• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

រូបថត

លោកស្រីសាស្រ្តាចារ្យរង បណ្ឌិត ង្វៀន ធីត្រឹម (Nguyen Thi Tram) នារីវិទ្យាសាស្រ្តសិក្សាបង្កើតពូជស្រូវបង្កាត់ មានតម្លៃពាន់លានដុង

បាន​ស្គាល់ជា​អ្នកលក់​កម្មសិទ្ធិ​​ពូជស្រូវបង្កាត់​​ច្រើន​បំផុត ​នៅប្រទេស​វៀតណាម​ លោកស្រី​​សាស្រ្តាចារ្យ​រង​ បណ្ឌិត​ ង្វៀន ធី​ត្រឹម​ (Nguyen Thi Tram) បង្កើត​ពូជ​ស្រូវ​​បង្កាត់​​រាប់សិប​ប្រភេទ​ ផ្តល់​ទិន្នផល​ គុណភាព​ខ្ពស់​ សម្រាប់​ប្រជា​កសិករ​ ដំណាលនោះ ក៏​រក​បាន​ប្រាក់​ចំណូល​រាប់សិប​ពាន់លាន​ដុង​សម្រាប់​រដ្ឋ មកពី​ការ​លក់​ពូជស្រូវ​ ជា​កិត្តិយស​សម្រាប់​វិស័យ​កសិកម្ម​វៀតណាម​។​

ផ្តើមចេញ​​ពី​កិច្ចសន្យា​ផ្ទេរ​ “យក្ស”​ ...

នៅ​ខែមិថុនា​ ឆ្នាំ​២០០៨ លោកស្រី​​សាស្រ្តាចារ្យ​រង​ បណ្ឌិត​ ង្វៀន ធី​ត្រឹម​ (Nguyen Thi Tram)  ល្បីទូ​ទាំង​មជ្ឈដ្ឋាន​វិទ្យាសាស្រ្ត​ ពេល​ដែល​ផ្ទេរជោគជ័យនូវ​​ពូជស្រូវ​​​បង្កាត់​ TH3-3 ​​នេះ​ ប្រគល់​ឱ្យ​​ក្រុមហ៊ុន​ទទួល​ខុសត្រូវ​មានកម្រិត​ គឿង​តឹន​ (Cuong Tan) ​(ណាម​ឌិញ - Nam Dinh) ដោយ​តម្លៃចំនួន​ ​១០ ពាន់លាន​ដុង​។ ព័ត៌មាន​នេះ ជា​ការលើកទឹក​ចិត្ត​ដ៏ធំ​មួយ សម្រាប់​វិស័យ​វិទ្យាសាស្រ្ត​កសិកម្ម​​វៀតណាម បំផុត​គឺវិស័យ​ពូជដំណាំ​​។​

នេះ​ក៏ជា​ពូជស្រូវ​សមស្រប​នឹង​តំបន់​ ដែល​មាន​អាកាសធាតុ​ខុសគ្នា​ មានរយៈ​ពេល​លូតលាស់​ខ្លី (១០៥ - ១២៥ថ្ងៃ​/​រដូវកាល​) ទិន្នផល​ខ្ពស់ (៧ -​ ៨ តោន​/ហិកតា) ជាពិសេសផលិត​នៅ​​ក្នុងស្រុក​ ម្លោះហើយ​​តម្លៃ​ពូជស្រូវ​ TH3-3 សមរម្យ​នឹង​ប្រជា​កសិករ​។ ដូច្នេះ TH3-3 បាន​ប្រជាកសិករ​ពេញ​និយម​ដាំ តាំង​ពី​តំបន់ភ្នំ​ភូមិភាគ​ខាងជើង​ វាល​ទំនាប​ភូមិភាគ​កណ្តាល រហូតដល់​តំបន់តីង្វៀន​ (Tay Nguyen)។​

