នារសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានអញ្ជើញចូលរួមពិធីបើកការដ្ឋានសាងសង់តំបន់អគារពហុមុខងារ អេកូទេសចរណ៍ ទីលានវាយកូនហ្គោល Khoai Chau ខេត្ត Hung Yen។ គម្រោងនេះត្រូវបានគេរំពឹងថានឹងក្លាយទៅជានិមិត្តរូប ដែលកត់សម្គាល់ទំនាក់ទំនងសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ស៊ីជម្រៅ និងប្រកបដោយនិរន្តរភាពរវាងវៀតណាមនិងសហរដ្ឋអាមេរិក។
នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានអញ្ជើញចូលរួមពិធីបើកការដ្ឋានសាងសង់តំបន់អគារពហុមុខងារ អេកូទេសចរណ៍ ទីលានវាយកូនហ្គោល Khoai Chau ខេត្ត Hung Yen។ (រូបថត៖ VOV)
គម្រោងនេះមានទីតាំងស្ថិតនៅតាមដងទន្លេក្រហមដែលមានផ្ទៃដីវិនិយោគជិត
១០០០ ហិកតា និងទុនវិនិយោគសរុបជាង ១,៥
ពាន់លានដុល្លារអាមេរិក។ នេះជាគម្រោងដំបូងគេដែលមានម៉ាកយីហោ Trump នៅក្នុងប្រទេសវៀតណាម ដោយបន្តស្តង់ដារគុណភាពដែលបានធ្វើឲ្យអចលនទ្រព្យ Trump
ល្បីល្បាញលើទូទាំងពិភពលោក។
នៅក្នុងពិធីបើកការដ្ឋានសាងសង់
លោក Eric Trump កូនប្រុសរបស់ប្រធានាធិបតីអាមេរិក លោក Donald
Trump អនុប្រធានជាន់ខ្ពស់នៃសម្ព័ន្ធក្រុមហ៊ុន Trump
Organization បាននិយាយថា
វៀតណាមបច្ចុប្បន្នជាទីផ្សារមួយក្នុងចំណោមទីផ្សារដ៏ស្វាហាប់និងសក្តានុពលបំផុតនៅលើពិភពលោក។
គម្រោងនេះមិនត្រឹមតែជាសំណង់និមិត្តរូបប៉ុណ្ណោះទេ ថែមទាំងជាការសន្យាចំពោះឧត្តមភាព
ការលើកតម្កើងចំពោះវប្បធម៌
និងជាសញ្ញាសម្គាល់ដ៏រឹងមាំសម្រាប់អនាគតរបស់ប្រទេសវៀតណាមទៀតផង។
ថ្លែងមតិក្នុងពិធីបើកការដ្ឋាន
នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានសង្កត់ធ្ងន់ថា
ការចាប់ផ្តើមគម្រោងនេះបានអះអាងនូវជំនឿជាក់របស់សហគមន៍អាជីវកម្មចំពោះបរិយាកាសវិនិយោគនៅវៀតណាម
ព្រមទាំងបើកឱកាសទាក់ទាញគម្រោងប្រកបដោយគុណភាពខ្ពស់ផ្សេងទៀតមកបណ្តាក់ទុននៅវៀតណាមផងដែរ។
លោកនាយករដ្ឋមន្ត្រីសង្ឃឹមថា គម្រោងនេះនឹងក្លាយទៅជានិមិត្តរូប
ដោយកត់សម្គាល់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ស៊ីជម្រៅ
និងប្រកបដោយនិរន្តរភាពរវាងវៀតណាម និងសហរដ្ឋអាមេរិក៖
"ខ្ញុំសង្ឃឹមថាក្នុងដំណើរការអនុវត្តន៍
និងលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរ យើងអាចបន្តទទួលស្វាគមន៍ប្រធានាធិបតី Trump
មកបំពេញទស្សនកិច្ច និងធ្វើការ លើកទឹកចិត្តដល់ស្មារតីស្នេហាជាតិ
ស្មារតីសន្តិភាព ស្មារតីនៃកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍសម្រាប់តំបន់
និងពិភពលោក។ ថ្ងៃនេះ វត្តមានរបស់លោក Eric Trump និងភរិយាបាននាំមកនូវកម្លាំងចលករដ៏ខ្លាំងមួយចំពោះគម្រោងនេះ"៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម