វិហារបុរាណនៅភូមិភាគខាងត្បូងវៀតណាម

ការស្វែងយល់

វិហារបុរាណនៅភូមិភាគខាងត្បូងវៀតណាម

ឆ្លងកាត់បម្រែបម្រួលប្រវត្តិសាស្រ្ត​ វិហារ​បុរាណ​នៅ​​​ភូមិភាគ​ខាងត្បូងវៀតណាម​​ - វិហារ​ថុង​តី​ហោយ​ (Thong Tay Hoi) នៅ​តែ​ជា​ទីកន្លែង​រក្សាតម្លៃ​វប្បធម៌​ ជំនឿ​ប្រពៃណី​របស់​ប្រជាជាតិ ​ទន្ទឹម​​នឹង​​តម្លៃ​សិល្បៈ​ស្ថាបត្យកម្ម​ប្រពៃណី​ដ៏​ពិសេស​។​

បន្ទាប់ពីការជួស​ជុលជាច្រើន​លើក​ វិហារ​ ថុង​តីហោយ​ (Thong Tay Hoi) បាន​ក្លាយ​ជា​កេរដំណែល​ស្ថាបត្យកម្ម​សិល្បៈ​ វប្បធម៌ ​ប្រវត្តិសាស្រ្ត​ថ្នាក់ជាតិ​។​

 

វិហារ ​ថុង​តី​ហោយ​ (Thong Tay Hoi) ស្ថិត​នៅ​សង្កាត់​១១ ខណ្ឌ​ហ្វ័រ​វ៉ឺប​ (Go Vap) ​ទីក្រុង​ហូជីមិញ តាំង​​ពី​យូរ​​មកធ្លាប់បាន​ល្បី​ឈ្មោះ​ ជា​វិហារ​ដែល​មាន​អាយុកាលចំណាស់​​បំផុត​ មិន​ត្រឹមតែ​នៅ​​ទីក្រុង​ហូជីមិញ​ ថែមទាំង​នៅទូទាំង​ភូមិ​ភាគ​ខាងត្បូងវៀតណាម​ទៀត​ផង​​។ ឆ្លងកាត់បម្រែបម្រួល​ប្រវត្តិសាស្រ្ត​ វិហារ​ថុង​តី​ហោយ​ (Thong Tay Hoi) នៅ​តែ​ជា​ទីកន្លែង​រក្សា​នូវ​តម្លៃវប្បធម៌​ - ជំនឿ​ប្រពៃណី​របស់ប្រជាជាតិ ​ ទន្ទឹមនឹង​​តម្លៃ​សិល្បៈ​ស្ថាបត្យកម្ម​ប្រពៃណី​ដ៏​ពិសេស​។

វិហារ​ថុង​តី​ហោយ​ (Thong Tay Hoi) សាងសង់ដោយ​ប្រជាជន​ដែល​មាន​ដើម​កំណើត​ស្រុក​ងែអាន​ (Nghe An) ​កសាង​នៅ​ឆ្នាំ​១៦៧៩។ រហូត​ដល់​ឆ្នាំ​១៨៨៣ វិហារថុង​តី​ហោយ​ (Thong Tay Hoi) ​ទើបបាន​កសាងជា​​ថ្មី ​តាមបែប​​ស្ថាបត្យកម្ម​​ដូចជា​​សព្វថ្ងៃ​។

 