បន្ទាប់ពី​ប្រគល់​​ពូជស្រូវ​នេះជូន​ប្រជា​កសិករ​ ពូជ​ស្រូវ​នេះក៏បាន​ពង្រីក​​ដាំ​លើផ្ទៃដី​​​ទូទាំង​ប្រទេស​ចំនួន​​៦០%​​ បង្កើត​ការ​ងារ​ ​បង្កើន​ប្រាក់ចំណូល​ជូន​ប្រជា​កសិករ​រាប់ម៉ឺន​នាក់ផង​ដែរ​។​

លោកស្រី​​សាស្រ្តាចារ្យ​រង បណ្ឌិត​ ង្វៀន ធី​ត្រឹម​ (Nguyen Thi Tram)​ ជាអ្នក​លក់កម្មសិទ្ធិពូជស្រូ​វ​បង្កាត់​​ច្រើន​បំផុត​ នៅ​ប្រទេស​វៀតណាម​។​ រូបថត៖ វៀត​គឿង​

នៅ​អាយុ​៧៧ លោកស្រី​​សាស្រ្តាចារ្យ​រង ​​បណ្ឌិត ង្វៀន ធី​ត្រឹម​ (Nguyen Thi Tram)​  នៅតែបន្ត​ធ្វើ​ដំណើរ​ចុះទៅ​ជាក់ស្តែង ​នៅតាម​តំបន់​វាល​ទំនាប​ តំបន់​ភ្នំ​​ ដើម្បី ស្រាវ​ជ្រាវ​​ស្វែង​រក​ពូជស្រូវ​ថ្មី​។ រូបថត៖ ឯកសារ​តួអង្គផ្តល់ជូន

តាម លោកស្រី​​សាស្រ្តាចារ្យ​រង​ បណ្ឌិត ង្វៀន ធី​ត្រឹម​ (Nguyen Thi Tram)​ របរ​​ធ្វើស្រែចម្ការ​នៅប្រទេស​វៀតណាម​ សព្វថ្ងៃ​​​កំពុង​តែ​ស្រូប​យក​​​អត្រាយ៉ាង​​ធំ​ ហើយ​​តែង​ប្រឈម​នឹង​ឧបសគ្គ​ បញ្ហា​ប្រឈម​ ហានិភ័យ​ ដោយសារ​បម្រែបម្រួល​អាកាសធាតុ​​។ រូបថត៖ ឯកសារ​តួអង្គផ្តល់ជូន

លោកស្រី​​សាស្រ្តាចារ្យ​រង​ បណ្ឌិត ង្វៀន ធី​ត្រឹម​ (Nguyen Thi Tram)​ ធ្វើ​ដំណើរ​ចុះទៅ​មើល​ជាក់ស្តែង ​នៅ​តាម​មូលដ្ឋាន​ធ្វើ​ស្រូវ​បង្កាត់​របស់​លោកស្រី​។​ រូបថត៖ ឯកសារ​តួអង្គផ្តល់ជូន

បាន​ឃើញ​ផ្ទាល់ភ្នែក​នូវ​វាល​ស្រែ​អំណោយ​ផល​ គឺជា​កម្លាំង​ចលករ​មួយ​ សម្រាប់លោកស្រី​​​សាស្រ្តាចារ្យរង​​ បណ្ឌិត ង្វៀន ធី​ត្រឹម​ (Nguyen Thi Tram)​  បន្ត​ពលី​ដើម្បី​បុព្វហេតុ​​វិទ្យាសាស្រ្ត​ ពេល​ដែល​មានអាយុ​ជាង​៧៧ឆ្នាំ​ទៅ​ហើយ​។​

