• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ការស្វែងយល់

វត្តថៀនមូ (Thien Mu) - អារាមបុរាណពិសិដ្ឋក្នុងរាជធានី

ក្រុង​ហ្វេ​ ជាក្រុងមួយដែលមាន​​​មជ្ឈមណ្ឌល​ព្រះពុទ្ធសាសនាធំបំផុតក្នុង​ទូទាំង​ប្រទេស​​។ នៅទី​នេះ ​​មាន​វត្តអារាមធំ​​​និងទីសក្ការបូជាគោរពព្រះពុទ្ធសាសនាជាច្រើន​​​។ ជាពិសេស វត្តថៀន​មូ​ (Thien Mu) ជាមហារម្មណីយដ្ឋានមួយ​ ដែលបាន​ប្រសិទ្ធនាម​ អារាម​បុរាណ​ល្អឯក នៅ​​រាជធានី​​ពិសិដ្ឋ ​មិនត្រឹម​តែមាន​ទេសភាព​​​​​ស្ថាបត្យកម្មស្រស់​​ស្អាត​ប៉ុណ្ណោះទេ នៅទាំង​​មាន​អត្ថន័យ​​​ក្នុងការ​វិវត្តន៍នៃ​ប្រវត្តិក​​​កើត​​នៃ​​រាជធានី​​ក្រុងហ្វេ​ និង​ជា​ម​ជ្ឈមណ្ឌលរាជ​​​អំណាច​ នៃ​​សម័យ​​​រាជការ​​សក្តិភូមិ​​ចុង​ក្រោយ​បង្អស់​​​របស់វៀតណាម​

វត្ត​ថៀន​មូ (Thien Mu) ស្ថិតនៅ​ខ្ពង់រាប​ហាខេ (Ha Khe) ​បែប​មុខឆ្ពោះទៅរក​​​ដង​ទន្លេ​ហឿង (Huong) ​​ដ៏មនោរម្យ​។ រូបថត៖ ថាញ​ហ្វ័រ​/កាសែតរូបភាព​វៀតណាម​

រឿង​ដំណាលថា នៅ​ឆ្នាំ១៦០០ ខណៈ​ពេល​ចូលមកកាន់កាប់​ស្រុក​ធ្វឹន​ហ្វ័រ​ (Thuan Hoa) ស្តេចក្រាញ់​ ង្វៀន​ហ្វាង​ (Nguyen Hoang) ​(អង្គស្តេចក្រាញ់​​​ដំបូងបង្អស់នៃ​​វង្សត្រកូល​​ង្វៀន (Nguyen) កាន់កាប់នៅ​​​តំបន់​ខាងក្នុង​) បាន​​​យាងទៅ​ត្រួត​ពិនិត្យ​ភូមិសាស្រ្ត​ដោយ​អង្គឯងផ្ទាល់​ ដើម្បី​បើក​ពង្រីក​ដែនដី​ សាងសង់​មូលដ្ឋាន​ភោគទ្រព្យ​។ នៅគ្រាល​មួយ​ ព្រះអង្គ​បាន​យាង​ធ្វើ​​ដំណើរ​​ទៅកាន់​​ដើម​ប្រភព​ទន្លេ​ហឿង​ (Huong) ​ព្រះអង្គ​ទត​​​​ឃើញ​នៅ​ច្រាំង​​ខាង​​ជើង​ មាន​ខ្ពង់រាប​តូច​​មួយ​ឈ្មោះ​ហាខេ (Ha Khe)​អណ្តែត​​លយផុត​ឡើង​​មួយ​​កំណាត់ បង្កើតជារូបរាង​ដូចជា​នាគ​​កំពុង​បែរក្បាល​​ងាក​មើល​​មកក្រោយ​។ អ្នក​​ស្រុក​នៅ​​​តំបន់​បាន​​​និទាន​ថា នា​ពេលរាត្រី​​មាន​ទេវតា​មួយ​អង្គ​ គ្រង​​សម្លៀក​បំពាក់ខោពណ៌បៃតង អាវ​ពណ៌​​ក្រហម​ បង្ហាញ​​រូប​​​នៅ​លើ​ខ្ពង់រាប​ ពោល​​ប្រាប់​មនុស្សគ្រប់គ្នា​​ថា នឹងមាន​ស្តេច​ក្រាញ់​ទសពិធរាជធម៌​​មួយអង្គ​ យាង​មកទី​នេះ​​កសាង​​វត្តដើម្បីប្រជុំ​​បារមី ទ្រទ្រង់​​ដង្ហើម​នាគ​​ធ្វើ​ឱ្យ​ប្រទេស​ណាម (Nam) ​បានរុង​រឿង​​​រឹង​មាំចីរកាល​។​

