ជូនអ្នកជំនាញ កម្មករជំនាញ និងពលករតាមរដូវទៅធ្វើការនៅប្រទេសហ្វាំងឡង់។
ពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា (MOU) ស្តីពីកិច្ចសហប្រតិបត្តិការលើការធ្វើចំណាកស្រុកការងាររវាងវៀតណាមនិងហ្វាំងឡង់ (រូបថត៖ TTXVN)

សកម្មភាពនេះស្ថិតក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចការងារនៅវៀតណាមរបស់រដ្ឋមន្ត្រីក្រសួងការងារ ក្រសួងសេដ្ឋកិច្ច និងការងារនៃប្រទេសហ្វាំងឡង់ Arto Olavi Satonen ចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៥ ខែមករា។

អនុស្សរណៈនៃការយោគយល់គ្នានេះ បង្កើតភាពជាដៃគូលើការធ្វើចំណាកស្រុកការងាររវាងភាគីទាំងពីរ ដោយឈរលើការគោរពច្បាប់ និងស្តង់ដារអន្តរជាតិ។ អនុស្សរណៈនៃការយោគយល់គ្នានេះ មានសុពលភាពរយៈពេល ៥ឆ្នាំ (២០២៥- ២០៣០)។ ទាក់ទិននឹងព័ត៌មានអំពីធនធានមនុស្សវៀតណាមដែលកំពុងធ្វើការនៅបរទេស រួមទាំងប្រទេសហ្វាំងឡង់ រដ្ឋមន្ត្រីក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ច លោក Dao Ngoc Dung បានឲ្យដឹងថា៖ “ចាប់តាំងពីចុងឆ្នាំ ២០២៣ មក ក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ចបានអនុម័តលើការចុះបញ្ជីសហគ្រាសសេវាកម្មវៀតណាមចំនួន ៣ ជាមួយនឹងកិច្ចសន្យាផ្គត់ផ្គង់កម្មករចំនួន ១៣៤ នាក់ (ស្រី ៦៥នាក់) ទៅធ្វើការនៅប្រទេសហ្វាំងឡង់។ រហូតមកដល់ពេលនេះ កម្មករចំនួន ៥៥នាក់បានទៅធ្វើការនៅប្រទេសហ្វាំងឡង់ ដែលមានប្រាក់ចំណូលស្ថិរភាពពី ១.៥០០ ទៅ ២.០០០អឺរ៉ូ/ខែ លក្ខខណ្ឌការងារល្អ និងសុខុមាលភាពសង្គមល្អ”។

មុននោះ ក្នុងកិច្ចពិភាក្សា រដ្ឋមន្ត្រីក្រសួងការងារ ក្រសួងសេដ្ឋកិច្ច និងការងារហ្វាំងឡង់ លោក Arto Olavi Satonen បានបង្ហាញពីបំណងរបស់ប្រទេសហ្វាំងឡង់ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដើម្បីជួយធុរកិច្ចអន្តរជាតិ និងអ្នកជំនាញការផ្សារភ្ជាប់ជាមួយគ្នា។ ហ្វាំងឡង់ប្តេជ្ញាគាំទ្រនិយោជក និងអ្នកជំនាញ ដើម្បីធានាថាពួកគេមានលក្ខខណ្ឌងាយស្រួលសម្រាប់ដំណើរការជ្រើសរើសដោយជោគជ័យ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

ប្រព័ន្ធផ្សព្វផ្សាយអាហ្សង់ទីនវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតសេដ្ឋកិច្ចរបស់វៀតណាម

ប្រព័ន្ធផ្សព្វផ្សាយអាហ្សង់ទីនវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតសេដ្ឋកិច្ចរបស់វៀតណាម

ឆ្នាំ២០២៤ វៀតណាមនឹងបន្តខិតខំប្រឹងប្រែងតភ្ជាប់ជាមួយដៃគូនានាជុំវិញពិភពលោក ជាពិសេសស្វែងរកកត្តាជំរុញកំណើនថ្មីនៅអាមេរិកឡាទីន មជ្ឈិមបូព៌ា-អាហ្វ្រិក និងបណ្តាប្រទេសឧស្សាហកម្មអភិវឌ្ឍន៍ (G៧) តាមរយៈសកម្មភាពកិច្ចការបរទេសរបស់បក្សនិងរដ្ឋ។

Top