TH3-3 នាខណៈ​ពេល​នោះ​ចាត់ទុក​ជា​ “បវរកញ្ញា” ក្នុង​ចំណោម​ “បុត្ត​ទាំងពួង​” របស់លោកស្រី​​​សាស្រ្តាចារ្យ​រង​ បណ្ឌិត ង្វៀន ធី​ត្រឹម​ (Nguyen Thi Tram) ជាមួយ​គ្រាប់​អង្ករ​សស្គុះ​ ទន់​ ក្រអូប​ កម្ពស់​​​​ទាប​ ដើម​រឹង​ មិនសូវ​រលំ​ដួល​ ពេល​ជួបប្រទះ​ព្យុះភ្លៀង​ ធុន​នឹង​ជំងឺ​ឆេះ​ស្លឹក​ ជំងឺរួញ​ស្លឹក​ ស្លឹក​សរ​ជាដើម​។ល។

លោកស្រី​​សាស្រ្តាចារ្យ​រង បណ្ឌិត ង្វៀន​ ធី​ត្រឹម (Nguyen Thi Tram) រៀប​រាប់​ថា​ តម្លៃ​ចំនួន ១០ ពាន់លានដុង​ ចំពោះ​វិទ្យាសាស្រ្ត​មិនមែន​ធំណាស់ណាទេ ប៉ុន្តែ​លើកដំបូង​កសិកម្ម​ឱ្យ​ឃើញ​ថា ការ​ស្រាវ​ជ្រាវ​វិទ្យាសាស្រ្ត​មាន​តម្លៃជាក់​ស្តែង​​ណា​មួយ​ ​ផ្នែក​សម្ភារៈ។ ការ​វាយ​តម្លៃ​លើ​សម្ភារៈ​ សឱ្យ​ឃើញ​​តម្លៃ​ប្រើ​ប្រាស់ ​ក្រៅ​ពី​ការ​​ផលិតកម្ម​ដូចម្តេច​។​

ក្រៅពីនោះ​​ លោកស្រី​​សាស្រ្តាចារ្យ​រង ​បណ្ឌិត ង្វៀន​ ធី​ត្រឹម (Nguyen Thi Tram)​ បាន​សិក្សា​ស្រាវ​ជ្រាវ​បង្កើត​បាន​ពូជស្រូវ​បង្កាត់​ជា​ច្រើន​ដូចជា៖ NN-9, NN-10, NN-23 ។ល។​ ហើយ​ក៏បាន​ផ្ទេរជោគជ័យ​ នូវ​​​​ពូជស្រូវ​បង្កាត់​ TH3-4 ​ជា​កម្មសិទ្ធិ​ ដោយ​តម្លៃ​ខ្ពស់​។​

នៅ​ឆ្នាំ​២០១៦  លោកស្រី​​សាស្រ្តាចារ្យ​រង បណ្ឌិត ង្វៀន​ ធី​ត្រឹម (Nguyen Thi Tram) បន្ត​បង្កើត​បាន​ពួជស្រូវហឿង​កើម​ ​(Huong Com) មាន​​៤ប្រភេទ​។ ជាពិសេស​ ក្រោយ​ពី​លទ្ធផល​សិក្សា​ស្រាវ​ជ្រាវ​ វាយ​តម្លៃ​ជាក់ស្តែង​​នៅលើ​វាលស្រែ​ ពូជស្រូវ​ទាំងនេះ ផ្តល់ទិន្នផល​ខ្ពស់ជាង​ពូជស្រូវ ដែល​បាន​ដាំ​សព្វថ្ងៃ​។ គ្រាប់អង្ករ​ក្រអូប​ រាង​វែង ថ្លា ​រលើប​ អត្រា​គ្រាប់​អង្ករ​នៅ​ថ្មោង​ មិនបាក់បែក​ខ្ពស់ ជាតិ​បំប៉នខ្ពស់​ និង​រសជាតិ​ផ្អែម​។ល។ ចំណុច​ពិសេស​បំផុត​​នៃ​ស្រូវ​ហឿង​កើម​ ​(Huong Com) គឺ​ត្រូវ​បរិយាយ​ដល់​ប្រភេទស្រូវ​ដែល​ផ្តល់​អង្ករ​​ក្រអូប​៖ មានពូជ​ស្រូវ​​ក្រអូបក្លិន​​ស្លឹក​តើយ​ ពូជ​ក្រអូបក្លិន​​ពោត។ល។ នេះ​ជា​ពូជស្រូវ​ ទៅ​អនាគត​មាន​សមត្ថភាព​ប្រកួត​ប្រជែង​នឹង​ផលិតផល​នាំចូល​ជាមិនខាន។​