សេ្តចក្រាញ់​ង្វៀន​ហ្វាង​ (Nguyen Hoang) ​ទ្រង់សន្តាប់រឿង​រ៉ាវ​ មាន​ចិត្ត​រំភើប​ជាខ្លាំង​ នៅ​ឆ្នាំ១៦០១ ព្រះអង្គ​​បានបង្គាប់​ឱ្យ​​កសាង​វត្តមួយ​​ខ្នង​នៅលើ​ខ្ពង់រាប​ ដាក់​ឈ្មោះ​ថា ថៀន​មូ​​ (Thien Mu) មានន័យថា​ ទេវតា​ស្ថានសួគ៌​។ ដល់​ឆ្នាំ​១៨៦២ ដោយ​សារ​ក្រែងពាក្យ​​ ថៀន (Thien) ​ប៉ះពាល់ដល់​ មេឃា​ ដូច្នេះ​ព្រះមហាក្សត្រ​ទឺដឹក​ (Tu Duc) បាន​ប្តូរ​ឈ្មោះ​​​ ថៀន​មូ (Thien Mu) ​​ទៅជា​ ឡិញ​មូ (Linh Mu) មាន​ន័យ​ថា​ ទេវតាសក្តិសិទ្ធិ"។

នៅទីលាន​វត្ត​ មាន​សសរស្តម្ភ​​ធំ​ចំនួន​​៤ និង​កាំជណ្តើរឡើង​ទៅកាន់​វត្ត ​មាន​១៩កាំ​។ រូបថត៖ ថាញ​ហ្វ័រ​/កាសែតរូបភាពវៀតណាម​
ប្រាង្គ​ផឿក​យ្វៀន​ (Phuoc Duyen) ជា​និមិត្តរូប​វប្បធម៌មួយ​ក្នុង​ចំណោម​និមិត្ត​រូបវប្បធម៌​ដែល​​ល្បី​ឈ្មោះ​នៅ​ក្រុងហ្វេ​។ រូបថត៖ ថាញ​ហ្វ័រ​/កាសែតរូបភាពវៀតណាម​
ខ្លោង​ទ្វារ​ពីរជាន់ ជាន់ខាងលើ​អាសនាបូជា​ស្តេចក្រាញ់​ង្វៀន​ហ្វាង (Nguyen Hoang) និង​នាង​ទេវតា​​។ រូបថត៖ ថាញ​ហ្វ័រ​/កាសែតរូបភាពវៀតណាម​
រូបសំណាក​ធម្មបាល​២អង្គ​ ​នៅ​​យាម​​ខ្លោង​ទ្វារ​កណ្តាល​។ ​រូបថត៖ ថាញ​ហ្វ័រ​/កាសែត​រូបភាព​វៀតណាម​
ភ្ញៀវ​ទេសចរមកទស្សនា​​និង​បូជា​ព្រះពុទ្ធ​។ រូបថត៖ ថាញ​ហ្វ័រ​/កាសែតរូបភាព​វៀតណាម​