វិហារ​ថុង​តី​ហោយ​ (Thong Tay Hoi) បូជា​អ្នក​តា​ម្ចាស់​ស្រុក​ពីរ​អង្គ​ អ្នក​តាដុងចិញ (Dong Chinh) និង​អ្នក​តា​យឺក​ថាញ​ (Duc Thanh) និង​រាជបុត្រស្តេច​លី​ថៃ​តូ (Ly Thai To)​ ពីរអង្គ​​ (៩៧៤ - ១០២៨)។ វិហារ​បាន​បែងចែក​ជា​៣ផ្នែកសំខាន់ ល្វែង​មុខ​ ល្វែង​កណ្តាល និង​ល្វែង​ប្រជុំ​។ ក្នុងនោះ​ល្វែង​កណ្តាល​ជា​ ចំណុច​ចំណាប់​អារម្មណ៍ ដែល​មាន​ស្ថាបត្យកម្ម​​​​បាន​បង្កើតឡើង​ដោយ​ល្វែងតូច​​ពី​រ​ផ្គួប​ជាមួយ​គ្នា​ តាម​បែប​ ល្វែងរួម​ដំបូល​​។ នៅលើដំបូល​មាន​គូនាគ​ដណ្តើម​គជ់​ សាង​​ដោយ​កុលាលភាជន៍​កាចា​ ​តាម​​បែប​បទ​​ប្រពៃណី​នៃ​វិហារ​ វត្ត​អារាម​។​

វិហារ​ ថុង​តី​ហោយ​ (Thong Tay Hoi) ជា​វិហារមាន​​រចនា​សម្ពន្ធតាម​​បែប​វិហារ​បុរាណ ​នៅ​ភូមិភាគ​ខាងត្បូង​នាសតវត្សរ៍​ទី​១៩ បច្ចុប្បន្ន​នៅ​រក្សា​បានដូច​សភាព​ដើម​នៃ​រចនាសម្ពន្ធ​ និង​វត្ថុធាតុ​​កសាង​វិហារ​បុរាណ​នេះ​។ វិហារ​បែរ​មុខ​ទៅ​ទិសខាងកើត​ ខ្លោង​​ទ្វារ​​កសាង​​​​មាន​ច្រកចេញចូល​បី​ និងមានទីលាន​ធំទូលាយ​។ ទីធ្លា​រស្ថាបត្យកម្ម​​​​វិហារ បាន​​បង្កើត​​រៀបចំ​ជាជួរ​​ស្រប​​​​គ្នា​៖ ជួរ​វែង​ (ជួរ​កណ្តាល) មួយ​ ​មាន​ល្វែង​​មុខ ល្វែង​កណ្តាល ជួរ​ខ្លី​ (ជួរ​រណប) មួយ មានតែ​​ល្វែង​ប្រជុំ​។



នៅ​មុខ​ល្វែង​កណ្តាល គឺ​​ជា​ល្វែង​មុខ​ មាន​ទទឹង​១៤​ម៉ែត្រ ជម្រៅ​១៧,៥​ម៉ែត្រ​ កម្ពស់​៤ម៉ែត្រ​ រួម​មាន​​៧ល្វែង​តូច​ ​និង​​សសរ​ឈើ៥២ដើម​។ ល្វែងកណ្តាល​​រួមមាន​​ល្វែង​តូចពីរ​​​ផ្គួប​​នឹងគ្នា​តាម​​បែប​ ល្វែង​រួម​ដំបូល​។ ដំបូល​ល្វែង​ទាំងពីរ​ជាប់កៀក​គ្នា​ មាន​សសរ​៤៨ដើម បែង​ចែក​​ជា​​៨ជួរ ជួរនីមួយ​ៗ​​មាន​សសរ៦ដើម​។ សសរមេ​ខ្ពស់​បំផុត​ដោយមាន​កម្ពស់៤,៤​​ម៉ែត្រ​ អង្កត់​ផ្ចិត​៣០​​សង់ទីម៉ែត្រ​ (តែង​ហៅ​ថាសសរស្តម្ភ​៤)​ ជា​ទីកន្លែង​​សំខាន់បំផុត​ ពិសិដ្ឋ​បំផុត​ និងជា​ទីកន្លែង​​តម្កល់​បូជាព្រះអាទិទេព​ផង​ដែរ​​។​ ជើង​សសរ​​នៅ​ល្វែង​កណ្តាលបាន​ចម្លាក់​រាង​​ត្បាល​បុក។ នៅលើ​ដំបូល​ល្វែងកណ្តាល​មាន​រូប​គូនាគ​ដណ្តើម​គជ់​ សាង​​ដោយ​កុលាលភាជន៍​កាចា​។ ជុំវិញ​ល្វែង​កណ្តាល​ជា​ជញ្ជាំង​ឥដ្ឋ​។​

