• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកអគ្គលេខាបក្ស តូ ឡឺម៖ កសាងខេត្ត Dong Thap ឲ្យស្ថិតនៅក្នុងក្រុមអភិវឌ្ឍន៍ ឈានមុខគេនៅតំបន់ដីសណ្ដទន្លេ Cuu Long

លោកអគ្គលេខាបក្សបានស្នើឱ្យខេត្តកៀរគរគ្រប់ធនធាន និងប្រៀបខ្លាំង ពិសេសដើម្បីឈានទៅមុខ រួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍរួមនៃតំបន់ដីសណ្ដ ទន្លេ Cuu Long និងប្រទេសជាតិទាំងមូល ខិតខំប្រឹងប្រែងដល់ឆ្នាំ២០៣០ ខេត្ត Dong Thap ស្ថិតក្នុងក្រុមអភិវឌ្ឍន៍ឈានមុខគេនៅតំបន់ដីសណ្តទន្លេ Cuu Long។
អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក To Lam បានអញ្ជើញជួបធ្វើការជាមួយគណៈកម្មាធិការបក្សភាគខេត្ត Dong Thap។ (រូបថត៖ VOV)

នាព្រឹកថ្ងៃទី ១១ ធ្នូ នៅទីក្រុង Cao Lanh អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក To Lam បានអញ្ជើញជួបធ្វើការជាមួយគណៈកម្មាធិការបក្សភាគខេត្ត Dong Thap។ នៅទីនេះ លោកអគ្គលេខាបក្ស តូ ឡឹម បានសង្កត់ធ្ងន់ពីសក្តានុពល និងគុណ សម្បត្តិសម្រាប់ការអភិវឌ្ឍរបស់ខេត្ត ជាពិសេស Dong Thap មានទីតាំងអំណោយ ផល ដោយជាប់នឹងបណ្ដាខេត្តនៅក្នុងតំបន់សេដ្ឋកិច្ចសំខាន់នៃដីសណ្ដទន្លេ Cuu Long ដូច្នេះអាចតភ្ជាប់បានយ៉ាងងាយស្រួលជាមួយនឹងទីផ្សារធំៗក្នុងប្រទេស និងប្រទេស កម្ពុជា។ លោកអគ្គលេខាបក្សបានស្នើឱ្យខេត្តកៀរគរគ្រប់ធនធាន និងប្រៀបខ្លាំង ពិសេសដើម្បីឈានទៅមុខ រួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍរួមនៃតំបន់ដីសណ្ដ ទន្លេ Cuu Long និងប្រទេសជាតិទាំងមូល ខិតខំប្រឹងប្រែងដល់ឆ្នាំ២០៣០ ខេត្ត Dong Thap ស្ថិតក្នុងក្រុមអភិវឌ្ឍន៍ឈានមុខគេនៅតំបន់ដីសណ្តទន្លេ Cuu Long។
“លើកកំពស់ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងតួនាទីក្នុងការធ្វើជាគំរូ។ មាន យន្តការរបកគំហើញដើម្បីទាក់ទាញអ្នកមានទេពកោសល្យក្នុង និងក្រៅខេត្ត អភិវឌ្ឍន៍ ធនធានមនុស្សប្រកបដោយចំណេះដឹង ជំនាញ ភាពច្នៃប្រឌិត ស្មរតីហ៊ានគិត ហ៊ានធ្វើ ហ៊ានទទួលខុសត្រូវ និងខិតខំប្រឹងប្រែងដើម្បីបុព្វហេតុរួម”។
លោកអគ្គលេខាបក្ស ក៏បានក្រើនរំលឹកថា មូលដ្ឋានចាំបាច់ត្រូវយកចិត្តទុកដាក់ ដល់ការវិនិយោគលើវិស័យអប់រំបណ្តុះបណ្តាល; រួមបញ្ចូលគ្នានូវធនធានប្រចាំស្រុក ជាមួយនឹងបច្ចេកវិទ្យា ចំណេះដឹង និងការគ្រប់គ្រងជឿនលឿន ដើម្បីនាំសេដ្ឋកិច្ចរបស់ Dong Thap អភិវឌ្ឍន៍ឡើងដល់កំពស់ថ្មី៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមធ្វើជាម្ចាស់ផ្ទះនៃពិធីចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិ៖ សញ្ញាសម្គាល់ថ្មីក្នុងការធ្វើសមាហរណកម្មអន្តរជាតិផ្នែកគតិយុត្ត

វៀតណាមធ្វើជាម្ចាស់ផ្ទះនៃពិធីចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិ៖ សញ្ញាសម្គាល់ថ្មីក្នុងការធ្វើសមាហរណកម្មអន្តរជាតិផ្នែកគតិយុត្ត

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son បានឲ្យដឹងថា នេះជាលើកទីមួយ ដែលវៀតណាមធ្វើជាម្ចាស់ផ្ទះនៃពិធីចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិ ដែលជាសញ្ញាសម្គាល់ថ្មីមួយក្នុងការធ្វើសមាហរណកម្មអន្តរជាតិផ្នែកគតិយុត្តនិយាយដោយឡែក និងកិច្ចការបរទេសពហុភាគីរបស់វៀតណាមនិយាយរួម។

Top