នៅព្រឹកថ្ងៃសុក្រ ទី៦ ខែកុម្ភៈ ឆ្នាំ២០២៦នេះ លោកអគ្គលេខាបក្ស កុម្មុយនីស្តវៀតណាម តូ ឡឹម (To Lam) បានអញ្ជើញមកដល់ប្រទេសកម្ពុជាហើយ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេលមួយថ្ងៃ។
ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោកអគ្គលេខាបក្ស តូ ឡឹម (To Lam) ធ្វើឡើងតបតាមការអញ្ជើញរបស់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងធ្វើជាសហប្រធាននៃកិច្ចប្រជុំកំពូលទ្វេភាគីរវាងការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម និងគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ព្រមទាំងធ្វើជាសហប្រធាននៃកិច្ចប្រជុំកំពូលត្រីភាគីនៃអ្នកដឹកនាំកំពូលគណបក្សទាំងបី វៀតណាម កម្ពុជា និងឡាវ។
លោកអគ្គលេខាបក្ស តូ ឡឹម (To Lam) បានមកដល់នៅអាកាសយានដ្ឋាន
អន្តរជាតិតេជោ។ រូបថត៖ VNA
ពិធីស្វាគមន៍ជូនចំពោះលោកអគ្គលេខាបក្ស តូ ឡឹម (To Lam) នៅអាកាសយានដ្ឋាន
អន្តរជាតិតេជោ។ រូបថត៖ VNA
អនុវត្ត៖ VNP / VNA