លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ អញ្ជើញថ្លែងមតិក្នុងសន្និសីទ (រូបថត៖ VNA)
នេះជាការបញ្ជាក់របស់នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ ក្នុងសន្និសីទទូទាំងជាតិស្តីពីរបកកំហើញក្នុងការអនុវត្តវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថលជាតិដែលបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី ១៣ មករា នៅវិមានរដ្ឋសភា (នៃទីក្រុងហាណូយ)។
លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា សេចក្តីសម្រេចចិត្តលេខ ៥៧ របស់ការិយាល័យនយោបាយ ស្តីពី របកកំហើញក្នុងការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថលជាតិ ដែលជាឯកសារនៃសារមានអត្ថន័យជាយុទ្ធសាស្ត្រ គូសសញ្ញាជំហានផ្លាស់ប្តូរថ្មី របស់ប្រទេសជាតិក្នុងវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នវានុវត្តន៍ និងផ្លាស់ប្តូរឌីជីថល។ លោកនាយករដ្ឋមន្ត្រីអញ្ជើញមានប្រសាសន៍ថា៖ “កិច្ចការសំខាន់ៗដូចជា៖ សុក្រិតរបៀបរបប ការអភិវឌ្ឍធនធានមនុស្សដែលមានគុណភាពខ្ពស់ ការកសាងហេដ្ឋារចនាសម្ព័ន្ធឌីជីថលទំនើប ជំរុញការស្រាវជ្រាវវិទ្យាសាស្ត្រ ការប្រើប្រាស់បច្ចេកវិទ្យាជឿនលឿន ជំរុញនវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថលត្រូវបានដាក់បញ្ចូលក្នុងកម្មវិធីសកម្មភាពដែលមានផែនទីបង្ហាញផ្លូវជាក់ស្តែង និងការទទួលខុសត្រូវច្បាស់លាស់។ រដ្ឋាភិបាល ទីភ្នាក់ងារ និងមូលដ្ឋាននៅក្នុងប្រព័ន្ធនយោបាយត្រូវតែផ្តោតលើការកសាងរបៀបរបប ហើយរបៀបរបបត្រូវរលូន ផ្តោតលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ហើយហេដ្ឋារចនាសម្ព័ន្ធត្រូវតែរលូនដែរ; មនុស្ស និងធនធានមនុស្សត្រូវតែឆ្លាតវៃ”។
ទាក់ទិននឹងបញ្ហារបៀបរបប ប្រធានរដ្ឋសភា លោក ត្រិន ថាញ់ មិន ក្នុងសុន្ទរកថាក្នុងសន្និសីទបានចង្អុលបង្ហាញថា សេចក្តីសម្រេចចិត្តលេខ ៥៧ កំណត់នូវភារកិច្ច និងដំណោះស្រាយជាច្រើន ក្នុងនោះមានភារកិច្ចចំនួន ១៦ ដែលដាក់ចេញតម្រូវការ ត្រូវការស្រាវជ្រាវ, កសាងយន្តការ និងគោលនយោបាយថ្មីៗ ដូចជា៖ អភិវឌ្ឍន៍ឧស្សាហកម្មបញ្ញាសិប្បនិមិត្ត, អ៊ីនធឺណិតនៃវត្ថុ; ការវិនិយោគ ការសាង សង់មជ្ឈមណ្ឌលទិន្នន័យ កុំព្យូទ័រពពក។ល។