គិត​តាំង​ពីឆ្នាំ​១៦០១ រហូដល់​បច្ចុប្បន្ន​ វត្ត​ថៀន​មូ (Thien Mu) ​បាន​ឆ្លងកាត់​រយៈ​ពេល​៤២១​​ឆ្នាំ រួមដំណើរ​រុង​រឿង​ និងដុនដាបនៃ​​​ប្រវត្តិសាស្រ្ត​ ក៏ប៉ុន្តែ​នៅ​រក្សា​បាន​​ភាព​ស្រស់ស្អាតនៃទេសភាព ​និង​ស្ថាបត្យកម្ម​ សក្តិ​សម​​នឹង​កិត្តិនាម​ ​«​រម្មណីយដ្ឋាន​មួយ​​​​ក្នុង​ចំណោម​រម្មណីយដ្ឋាន​ល្បី​ឈ្មោះ​​ទាំង​២០​​នៅក្រុង​ហ្វេ» និង​​ជា​​វត្ត​ធំបំផុត​​នៅ​ក្រុង​ហ្វេផងដែរ​​។​

បច្ចុប្បន្ន​ វត្តស្ថិត​​នៅ​ចំណុះ​ភូមិសាស្រ្ត​​សង្កាត់​គីមឡុង​ (Kim Long) ​នៅ​​ចម្ងាយពី​​មជ្ឈមណ្ឌល​​ក្រុង​ហ្វេ ប្រមាណ៥គីឡូម៉ែត្រ​។ ​​ខាងមុខ​ខ្លោង​ទ្វារ​វត្ត​ មាន​​ចំណត់​នាវា​ធំ​សម្ចត់​​លើ​ដង​ទន្លេ​ហឿង (Huong) ​​មនោរម្យ។ ​នៅ​ខាងក្រោម​ តាមដង​ផ្លូវ​​ធ្វើ​ដំណើរ​ទៅ​​កាន់​ទីលាន​វត្ត​ មាន​កាំជណ្តើរចំនួន​​១៩កាំ​ ក្រាល​ដោយ​ថ្ម នៅលើ​កាំទី​៥ មាន​សសរស្តម្ភ​​ធំ​ចំនួន​​៤​។ ​ក្នុងទីលាន​វត្ត​ នៅ​ចំកណ្តាល​សួន​ឧទ្យាន​មានដើម​ស្រល់​ជាច្រើន​គ្រប​បៃតង​​ស្រស់​ មាន​​ប្រាង្គ​​ផឿង​យៀន​ (Phuoc Duyen) ​​​សងខាង​មាន​ជួងមួយ​ និង​ផ្ទះតម្កល់​​ផ្ទាំង​សិលាចារិក​​ចំនួន​​៣ខ្នង។ នៅ​ខាងក្រោយ​ប្រាង្គ​ផឿង​យៀន​ (Phuoc Duyen) គឺខ្លោង​ទ្វារ​ពីរជាន់ ជាន់ខាង​លើ​​មាន​តម្កល់​បដិមាស្តេចក្រាញ់​ង្វៀន​ហ្វាង (Nguyen Hoang) ​​និងនាង​​ទេវតា ដែលបាន​​​ពន្យល់​សុបិន​​ថា​នឹង​មាន​​ស្តេច​មួយអង្គ យាង​​មក​កសាង​វត្ត​នៅទី​នេះ​។ ខ្លោង​ទ្វារ​​មាន​ច្រកចេញ-ចូល​៣​ ច្រក​នីមួយ​ៗ​​មាន​ធម្មបាល​យាម​ពីរអង្គៗ​ ដែល​សាងពី​កំបោល​​ដ៏ប្រណីត​។ នៅ​ខាងក្នុង​​ខ្លោ​ង​ទ្វារ​សងខាង​ឆ្វេង-ស្ដាំមាន​ផ្ទះ​​​ល្វែងពីរខ្នង​ មាន​​ធម្មបាល​៦អង្គ គង​​​​ស្មឹង​ស្មាធិ៍​​​នៅ​ក្បែរ​ផ្លូវ​ចូល​។ ធ្វើ​ដំណើរ​​ពី​ខ្លោង​ទ្វារ​​ឆ្លងកាត់​​ទីលានទូលាយមួយ ​នឹងចូលដល់​​វិហារ​ធំ​មួយ​​បាន​​កសាង​​តាមបែប​ស្ថាបត្យ​កម្ម​​ផ្ទះរឿង (Ruong) ​​ប្រពៃណី​​​ក្រុងហ្វេ​ ក៏ប៉ុន្តែ​​មានរាង​សណ្ឋាន​​បែប​​ស្ថាបត្យកម្ម​រាជវាំង ​​ជាមួយដំបូលប្រក់​​ក្បឿង​​២ជាន់គ្របលើគ្នា​ កន្ទុយ​​មាន់និងក្បូរក្បាច់រចនាក្រឡាតុបតែង ​ដូចជា​រូបភាព​​ធ្លាប់បាន​ឃើញ ​នៅតាម​សំណង់​រាជ​វាំង​​នៃ​រាជ​ការ​ង្វៀន (Nguyen)​​។​ ខាងក្រោយ​វិហារធំ​ មាន​សួន​ឧទ្យាន​សម្បូរទៅ​ដោយ​ដើម​ឈើ​​កម្រជា​ច្រើន​។​ ក្នុង​សួន​​ឧទ្យាន​មាន​​កុដិ​ព្រះសង្ឃ មណ្ឌល​ទីសក្ការបូជា​ ខាង​ក្រោយ​​ទៀត ​មាន​ព្រៃ​ដើម​ស្រល់ ​និង​ចិតេយ​​តម្កល់ធាតុ​ព្រះចៅអធិការ​​គ្រប់​ជំនាន់​។