នៅ​ខែ​ធ្នូ ឆ្នាំ២០១៦ ពូជស្រូវ​ហឿង​កើម ​​(Huong Com) ទី​១ និង​ហឿង​កើម​​(Huong Com) ទី​២ របស់​លោកស្រី​​សាស្រ្តាចារ្យ​រង បណ្ឌិត ង្វៀន​ ធី​ត្រឹម (Nguyen Thi Tram) បន្ត​ប្រគល់​ឱ្យ​​ក្រុមហ៊ុន​ទទួល​ខុសត្រូវ​មាន​កម្រិត​គឿង​តឹន​ (Cuong Tan) ​ដើម្បី​​បើកទូលាយ​តំបន់​ផលិតស្រូវ​ក្រអូប​សរីរាង្គ​ កសាង​ប្រព័ន្ធ​កសិផល​ស្អាត​ គុណភាពខ្ពស់​ ផ្គត់ផ្គង់លើទីផ្សារ​។​

គិត​មកដល់សព្វថ្ងៃ​ លោក​ស្រី​​ជា​អ្នក​លក់កម្មសិទ្ធិ​ពូជស្រូវ​បង្កាត់​ច្រើន​បំផុត ​នៅប្រទេស​​វៀតណាម​ ជានារី​​ម្នាក់​ក្នុង​ចំណោម​នារីវិទ្យាសាស្រ្ត​ជោគជ័យ​បំផុតនៃ​​វិស័យ​កសិកម្ម​។​

មកដល់រឿង​រ៉ាវ​ពួន​នៅ​ពី​​ក្រោយ​ដើមស្រូវ​

ជាជំហានធំនៃបុព្វហេតុ​សិក្សា​ស្រាវ​ជ្រាវ ​របស់​លោកស្រី​​សាស្រ្តាចារ្យ​រង បណ្ឌិត ង្វៀន​ ធី​ត្រឹម (Nguyen Thi Tram) នោះគឺបាន​ចូល​រួម​វគ្គបណ្តុះបណ្តាល​ខ្លីថ្ងៃ នៅ​មជ្ឈមណ្ឌល​ស្រូវ​បង្កាត់ ​Hunan​ ប្រទេស​ចិន​។ នៅទីនេះ លោកស្រី​បាន​ធ្វើការ​ជាមួយ​នឹង​លោក​សាស្រ្តាចារ្យ​ Yuan long ping​ ជា​អ្នក​វិទ្យាសាស្រ្ត​ល្បី​ឈ្មោះ​នៅ​ប្រទេស​ចិន​​និ​ងអន្តរជាតិ​ ដោយ​​ពូជស្រូវ​បង្កាត់​បីប្រភេទ​។ ពូជស្រូវ​​របស់​លោក​សាស្រ្តាចារ្យ Yuan long ping បាន​ជួយ​​ធានា​សន្តិសុខ​ស្បៀងអាហារ​ ​សម្រាប់​ទឹក​ដី​ពាន់លានប្រជាជននេះ។ នេះជាកម្លាំង​ចលករ​ធំ​មួយ​ ជា​ឱកាស​សម្រាប់​លោក​ស្រី​​សាស្រ្តាចារ្យ​រង បណ្ឌិត ង្វៀន​ ធី​ត្រឹម (Nguyen Thi Tram) អនុវត្ត​គោល​បំណង​ ជួយ​ដល់​ប្រជាកសិករ​វៀតណាម​ “បំបាត់​ភាពក្រីក្រ”។​

