• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

មន្ត្រីការទូតនៃបណ្តាប្រទេសជួបពិភាក្សាគ្នាអំពីការដកទណ្ឌកម្មលើប្រទេសស៊ីរី

អ្នកការទូតមកពីបណ្តាប្រទេសអារ៉ាប់ និងលោកខាងលិចបានចូលរួមកិច្ចប្រជុំនៅប្រទេសអារ៉ាប៊ីសាអូឌីតនៅថ្ងៃទី ១២ ខែមករា ដោយពិភាក្សាអំពីការដកទណ្ឌកម្មលើប្រទេសស៊ីរី ក៏ដូចជាការផ្តល់ជំនួយចាំបាច់សម្រាប់ប្រទេសនេះ។
រដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីត Faisal bin Farhan ដឹកនាំកិច្ចប្រជុំ (រូបថត៖ Al-Arabiya)

កិច្ចប្រជុំនេះមានការចូលរួមពីមន្ត្រីការទូតមកពីប្រទេសអារ៉ាប៊ីសាអូឌីត ស៊ីរី អារ៉ាប់រួម (UAE) កាតា គុយវ៉ែត អូម៉ង់ បារ៉ែន អេហ្ស៊ីប អ៊ីរ៉ាក់ ហ្ស៊កដានី លីបង់ តួកគី សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស អាល្លឺម៉ង់ អ៊ីតាលី និងសហភាពអឺរ៉ុប (EU)។ នៅក្នុងសេចក្តីប្រកាសមួយដែលបានចេញផ្សាយបន្ទាប់ពីកិច្ចប្រជុំនោះ ក្រសួងការបរទេសអារ៉ាប៊ីសាអូឌីតបានឲ្យដឹងថា កិច្ចប្រជុំបានពិភាក្សាអំពីការដកទណ្ឌកម្មលើប្រទេសស៊ីរី ក៏ដូចជាជំហានដើម្បីគាំទ្រប្រជាជនស៊ីរី និងជួយពួកគេក្នុងការកសាងរដ្ឋអារ៉ាប់ ឯកភាព ឯករាជ្យ និងសុវត្ថិភាពសម្រាប់ពលរដ្ឋទាំងអស់ ដោយគ្មានអំពើភេរវកម្មនិងការរំលោភលើអធិបតេយ្យភាព ឬបូរណភាពទឹកដី។

ក្រុមអ្នកការទូតដែលចូលរួមកិច្ចប្រជុំនៅប្រទេសអារ៉ាប៊ីសាអូឌីតបានស្វាគមន៍ចំពោះវិធានការវិជ្ជមានដែលធ្វើឡើងដោយមេដឹកនាំថ្មីរបស់ប្រទេសស៊ីរី រួមទាំងការរក្សាស្ថាប័នរដ្ឋ ការផ្តួចផ្តើមការសន្ទនារវាងភាគីផ្សេងៗគ្នា និងការប្តេជ្ញាចិត្តក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

វៀតណាម - ហ្វាំងឡង់បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការការងារ

វៀតណាម - ហ្វាំងឡង់បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការការងារ

នាព្រឹកថ្ងៃទី១៣ ខែមករា នៅទីក្រុងហាណូយ វៀតណាមនិងហ្វាំងឡង់បានចុះហត្ថលេខាលើ អនុស្សរណៈនៃកិច្ចសហប្រតិបត្តិការ ស្តីពីការបញ្ជូនអ្នកជំនាញ កម្មករជំនាញ និងពលករតាមរដូវទៅធ្វើការនៅប្រទេសហ្វាំងឡង់។

Top