• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកនាយករដ្ឋមន្ត្រីអញ្ជើញអុជធូបគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅខេត្ត កាវ បាំង

នៅចំពោះមុខវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ លោកនាយករដ្ឋមន្រ្តី ហ្វាម មិញ ជីញនិងគណៈប្រតិភូបានចំណាយពេលមួយនាទីដើម្បីគោរពវិញ្ញាណក្ខន្ធ សម្តែងនូវការគោរពនិងដឹងគុណដ៏វិសេសវិសាលចំពោះការរួមចំណែកដ៏ធំធេង ដ៏មហិមាររបស់លោកប្រធានហូជីមិញ។
លោកនាយករដ្ឋមន្ត្រីបានអុជធូបគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅកន្លែងគោរពវិញ្ញាណក្ខន្ធជាតិពិសេសនៃជ័យជម្នះព្រំដែនឆ្នាំ ១៩៥០ (រូបថត៖ VOV)

នាព្រឹកថ្ងៃទី២ ខែកុម្ភៈ ក្នុងដំណើរបំពេញទស្សនកិច្ចការងារនៅខេត្ត កាវ បាំង ក្នុងឱកាសអំណរស្វាគមន៍និទាឃរដូវសប្តស័ក ២០២៥ និងអបអរសាទរខួបលើកទី ៩៥នៃការបង្កើតបក្សកុម្មុយនិស្តវៀតណាម (៣ កុម្ភៈ ១៩៣០ - ៣ កុម្ភៈ ២០២៥) នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ និងគណៈប្រតិភូបានអញ្ជើញដាក់ផ្កា និងអុជធូបនៅវិមានអនុស្សាវរីយ៍លោកប្រធានហូជីមិញ និងតំបន់បេតិកភណ្ឌជាតិពិសេសនៃតំបន់ជ័យជំនះព្រំដែនឆ្នាំ ១៩៥០។

នៅចំពោះមុខវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ លោកនាយករដ្ឋមន្រ្តី ហ្វាម មិញ ជីញនិងគណៈប្រតិភូបានចំណាយពេលមួយនាទីដើម្បីគោរពវិញ្ញាណក្ខន្ធ សម្តែងនូវការគោរពនិងដឹងគុណដ៏វិសេសវិសាលចំពោះការរួមចំណែកដ៏ធំធេងដ៏មហិមាររបស់លោកប្រធានហូជីមិញ។

សូមគូសបញ្ជាក់ថា ទីតាំងប្រវត្តិសាស្ត្រនៃយុទ្ធនាការព្រំដែនឆ្នាំ ១៩៥០ មានទីតាំងនៅ Na Lan ឃុំ Duc Long ស្រុក Thach An ចម្ងាយប្រហែល ៦០ គីឡូម៉ែត្រពីទីក្រុង កាវបាំង។ នេះគឺជាមណ្ឌលកេរដំណែលផ្សាភ្ជាប់នឹងបុព្វបទបដិវត្តន៍របស់លោកប្រធានហូជីមិញ ជាមួយនឹងជ័យជំនះនៃយុទ្ធនាការព្រំដែនឆ្នាំ ១៩៥០ ដែលរៀបចំដោយបញ្ជាការដ្ឋានយោធភូមិ ភាគទី ១ យោធភូមិភាគទី ២ និងខេត្ត កាវបាំង។ ទីតាំងនេះ ត្រូវបានដាក់ឱ្យប្រើប្រាស់នៅថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០០៤៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

អគ្គលេខាបក្ស លោក តូ ឡឹម៖ បេសកកម្មរបស់បក្សកុម្មុយនិស្តវៀតណាមគឺដឹកនាំ និងនាំប្រទេសឱ្យឈានចូលយុគ្គសម័យអភិវឌ្ឍន៍និងវិបុលភាព

អគ្គលេខាបក្ស លោក តូ ឡឹម៖ បេសកកម្មរបស់បក្សកុម្មុយនិស្តវៀតណាមគឺដឹកនាំ និងនាំប្រទេសឱ្យឈានចូលយុគ្គសម័យអភិវឌ្ឍន៍និងវិបុលភាព

ក្នុងរយៈពេល ៩៥ ឆ្នាំកន្លងមក បក្សកុម្មុយនិស្តវៀតណាមបានដឹក នាំប្រទេសឆ្លងកាត់រាល់ការលំបាក និងបញ្ហាប្រឈមរាប់មិនអស់ បង្កើតនូវជ័យជំនះ និងសមិទ្ធិផលដ៏មហិមារ ដែលបន្សល់ទុកនូវសញ្ញាណយ៉ាងត្រចេះត្រចង់នៅក្នុង ប្រវត្តិសាស្រ្តដ៏រុងរឿងរបស់ជាតិ។

Top