បន្ទាប់ពីមកដល់​ស្រុកកំណើត​ ជាមួយ​ចំណេះវិជ្ជា​ដែល​សិក្សា​បាន​ពី​មជ្ឈមណ្ឌល​ពូជស្រូវ​បង្កាត់​ Hunan លោក​ស្រី​​​សាស្រ្តាចារ្យ​រង បណ្ឌិត ង្វៀន​ ធី​ត្រឹម (Nguyen Thi Tram) រួមនឹង​សហការី​បាន​ស្វែងរក​​ពូជស្រូវ​ស្រុកនិង​បរទេស​​រាប់រយ​ប្រភេទ​ យក​មក​ដំណើរកា​រសិក្សា​ សាកល្បង ​និង​បង្កាត់​ពូជ។​

លោក​ស្រី​​​សាស្រ្តាចារ្យ​រង បណ្ឌិត ង្វៀន​ ធី​ត្រឹម (Nguyen Thi Tram) ដើម្បី​កសាង​និង​​អភិវឌ្ឍន៍​ខឿន​កសិកម្ម​មួយ ​ចីរភាព​ ស្ថេរភាព​ ត្រូវ​មាន​ក្រុម​អ្នក​វិទ្យាសាស្រ្ត​កសិកម្ម​ស្រឡាញ់មុខ​​របរ​ ហ៊ាន​ពលីមួយ​ជីវិត​ស្រាវជ្រាវ​វិទ្យាសាស្រ្ត​។ រូបថត៖ ឯកសារ​តួអង្គ​ផ្តល់ជូន​

លោក​ស្រី​​​សាស្រ្តាចារ្យ​រង​ បណ្ឌិត ង្វៀន​ ធី​ត្រឹម (Nguyen Thi Tram) នៅ​ពិធី​ពិភាក្សា​នៃ​សមាគម​បញ្ញាវន្តី​វៀតណាម​។ រូបថត៖ វៀតគឿង​

ជាមួយ​ការ​អត់ធ្មត់​ ឧស្សាហ៍​ សាស្រ្តាចារ្យ​រង បណ្ឌិត ង្វៀន​ ធី​ត្រឹម (Nguyen Thi Tram) ហ្សែន​អន់ មិនអាច​ក្រេប​លម្អង​ឈ្មោល តំណពូជ​រសើប​នឹង​សីតុណ្ហភាព​ - TGMS (thermosensitive genic male sterility)។ នេះ​ជាប្រភេទ​មិនអាច​ក្រេប​​លម្អង​ឈ្មោល​តាម​សីតុណ្ហភាព​​។ លម្អិត​ សីតុណ្ហភាព​ក្រោម​២៤​អង្សាសេ​ ដើម​ស្រូវ​ក្រេប​លម្អងឈ្មោល​​ សីតុណ្ហភាព​លើស​​២៤អង្សាសេ ដើម​ស្រូវ​មិនអាច​ក្រេប​លម្អងឈ្មោល​ សមស្របនឹង​រដូវកាល​ផលិតកម្ម​ នៅ​តំបន់​វាល​ទំនាប​ទន្លេក្រហម​។​

ផ្តើមពី​ប្រភេទហ្សែន​ថ្មី​ដែលទើប​​រកឃើញថ្មីៗ​ លោក​ស្រី​​​សាស្រ្តាចារ្យ​រង បណ្ឌិត ង្វៀន​ ធី​ត្រឹម (Nguyen Thi Tram) បង្កើត​បាន​ប្រភេទស្រូវ​បង្កាត់​​៖ TH3-1, TH3-4, TH3-11 ...

