• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកប្រធានរដ្ឋ To Lam៖ សារព័ត៌មានវៀតណាមជំរុញយ៉ាងខ្លាំងការធ្វើបរិវត្តកម្មឌីជីថលនិងនវានុវត្តន៍

រំលឹកខួបលើកទី ៩៩ ទិវាសារព័ត៌មានបដិវត្តន៍វៀតណាម (ថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ១៩២៥ - ថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២៤) នាយប់ថ្ងៃទី២១ ខែមិថុនា នៅទីក្រុង ហាណូយ ប្រធានរដ្ឋវៀតណាមលោក To Lam បានអញ្ជើញចូលរួម ថ្លែងសុន្ទរកថា និង ប្រគល់រង្វាន់នៅពិធីប្រគល់ពានរង្វាន់សារព័ត៌មានជាតិលើកទី ១៨។
ប្រធានរដ្ឋវៀតណាមលោក To Lam បានអញ្ជើញចូលរួម ថ្លែងសុន្ទរកថា និងប្រគល់រង្វាន់នៅពិធីប្រគល់ពានរង្វាន់សារព័ត៌មានជាតិលើកទី ១៨។ (រូបថត៖ VOV)

ថ្លែងមតិក្នុងពិធីនេះ លោកប្រធានរដ្ឋ To Lam បានស្នើឱ្យផ្តោតសំខាន់លើការ កសាងជួរអ្នកសារព័ត៌មានដែលពិតជាយុទ្ធជនលើសមរភូមិវប្បធម៍និងមនោគមវិជ្ជា ដែលរួមចំណែកដោយអស់ពីចិត្តពីថ្លើមជានិច្ចដើម្បីបុព្វហេតុរួម។ លោកប្រធានរដ្ឋ To Lam បានសង្កត់ធ្ងន់ថា៖

លើកកំពស់តួនាទីនៃសារព័ត៌មាន ដែលជាឧបករណ៍ក្នុងការតស៊ូសង្គម តស៊ូ ជាតិ តស៊ូវណ្ណៈ ពិតជាអាវុធមុតស្រួច ប្រកបដោយប្រសិទ្ធភាពរបស់បក្សលើសមរភូមិ មនោគមវិជ្ជា។ ផ្តោតលើការឃោសនា លើកទឹកចិត្ត និងប្រមូលផ្តុំមហាជន ដើម្បីអនុវត្ត គោលមាគ៌ាដឹកនាំរបស់បក្ស; អប់រំ និងណែនាំគ្រប់ស្រទាប់វណ្ណៈក្នុងសង្គមឱ្យធ្វើ សកម្មភាពស្របតាមស្តង់ដារ សីលធម៌សង្គមនិយម; តស៊ូប្រឆាំងនឹងទស្សនៈខុសឆ្គង និងអមិត្ត; ចូលរួមយ៉ាងសកម្មក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ និងភាពអវិជ្ជ មាន; បំផុស និងជំរុញដោយឥតឈប់ឈរនូវសេចក្ដីប្រាថ្នានៃការអភិវឌ្ឍប្រទេសជាតិ ឱ្យកាន់តែរីកចម្រើន សុភមង្គល ឆន្ទៈជំនះពុះពារលើការលំបាក បញ្ហាប្រឈម និង សុទិដ្ឋិនិយម ស្មារតីខ្លួនពីពឹងខ្លួន មោទនភាពជាតិ កសាង និងពង្រីកផែនមហាសាមគ្គី ជនជាតិទាំងមូល បង្កើតកម្លាំងចលករសម្រាប់ការអភិវឌ្ឍន៍របស់ប្រទេសជាតិ

លោកប្រធានរដ្ឋក៏បានស្នើឱ្យសារព័ត៌មានជំរុញយ៉ាងខ្លាំងការធ្វើបរិវត្តកម្មឌីជីថល និងនវានុវត្តន៍; ព័ត៌មានបដិវត្តន៍ត្រូវតែក្លាយជាចរន្តព័ត៌មានស្នូលនៅក្នុងលំហ ឌីជីថល ព្រមទាំង ផ្តោតលើការបណ្តុះបណ្តាលធនធានមនុស្សនៅលើផ្លាតហ្វម ឌីជីថល និងធនធានមនុស្សប្រកបដោយវិជ្ជាជីវៈផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

វៀតណាមជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិជាមួយបណ្តាប្រទេសក្នុងក្របខ័ណ្ឌ ADMM និង ADMM

វៀតណាមជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិជាមួយបណ្តាប្រទេសក្នុងក្របខ័ណ្ឌ ADMM និង ADMM+

នៅខាងក្រៅកិច្ចប្រជុំមន្ត្រីការពារជាតិជាន់ខ្ពស់អាស៊ាន (ADSOM) និងកិច្ចប្រជុំមន្ត្រីការពារជាតិជាន់ខ្ពស់អាស៊ានបើកទូលាយ (ADSOM+) ដែលប្រព្រឹត្តទៅនៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ នាថ្ងៃទី ២៦ កញ្ញា លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមបានជួបប្រជុំទ្វេភាគីជាមួយប្រមុខគណៈប្រតិភូឡាវនិងថៃ និងជួបពិភាក្សាជាមួយប្រមុខគណៈប្រតិភូមកពីសិង្ហបុរី ហ្វីលីពីន ឥណ្ឌូនេស៊ី ចិន រុស្ស៊ី និងសហរដ្ឋអាមេរិក។

Top