"ជប៉ុនគឺដៃគូសំខាន់ៗ ឈានមុខគេនិងយូរអង្វែងរបស់វៀតណាម" លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុកបានបញ្ជាក់ដូច្នេះនៅពេលទទួលបដិសណ្ឋាកិច្ច លោក Shinzo Abe នាយករដ្ឋមន្ត្រីជប៉ុន អញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសវៀតណាម (ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧)។ ហេតុនេះ ដំណើរទស្សនកិច្ចលើកនេះ ប្រទេសទាំងពីរបានបេ្តជ្ញាចិត្តលើកទំនាក់ទំនងដៃគូយុទ្ធសាស្ត្រអភិវឌ្ឍន៍លើគ្រប់វិស័យ ជាក់ស្តែងនិងប្រសិទ្ធភាពក្នុងរយៈពេលឆាប់ៗនេះ។
ក្នុងឳកាសនេះ ភាគីទាំងពីរបានឯកភាពបង្កើនកិច្ចសហប្រតិបត្តិការខាងសន្តិសុខ ការពារជាតិ ក្នុងនោះមានការបោះសំអាតគ្រាប់មីននិងលើកកំពស់សមត្ថភាពអនុវត្តន៍ច្បាប់លើសមុទ្រ។
អំពីវិស័យសេដ្ឋកិច្ច ភាគីទាំងពីរបានឯកភាពអនុវត្តន៍យុទ្ធសាស្ត្រឧស្សាហូបនីយកម្មរបស់ប្រទេសវៀតណាមក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការរវាងវៀតណាម- ជប៉ុនរហូតដល់ឆ្នាំ២០២០ ចក្ខុវិស័យ ២០៣០ ក៏ដូចជាគំនិតផ្តួចផ្តើមរួមវៀតណាម-ជប៉ុន ក្នុងដំណាក់កាល ៦ សំដៅកែលំអបរិស្ថានវិនិយោគវៀតណាម បន្តអនុវត្តន៍បណ្តាគម្រោងធំនូវហេដ្ឋារចនាសម្ព័ន្ធរវាងប្រទេសទាំងពីរដូចជា៖ ផ្លូវល្បឿនលឿនខាងជើងដល់ខាងត្បូង និងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្មប្រើប្រាស់ដោយបច្ចេកវិទ្យាខ្ពស់...
ប្រទេសជប៉ុនសន្យាថា៖ ផ្តល់ ប្រាក់កម្ចី ODA ក្នុងឆ្នាំ២០១៦ ដល់ប្រទេសវៀតណាម ដែលមានតំលៃ ១២៣ ពាន់លានយ៉េន (ស្មើនឹង ១០៥ ពាន់លានដុល្លារអាមេរិក) ក្នុងវិស័យសន្តិសុខលើផ្លូវសមុទ្រ ឆ្លើយតបនឹងបំរែបំរួលអាកាសធាតុ បង្ហូរទឹកចេញនិងប្រព័ន្ធប្រព្រឹត្តកម្មទឹកក្រខ្វក់។
លោកនាយករដ្ឋមន្ត្រីជប៉ុន Shinzo Abe ទើបបញ្ចប់ទស្សនកិច្ចជាផ្លូវការ ប្រកបដោយជោគជ័យ
នៅប្រទេសវៀតណាម នៅពេលជិតដល់ឳកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ជនជាតិវៀតណាម។
រូបថត៖ ថុងញ៉ឹត/ ទីភ្នាក់ងារសារព័ត៌មានវៀតណាម
លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក ជួបសវនាការជាមួយ លោកនាយករដ្ឋមន្ត្រី Shinzo Abe។
រូបថត៖ ថុងញ៉ឹត/ ទីភ្នាក់ងារសារព័ត៌មានវៀតណាម
ក្នុងឳកាសនេះ ប្រទេសទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការសំខាន់ៗ លើគ្រប់វិស័យ។
ក្នុងរូបថត៖ លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុកនិងលោកនាយករដ្ឋមន្ត្រី អញ្ជើញធ្វើជាសាក្សីក្នុងពិធីផ្លាស់ប្តូរ
