• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកអគ្គលេខាបក្ស តូ ឡឹម៖ អភិវឌ្ឍន៍ទីក្រុងហាណូយទៅជាមជ្ឈមណ្ឌលវិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍

មហាសន្និបាតបក្ខភាគទីក្រុងហាណូយលើកទី ១៨ អាណត្តិ ២០២៥-២០៣០ បានបើកនាព្រឹកថ្ងៃទី១៦ ខែតុលា នៅមជ្ឈមណ្ឌលសន្និសីទជាតិ My Dinh ទីក្រុង ហាណូយ។
លោកអគ្គលេខាបក្ស តូ ឡឹម អញ្ជើញថ្លែងសុន្ទរកថាដឹកនាំមហាសន្និបាត។ (រូបថត៖ VNA)

ពិធីនេះមានការចូលរួមពីលោកអគ្គលេខាបក្ស តូ ឡឹម លោកប្រធានរដ្ឋ លឿង គឿង លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ លោកប្រធានរដ្ឋសភា ត្រិន ថាញ់មិន និងគណៈប្រតិភូចំនួន ៥៥០ នាក់ តំណាងឲ្យបក្ខជនជិត ៥០ ម៉ឺននាក់ ចំណុះគណៈកម្មាធិការបក្សទីក្រុងហាណូយ។

ក្នុងសុន្ទរកថានៅមហាសន្និបាត លោកអគ្គលេខាបក្ស តូ ឡឹម បានសង្កត់ធ្ងន់ថា កម្មាភិបាល និងបក្ខជនម្នាក់ៗ ត្រូវតែហ៊ានគិត ហ៊ានធ្វើ ហ៊ានទទួលខុសត្រូវ ដើម្បីផល ប្រយោជន៍រួម និងប្រជាជន។ ទីក្រុងត្រូវដាក់បញ្ហា “វប្បធម៌-អត្តសញ្ញាណ-ការច្នៃ ប្រឌិត” ជាចំណុចស្នូលនៃទិសដៅអភិវឌ្ឍន៍ទាំងអស់របស់រដ្ឋធានី ហើយត្រូវស្ថាបនា ជា “ទីក្រុងនៃវប្បធម៌-អត្តសញ្ញាណ-ការច្នៃប្រឌិត” ឆ្ពោះទៅ “រដ្ឋធានីអរិយធម៌-ទំនើប-ចីរភាព” ដោយមានបញ្ញានៃសម័យកាល និងឋានៈជាសកល។ ដោយឈរលើ មូលដ្ឋាននោះ បង្កើត “ប៉ូលច្នៃប្រឌិតទាំង ៣” រួមមាន៖ បេតិកភណ្ឌ-ចំណេះដឹង-បច្ចេក វិទ្យា ដែលជាអ័ក្សដឹកនាំការច្នៃប្រឌិតរបស់រដ្ឋធានីទាំងមូល ទាញយកប្រយោជន៍ជា អតិបរមានូវតម្លៃប្រវត្តិសាស្ត្រ ចំណេះដឹង និងបច្ចេកវិទ្យា ប្រែក្លាយទីក្រុងហាណូយទៅ ជាទីក្រុងដែលប្រមូលផ្ដុំតម្លៃទាំងអតីតកាល បច្ចុប្បន្នកាល និងអនាគតកាល។ លោក អគ្គលេខាបក្ស តូ ឡឹម បានសង្កត់ធ្ងន់ថា៖

“ការអភិវឌ្ឍរដ្ឋធានីហាណូយក្នុងសម័យកាលថ្មី ទាមទារឲ្យមានការផ្លាស់ប្តូរជា មូលដ្ឋានពីគំរូ “ប៉ូលតែមួយគត់” ទៅជារចនាសម្ព័ន្ធ “ពហុប៉ូល ពហុមជ្ឈមណ្ឌល”។ តំបន់ទីក្រុងនីមួយៗមានបេសកកម្មឯកទេសក្នុងរដ្ឋធានី។ មជ្ឈមណ្ឌលស្នូលត្រូវបាន ផ្សារភ្ជាប់ជាមួយនឹងតំបន់ Hoan Kiem-Ba Dinh ដែលដើរតួនាទីនយោបាយ វប្បធម៌ និងអភិរក្សបេតិកភណ្ឌ។ ប៉ូលភាគពាយ័ព្យ ដែលមានតំបន់បច្ចេកវិទ្យាខ្ពស់ Hoa Lac ក្លាយជាមជ្ឈមណ្ឌលបច្ចេកវិទ្យាខ្ពស់ អប់រំ និងស្រាវជ្រាវ; ភាគខាងត្បូង ដែលមាន សួនឧស្សាហកម្មទំនើប ទទួលបន្ទុកផ្នែកឡូជីស្ទីក ឧស្សាហកម្មគាំទ្រ មេកានិច និងការកែច្នៃ; ភាគខាងកើត ដែលមានកំពង់ផែច្រកទ្វារ គឺជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងសេវាកម្ម។ ប៉ូលនីមួយៗក្លាយជាផ្កាយរណប ដែលស្វយ័តក្នុងមុខងារផង និង តភ្ជាប់យ៉ាងជិតស្និទ្ធជាមួយរដ្ឋធានីទាំងមូល និងតំបន់ជិតខាងផង ដើម្បីជួយហាណូយ ក្លាយជាតំបន់ទីក្រុង ដោយមានតួនាទីតភ្ជាប់និងដឹកនាំតំបន់ ក៏ដូចជាប្រទេសជាតិ ទាំងមូល”។

លោកអគ្គលេខាបក្សបានស្នើឱ្យអភិវឌ្ឍន៍ទីក្រុងហាណូយទៅជាមជ្ឈមណ្ឌលវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាកម្លាំងចលករស្នូល ដើម្បីជំរុញការអភិវឌ្ឍ តំបន់ និងប្រទេសជាតិដោយផ្អែកលើសេដ្ឋកិច្ចចំណេះដឹង; ជំរុញកិច្ចការបរទេស សមាហរណកម្ម និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ និងអន្តរជាតិ ពង្រីកបណ្តាញ កិច្ចសហប្រតិបត្តិការជាមួយទីក្រុងធំៗលើពិភពលោក ចូលរួមយ៉ាងសកម្មក្នុងបណ្តាញ “ទីក្រុងបៃតង-ឆ្លាតវៃ-ច្នៃប្រឌិត”។ អាស្រ័យហេតុនេះ លើកកំពស់ឋានៈនៃទីក្រុង ហាណូយ ដែលជាមជ្ឈមណ្ឌលនយោបាយ វប្បធម៌ អប់រំ និងសេដ្ឋកិច្ចគំរូរបស់វៀត ណាមនៅលើឆាកអន្តរជាតិ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

សម័យប្រជុំលើកទី១០ រដ្ឋសភានីតិកាលទី ១៥ បើកជាផ្លូវការនៅព្រឹកថ្ងៃទី ២០ តុលា

សម័យប្រជុំលើកទី១០ រដ្ឋសភានីតិកាលទី ១៥ បើកជាផ្លូវការនៅព្រឹកថ្ងៃទី ២០ តុលា

សម័យប្រជុំលើកទី១០ នៃរដ្ឋសភានីតិកាលទី១៥ នឹងបើកសម័យប្រជុំត្រៀមនិងបើកជាផ្លូវការនាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ហើយគ្រោងនឹងបិទនៅថ្ងៃទី ១១ ខែធ្នូ ឆ្នាំ២០២៥ នៅវិមានរដ្ឋសភានៃទីក្រុងហាណូយ។

Top