វិហារធំ​ ​បាន​កសាង​តាម​​បែប​ផ្ទះ​រឿង (Ruong) ​​ប្រពៃណី​ក្រុងហ្វេ​ ប៉ុន្តែ​​រង​ឥទ្ធិពល​ស្ថាបត្យកម្ម​រាជវាំង​​នៃ​រាជការ​ង្វៀន (Nguyen)​។ រូបថត៖ ថាញហ្វ័រ​/កាសែតរូបភាពវៀតណាម​
ស្ថាបត្យកម្ម​រាជវាំង រំលេច​ច្បាស់​ដោយ​សម្ពន្ធ​រចនា​គ្រឿង​បង្គំ​សសរ​ និង​ក្រឡាតុបតែង​នៅ​ខាងក្នុង​វិហារ​ធំ​។ រូបថត៖ ថាញហ្វ័រ​/កាសែតរូបភាពវៀតណាម​
បង្គំ​កន្ទុយមាន់​ ទបង្ហូរទឹករូប​​រាង​ពពក​ នាគ​ដាំ​ដោយ​សេរ៉ាមិច​ បែប​ស្ថាបត្យកម្ម​រាជវាំង​នៃរាជការ​ង្វៀន (Nguyen)​​។​ រូបថត៖ ថាញហ្វ័រ​/កាសែតរូបភាពវៀតណាម​
សងខាងឆ្វេងស្ដាំខាងក្រោយខ្លោងទ្វារ​​​គឺផ្ទះល្វែងពីរខ្នង​តម្កល់​រូបសំណាក​ធម្មបាល​។ រូបថត៖ ថាញ​ហ្វ័រ​/កាសែតរូបភាពវៀតណាម​
វត្តមាន​រូបសំណាក​ធម្មបាល​ធំចំនួន​១២​​អង្គ​ សាងដោយ​កំបោល​រចនា​យ៉ា​ងប្រណីត​ រូបរាង​ស្មិង​ស្មាធិ៍​​គង់​នៅ​ក្បែរ​ផ្លូវ​ចូល​។ រូបថត៖ ថាញ​ហ្វ័រ​/កាសែតរូបភាពវៀតណាម​