កិត្តនាម​និង​ពានរង្វាន់​គម្រូ៖​

- វីរពលកម្ម​សម័យកាល​ផ្លាស់ប្តូរថ្មី​

- គ្រូបង្រៀនប្រជាជន

- គ្រឿង​ឥស្សរិយយ​សពលកម្ម​ចំណាត់ថ្នាក់លេខ​៣

- មេដាយ​តស៊ូប្រយុទ្ធ​

- ពាន់រង្វាន់​រដ្ឋ​ស្តីពី​វិទ្យាសាស្រ្ត​បច្ចេកវិទ្យា

- ពាន់រង្វាន់ Kovalevskaia 2000

- មេដា​យ​ដើម្បី​បុព្វហេតុ​សិក្សា​អប់រំ

- មេដាយ​ដើម្បី​បុព្វហេតុ​កសិកម្ម​

- មេដាយ​ដើម្បី​ស្រទាប់​​យុវវ័យ​

ខែមិថុនា ឆ្នាំ​២០២១ លោកស្រី​ស្នើសូម​ផ្តល់អាជ្ញា​​បណ្ណ​គាំពារសម្រេច​​ ជោគជ័យ​សម្រាប់​ពូជស្រូវ​បង្កាត់​ MV2 និង​ពូជស្រូវ​បង្កាត់​​​ឡាយ​ថើម​ (Lai Thơm) ទន្ទឹមនឹង​ការ​ជ្រើសរើស​ពូជស្រូវ​ លោកស្រី​សាស្រ្តាចារ្យ​រង បណ្ឌិត ង្វៀន​ ធី​ត្រឹម (Nguyen Thi Tram) និង​សហការី​ នៅ​បង្កាត់បាន​ពូជស្រូវ​ជាច្រើន​ទៀត​។ លម្អិត​នៅ​ឆ្នាំ២០១៩ ពូជដើម​​​ Sacha inchi S18 លោក​ស្រី​ជាអ្នក​បង្កើត ហើយ​បាន​ទទួល​ស្គាល់​​ជាពូជ​​ឱសថ​ថ្មី​របស់​វៀតណាម​។ ជាមួយ​ព័ត៌មាននេះ​ បាន​បើក​ឱកាសមួយ​​សម្រាប់​ការផលិត​កម្ម​ អភិវឌ្ឍន៍​ដើម​ Sacha inchi ជួយ​ប្រជាកសិករ​បង្វែ​រចនាសម្ពន្ធ​​ដំណាំ​ និង​លើកកម្ពស់​តម្លៃ​កសិផល​វៀតណាម​។​

តាម​លោកស្រី​​សាស្រ្តាចារ្យ​រង បណ្ឌិត ង្វៀន​ ធី​ត្រឹម (Nguyen Thi Tram) ក្នុងបរិបទ​សព្វថ្ងៃ​ ផ្ទៃដី​ធ្វើ​ស្រូវ​នៅ​តាម​មូលដ្ឋាន​មួយ​ថ្ងៃកាន់តែ​រួញ​ទៅ​ ទុកកន្លែង​​សម្រាប់​តំបន់​ឧស្សាហកម្ម​ មណ្ឌលទីប្រជុំជន ផ្លូវថ្នល់។ល។ ការ​លើកកម្ពស់​ទិន្នផល​ស្រូវ​ ដោយ​ការ​ប្រើប្រាស់​ពូជស្រូវ​បង្កាត់​​ទិន្នផល​ខ្ពស់​ ដើម្បីធានា​សន្តិសុខ​​ស្បៀង​អាហារ​ រឹតតែ​ចាំបាច់​។ ជា​ពិសេស​ ក៏តាម​សម្តី​លោកស្រី​ មុខរបរ​ធ្វើស្រែចម្ការ​​​នៅ​​វៀតណាម​សព្វថ្ងៃ​ កំពុងតែ​ស្រូប​យក​អត្រា​យ៉ាង​ធំ​ ហើយតែង​តែ​ប្រឈម​នឹង​ឧបសគ្គ​ បញ្ហាប្រឈម​ ហានិភ័យ​ ដោយសារ​បម្រែបម្រួល​អាកាសធាតុ​។ ហេតុ​នេះ ដើម្បី​កសាង​និង​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​មួយ ចីរភាព​ ស្ថេរភាព​ ត្រូវ​មាន​ក្រុម​អ្នក​វិទ្យាសាស្រ្ត​កសិកម្ម​ស្រឡាញ់​របរ​ ហ៊ាន​ពលីមួយជីវិត​សម្រាប់​ការ​សិក្សា​វិទ្យាសាស្រ្ត​។​