 

ល្វែង​ប្រជុំ គឺ​ជា​ការិយាល័យ​គណៈ​កម្មាភិបាល​ ទីកន្លែង​ទទួល​ភ្ញៀវ​និង​ត្រៀមបម្រុង​​សម្រាប់​ពិធីបូជា​ មាន​ខ្នាតទទឹង​១២ម៉ែត្រ ប្រវែង​១៩ម៉ែត្រ កម្ពស់​៤,២ម៉ែត្រ​ មាន​សសរ៥៦ដើម ជើងសសរ​​ថ្កល់​ថ្មខៀវ​ មាន​ល្វែងតូច​បី​​​ ល្វែង​រួម​ដំបូល មាន​របាំង​ក្តារ​រវាង​បន្ទប់​ធ្វើការ ​និង​ឃ្លាំង​ស្តុក​។​


តុបតែង​វិហារ ​​ថុង​តី​ហោយ​ (Thong Tay Hoi) ចំណែក​ពិសេស​បំផុត​ប្រមូលផ្តុំ​នៅ​វិហារ​ កណ្តាល​ ក្បាល​​សសរសុទ្ធតែ​បាន​ចម្លាក់រូប​​ក្បាលនាគ​ និង​ផ្កាអង្គាសីល​។ មានរនាំង​មុខ​ដាច់​៣៖ រនាំង​មុខ​ដាច់​​នៅ​កណ្តាល​ចម្លាក់​រូប​​សត្វនាគ តោ​ អណ្តើក និង​​ហង្ស​ រនាំង​មុខដាច់​​នៅ​សងខាង​ចម្លាក់​ផ្កា​ ​Chinese peony និង​សត្វ​មាន់ព្រៃ​។​ ស្នាដៃ​​ចម្លាក់​ប្រណីត​​បំផុត​ គឺ​​អាសនៈ​បូជា​អាទិទេព​ បាន​​ឆ្លាក់យ៉ាង​​ប្រណីត ដោយ​មាន​​រូបភាព​គូ​នាគ​​​ដំណ្តើម​គជ់ និង​​​សត្វ​នាគ ​តោ ​អណ្តើក និង​​ហង្ស។​

 

ក្នុង​កេរដំណែល​វិហារ ​ថុង​តី​ហោយ​ (Thong Tay Hoi) នៅរក្សា​បានវត្ថុបុរាណ ៣៧គ្រឿង ជាស្នាដៃ​ចម្លាក់​សិល្បៈ​ដ៏​កម្រ​ ដូចជា៖ រនាំង​មុខ​ដាច់ ផ្តែ កំណាព្យ​ឆ្លង​ឆ្លើយ​ អាសនៈ​សុទ្ធតែ​​នៅ​រក្សា​​បាន​ស្លាកស្នាម​ ពណ៌សម្បុរ​ទឹប​មាស​ មិនត្រូវ​​បានលាបពណ៌ថ្មី​ ដូចជា​វិហារ​​មួយ​​ចំនួន​ដែល​​ធ្លាប់​ធ្វើ​៕​

អត្ថបទ​និង​រូបថត៖ ថុង​ហាយ​

ប្រែសម្រួល៖ រីកើង​

អត្ថបទនិងរូបថត៖ ថុងហាយ ប្រែសម្រួល៖ រីកើង

សាលាគុន យុទ្ធសាស្រ្ត និងកម្រងរូបភាពអាវុធក្នុងរាជកាល លេ (Le)

សាលាគុន យុទ្ធសាស្រ្ត និងកម្រងរូបភាពអាវុធក្នុងរាជកាល លេ (Le)

នាពេលថ្មីៗនេះ សារមន្ទីរហាណូយ (Ha Noi) បានរៀបចំការតាំងពិពណ៌វត្ថុបុរាណ និងឯកសារជាង ២០០គ្រឿង ទាក់ទងនឹងសាលាគុន យុទ្ធសាស្រ្ត និងកម្រងអាវុធក្នុង​រាជកាល​ លេ (Le)

Top