ចាប់តាំងពីថ្ងៃកសាង​រហូតមកដល់​សព្វថ្ងៃ​ វត្តថៀន​មូ (Thien Mu) បាន​ឆ្លងកាត់​ការ​ជួសជុល​ជា​ច្រើន​លើកច្រើន​សា​ ខណៈដែល​ជួលជុល​ធំ​បំផុត​គឺនៅ​ឆ្នាំ​១៧១៤ ក្រោម​សម័យ​រាជការ​ង្វៀន​ ភុក​ជូ​ (Nguyen Phuc Chu) ​(ស្តេចក្រាញ់​ជំនាន់ទី​៦)​ ទើប​បញ្ចេញ​បាន​លក្ខណៈ​ស្ថាបត្យកម្ម​រាជវាំង​ រូប​សណ្ឋាន​ស្កឹមស្កៃ​ដូចជាសព្វថ្ងៃ។ ក្រៅ​ពីបង្គាប់​​ឱ្យ​កសាង​​សំណង់ធំ​ៗ​ដូចជា ​ប្រាង្គ​ជួង ប្រាង្គ​ស្គរ វិហារ​ កុដិព្រះសង្ឃ ធម្មសភា​​ អគារ​​បណ្ណាល័យ​។ល។ ស្តេចក្រាញ់​ង្វៀន ​ភុក​ជូ​ (Nguyen Phuc Chu) ​​នៅទាំងបង្គាប់​​ស្មិត​​ជួងធំមួយ ដែល​​មាន​ទម្ងន់​ប្រមាណជាង ២.០០០គីឡូក្រាម​ និង​ធ្វើសិលាចារិក​ប្រសិទ្ធនាមថា ទ្រង់ទស្សនាវត្តថៀនមូ (Ngu Kien Thien Mu Tu) មានកម្ពស់​៣,៨៩ម៉ែត្រ​ ទទឹង​១,៦៨ម៉ែត្រ​ កម្រាស់​០,២៥ម៉ែត្រ​ តម្កល់នៅ​​លើខ្នង​អណ្តើក​ថ្ម​។ វត្ថុទាំងពីរ​នេះ​ បច្ចុប្បន្ន​​ត្រូវបាន​ទទួល​ស្គាល់​ជា​​រតនវត្ថុជាតិ​។​

នៅ​ឆ្នាំ​១៨៤៤ ស្តេច​ថេវ ​ទ្រី (Trieu Thi) ​បង្គាប់​​ឱ្យ​កសាង​ប្រាង្គ​ទឺ ញឹន​ (Tu Nhan)​(ក្រោយ​​មក​ប្តូរឈ្មោះ​​ជា​ប្រាង្គ​ផឿក ​យៀន - Phuoc Duyen​​) តាម​​បែប​ស្ថាបត្យកម្ម​ស្រស់ស្អាត​ នៃ​​រាង​អដ្ឋកោណ​ កម្ពស់​២១ម៉ែត្រ​ រួម​មាន​៧ជាន់​ នៅ​ខាងមុខ​ខ្លោង​ទ្វារ​វត្ត​។ បច្ចុប្បន្ន ប្រាង្គ​​បាន​​ក្លាយ​ជា​​សំណង់​គំរូ​ ពិសេស​ នៃ​ស្ថាបត្យកម្ម​វត្ត​បុរាណ​​វៀតណាម​ និង​ជា​និមិត្តរូប​វប្បធម៌មួយ​ ​ក្នុង​ចំណោមនិមិត្តរូប​វប្បធម៌​ល្បី​ឈ្មោះ​​នៅ​ក្រុងហ្វេ​។

ឆ្លង​កាត់​ពេលវេលា​ ភ្លៀង​ក្តៅ​ ផ្នែក​​ស្ថាបត្យកម្ម​វត្ត​មួយ​ចំនួន​មានសភាព​ទ្រុឌទ្រោម​ជាសន្សឹម​ៗ ដូចនេះ​កាលពីឆ្នាំ​២០០៣​ដល់​ឆ្នាំ​២០០៦ វត្តថៀនមូ (Thien Mu)​បានបន្តការ​ជួល​ជុល​​ម្តង​ទៀត​ ដោយ​​សរុបថវិកា​ចំនួន​​២៦​ពាន់លាន​ដុង​ (ប្រហែល​១លាន​ដុល្លា​អាមេរិក)​ លើ​មូលដ្ឋាន​​អភិរក្ស​ស្ថាបត្យកម្ម​ដូច​ដើម​។​