កិច្ចសន្យាវិនិយោគរោងចក្រអគ្គីសនី។
រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម
លោកអគ្គលេខាបក្ស ង្វៀនភូត្រុង ជួបសវនាការជាមួយ លោកនាយករដ្ឋមន្ត្រីជប៉ុន Shinzo Abe។
រូបថត៖ ទ្រីយុង /ទីភ្នាក់ងារសារព័ត៌មានវៀតណាម
លោកប្រធានរដ្ឋ ត្រឹនដាយក្វាង ជួបសវនាការជាមួយ លោកនាយករដ្ឋមន្ត្រីជប៉ុន Shinzo Abe។
រូបថត៖ ញ៉ានសាង /ទីភ្នាក់ងារសារព័ត៌មានវៀតណាម
លោកស្រីប្រធានរដ្ឋសភា ង្វៀនធីគីមង៉ឹន ជួបសវនាការជាមួយ លោកនាយករដ្ឋមន្ត្រីជប៉ុន Shinzo Abe។
រូបថត៖ ត្រុងឌឹក /ទីភ្នាក់ងារសារព័ត៌មានវៀតណាម
លោកនាយករដ្ឋមន្ត្រី Shinzo Abe អញ្ជើញចូលរួមក្នុងការសន្ទនាសហគ្រាសវៀតណាម - ជប៉ុន។
រូបថត៖ យ៉ាញឡាម/ទីភ្នាក់ងារសារព័ត៌មានវៀតណាម
ភាគីទាំងពីរបានផ្លាស់ប្តូរនិងឯកភាពនូវតួនាទីសំខាន់ៗ ក្នុងការធានាសន្តិភាព សន្តិសុខ សុវត្ថិភាពនិងសេរីភាពលើផ្លូវសមុទ្រនិងអាកាសចរណ៍ ភាគីពាក់ព័ន្ធគ្មានអំពើដែលបង្កភាពតានតឹងនិងយោធាភាវូបនីយកម្ម ដែលបង្កើតការប្រែប្រួលនៅលើសមុទ្រខាងកើត ជំរុញការដោះស្រាយបណ្តាជម្លោះដោយសន្តិវិធី គោរពដំណើរការទូតនិងច្បាប់ប្រកបដោយពេញលេញ មិនប្រើប្រាសអាវុធ ឬគំរាមកំហែងប្រើប្រាស់កងកម្លាំង គោរពច្បាប់អន្តរជាតិ ជាពិសេសអនុសញ្ញារបស់អង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២ ក៏ដូចជាសេចក្តីប្រកាសអំពីការប្រព្រឹត្តរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) ឆាប់រហ័សកសាងក្រមសិលធម៌អំពីការប្រព្រឹត្តនៅសមុទ្រខាងកើត (COC)
ក្នុងឳកាសនេះ ភាគីទាំងពីរបានផ្លាស់ប្តូរឯកសារជាច្រើន ដែលមានតំលៃសេដ្ឋកិច្ចលើបណ្តាវិស័យដូចជា៖ ការឆ្លើយតបនឹងបំរែបំរួលអាកាសធាតុ បង្កើនសមត្ថភាពធានាសន្តិសុខលើផ្លូវទឹក វាយនភណ្ឌ រោងចក្រអគ្គីសនី.../.
ប្រទេសជប៉ុនគឺប្រទេសជួយឧបត្ថម្ភ ODA ដល់ប្រទេសវៀតណាម ឈានមុខគេបំផុត ហើយជាប្រទេសមានដើមទុនវិនិយោគឈរលំដាប់លេខ ២ ដែរ។ ប្រទេសជប៉ុនមានបរិមាណភ្ញៀវទេសចរណ៍មកប្រទេសវៀតណាមឈរលំដាប់លេខ ៣ និងគឺជាដៃគូពាណិជ្ជកម្មឈរលំដាប់លេខ ៤ របស់ប្រទេសវៀតណាម។ ចាប់ពីឆ្នាំ២០១៦ ប្រទេសវៀតណាមបានទាក់ទាញ ២ ពាន់លានដុល្លារអាមេរិក ពីការវិនិយោគរបស់សហគ្រាសជប៉ុន ឡើងតំលៃវិនិយោគរបស់សហគ្រាសជប៉ុនចូលប្រទេសវៀតណាមទទួលបាន ៤២ ពាន់លានដុល្លារអាមេរិក និងឈរលំដាប់លេខ ២ ក្នុងនោះមាន ១៤២ ប្រទេសនិងខឿនសេដ្ឋកិច្ចវិនិយោគ FDI ចូលប្រទេសវៀតណាម
|
ទីភ្នាក់ងារសារព័ត៌មានវៀតណាម /កាសែតរូបភាពវៀតណាម