នេះ​ជា​មូលហេតុ​ ដែល​នៅ​អាយុ៧៧ឆ្នាំ​ លោកស្រី​​សាស្រ្តាចារ្យ​រង បណ្ឌិត ង្វៀន​ ធី​ត្រឹម (Nguyen Thi Tram) នៅតែ​បន្ត​ធ្វើ​ដំណើរ​ចុះទៅ​ជាក់ស្តែង ​នៅ​តាម​តំបន់​វាល​ទំនាប​ តំបន់​ភ្នំ​ ដើម្បី​សិក្សា​​ស្វែងរក​ពូជស្រូវ​ថ្មី​។ បាន​ចុះទៅ​កាន់វាលស្រែ កាន់​កួរ​ស្រូវ​ថ្នម​ៗ​ដោយ​ផ្ទាល់ដៃ​ សំឡឹង​ឃើញ​ភាពសប្បាយ​រីករាយ​នៅលើ​ទឹក​មុខ​ប្រជាកសិករ​ នា​​រដូវ​អំណោយ​ផល​ នោះជា​កម្លាំង​ចលករ​មួយ ​ជួយ​លោកស្រី​​សាស្រ្តាចារ្យ​រង ង្វៀន​ ធី​ត្រឹម (Nguyen Thi Tram) បន្តកិច្ចការ​ បន្តពលី​។ លោកស្រី​​សាស្រ្តាចារ្យ​រង​​​ បណ្ឌិត ង្វៀន​ ធី​ត្រឹម (Nguyen Thi Tram) ជានិមិត្ត​រូប​ប្រពៃ​​ នៃក្រុម​អ្នកវិទ្យាសាស្រ្ត​ នា​សម័យកាល​ផ្លាស់ប្តូរ​ថ្មី​ និង​សមាហរណកម្ម​របស់​វៀតណាម៕​


អត្ថបទ៖ ថាវវី រូបថត៖ វៀតគឿង និងឯកសារតួអង្គផ្តល់ជូន ប្រែសម្រួល៖ រីកើង

សាស្រ្តាចារ្យរង បណ្ឌិត ង្វៀន វ៉ាន់ហ្វី (Nguyen Van Huy) និង ការបដិវត្ត ក្នុងការតាំងបង្ហាញនៅសារមន្ទីរ

សាស្រ្តាចារ្យរង បណ្ឌិត ង្វៀន វ៉ាន់ហ្វី (Nguyen Van Huy) និង “ការបដិវត្ត” ក្នុងការតាំងបង្ហាញនៅសារមន្ទីរ

ក្នុងប៉ុន្មាន​ឆ្នាំថ្មីៗ​ សារមន្ទីរ​ជាតិពន្ទុវិជ្ជា​​វៀតណាម ​តែង​ឈរ​លំនឹង​ក្នុង​ចំណោម​សារមន្ទីរ​ទាក់ទាញ​ភ្ញៀវទេសចរច្រើន​បំផុត​នៅ​វៀតណាម​ ហើយ​តែង​បាន​បណ្តាញ​ទេសចរណ៍​អន្តរជាតិ​ជ្រើស​ចូល​ក្នុងចំណោម​សារមន្ទីរ​ដែល​មាន​ភាពទាក់ទាញ​ក្នុង​តំបន់​។

Top