បច្ចុប្បន្ន វត្ត​ថៀនមូ (Thien Mu) ​ជា​អាសយដ្ឋាន​ទេសចរណ៍ល្បី​​មួយនៅ​ក្រុងហ្វេ​ រៀង​រាល់​ឆ្នាំ ទាក់ទាញ​​ភ្ញៀវ​ទេសចរ​ ពុទ្ធបរិសទ្យ​ អញ្ជើញ​មក​ទស្សនានិង​​បូជារាប់លាន​លើក​នាក់​​។ មកទស្សនា​​វត្ត​ថៀន ​មូ​ (Thien Mu) ភ្ញៀវទេសចរ​​មិនត្រឹមតែ​បាន​គយគន់​សម្រស់​​ដ៏​មនោរម្យ​ វិចិត្រ​ នៃ​កេរដំណែល​ស្ថាបត្យកម្ម​​សិល្បៈ​ជាតិ​ប៉ុណ្ណោះទេ​ ថែមទាំង​​បាន​ស្វែងយល់​​បន្ថែម​អំពី​និមិត្តរូប​មួយ ​ក្នុង​ចំណោម​និមិត្តរូប​ល្បី​ៗ ដែល​បាន​ផ្សារភ្ជាប់​នឹង​​ប្រវត្តិ​​កកើត​​រាជវាំង​​ក្រុងហ្វេ​៕​

រៀងារាល់ឆ្នាំ​ វត្ត​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ ពុទ្ធបរិសទ្យ​ អញ្ជើញមកទស្សនា​និង​បូជា​រាប់លាន​លើកនាក់​។ រូបថត៖ ថាញ​ហ្វ័រ​/កាសែតរូបភាពវៀតណាម​
ប្រាង្គ​ជួង​ ស្ថិតនៅ​កណ្តាល​សួន​ឧទ្យាន​ដើម​ស្រល់​ អន្ទោល​តាម​វាយោបក់​បោក។​ រូបថត៖ ថាញ​ហ្វ័រ​/កាសែតរូបភាពវៀតណាម​
កញ្ញា​ក្រុង​ហ្វេ​មកលំហែកម្សាន្ត​នៅវត្ត​ថៀន​មូ​ (Thien Mu)​។​ រូបថត៖ ថាញ​ហ្វ័រ​/កាសែត​រូបភាព​វៀត​ណាម​
ភ្ញៀវ​ទេសចរ​បរទេស មក​​ទស្សនា​​វត្ត​ថៀន ​មូ (Thien Mu)​​​។ រូបថត៖ ថាញ​ហ្វ័រ​/កាសែតរូបភាពវៀតណាម​
ភ្ញៀវ​ទេសចរ​ទស្សនា​ ថតរូប​អនុស្សាវរីយ៍​នៅ​វត្ត​ថៀន​មូ (Thien Mu)​​​។ រូបថត៖ ថាញ​ហ្វ័រ​/​កាសែតរូបភាពវៀតណាម​

អត្ថបទនិងរូបថត៖ ថាញហ្វ័រ ប្រែសម្រួល៖ រីកើង

សាលាគុន យុទ្ធសាស្រ្ត និងកម្រងរូបភាពអាវុធក្នុងរាជកាល លេ (Le)

សាលាគុន យុទ្ធសាស្រ្ត និងកម្រងរូបភាពអាវុធក្នុងរាជកាល លេ (Le)

នាពេលថ្មីៗនេះ សារមន្ទីរហាណូយ (Ha Noi) បានរៀបចំការតាំងពិពណ៌វត្ថុបុរាណ និងឯកសារជាង ២០០គ្រឿង ទាក់ទងនឹងសាលាគុន យុទ្ធសាស្រ្ត និងកម្រងអាវុធក្នុង​រាជកាល​ លេ (Le)

Top